បច្ចេកវិទ្យា

ក្រុមហ៊ុន SsangYong បញ្ចេញរថយន្ត ម៉ូដែលថ្មី TIVOLI ជាផ្លូវការ វាយលុក ទីផ្សា​ររថយន្ត SUV នៅកម្ពុជា

ភ្នំពេញ៖ ស្ថិតក្នុងយុគសម័យទំនើប និងដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សាររថយន្ត ដែលកំពុងដើរតួនាទីមួយយ៉ាងសំខាន់ ក្នុងការជម្រុញ ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន SsangYong ដែលត្រូវបានអតិថិជន ជាច្រើន ទទួលស្គាល់លើគុណភាព បច្ចេកវិទ្យាទំនើបៗ ជាមួយភាពទាន់សម័យ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើបញ្ចេញ នូវរថយន្តស៊េរីទំនើប ម៉ូដែលថ្មី ចុងក្រោយបង្អស់ TIVOLI ត្រៀមវាយលុក ទីផ្សាររថយន្ត ប្រភេទ SUV ក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាស បើកសម្ភោធជាផ្លូវការ​ រថយន្តប្រភេទ SUV ម៉ូដែល TIVOLI ដែលប្រព្រឹត្តិទៅ នៅក្រុមហ៊ុន SsangYong ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកអគ្គនាយក SsangYong លោក LEE JAEHOO, នាយកប្រតិបត្តការ អ្នកស្រី MAO KUNTHEA , និងប្រធានផ្នែក លោក PARK KUENBAEK តំណាងក្រុមហ៊ុនបានឲ្យថា ក្រុមហ៊ុន SsangYong ចាប់ផ្តើមធ្វើអាជីវកម្ម លក់រថយន្តស៊េរីថ្មី នៅប្រទេសកម្ពុជា​ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុន ហើយក្រុមហ៊ុន បានមើលឃើញ​ ពីសក្តានុពល នៃរថយន្តប្រភេទ SUV ខ្នាតតូច នៅក្នុងទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែមានតម្រូវការខ្ពស់ ។

អ្នកជំនាញ មកពីក្រុមហ៊ុន SsangYong បានបង្ហាញ រថយន្ត TIVOLIនេះ ជារថយន្តបែបតូចច្រឡឹង គួរឲ្យស្រឡាញ់ ជាមួយនឹងចំនុចទាក់ទាញជាច្រើន ជាពិសេសគឺមានច្រើនព៌ណ សម្រាប់ឲ្យជ្រើសរើស ដើម្បីបំពេញ នូវចំណូលចិត្តអថិតិជន ហើយជារថយន្ត ដែលលក់ដាច់បំផុត រយៈពេល៥ឆ្នាំជាប់ៗគ្នា នៅឯប្រទេសកូរ៉េ។ រថយន្ត TIVOLI ពិតជាសាកសមបំផុត សម្រាប់អតិថិជន យុវវ័យគ្រប់រូប ដែលនិយមចូលចិត្ត ភាពទាន់សម័យ ឡូយឆាយ ជាពិសេសសម្រាប់ សិស្សនិស្សិត និងសម្រាប់គូស្វាមីភរិយាថ្មី ដែលទើបតែរៀបការ ក៏ដូចជាគ្រួសារតូចជាដើម។

អ្នកជំនាញដដែរបាន បន្ថែមថា TIVOLI មានភាពប្រណិត ទាំងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ លើសពីនេះទៀត រថយន្តនេះបានបំពាក់មកនូវ Options ទំនើបៗ ភ្ជាប់ជាមួយបច្ចេកវិទ្យា Mercedes Benz ដែលធ្វើឲ្យការដំណើរ កាន់តែមានសុវត្ថិភាព ប្រកបដោយទំនុកចិត្ត ។

ខាងក្រោមនេះ គឺជាចំនុចទាក់ទាញ់មួយចំនួនរបស់ TIVOLI ដែលកំពុងតែអង្រួនចិត្ត អតិថិជនគឺTIVOLI មានម៉ាស៊ីនសាំង1.5 Turbo, ភ្លើងស៊ីញ៉ូ LEDដ៏ទាក់ទាញ, អំពូល LED Head Lamp, កង់ឡានចំណិតពេជ្រ ដ៏ទាន់សម័យ, អេក្រង់ដ៏ឡួយឆាយ 10.25 Digital cluster, ជាមួយនឹងកៅខ្យល់ ចេញចូលសម្រាប់កៅអីអ្នកបើកបរ និងកៅអីអ្នកធ្វើដំណើរមុខក្រោយ។ អ្វីដែលលេចធ្លោ ជាងនេះទៅទៀតនោះគឺ មានពណ៏ស្រស់ស្អាតជាច្រើន សម្រាប់ជ្រើសរើស ទៅតាមចំណង់ចំណូលចិត្ត របស់អតិថិជន។

ចង់ដឹងទេ ហេតុអ្វីបានជារថយន្ត SsangYong TIVOLI កាន់តែអស្ចារ្យ? TIVOLI ជារថយន្ត SUV តូចច្រលឹង ដែលផ្តល់ជូនអតិថិជន នូវចំនុចសំខាន់ៗ ៦យ៉ាងដ៏អស្ចារ្យ គ្មានគូប្រៀបដូចខាងក្រោម៖
១. កម្លាំងខ្លាំងអស្ចារ្យ -> 163PS/ 280NM បច្ចេកវិទ្យារបស់ Mercedes Benz មានកម្លាំងខ្លាំងអស្ចារ្យបើកបរបានគ្រប់ស្ថានភាពផ្លូវ។
២.សុវត្ថិភាពខ្ពស់អស្ចារ្យ -> HSS (គ្រោងឆ្អឹងរឹងម៉ាំធន់រឺងមាំមានសុត្ថិភពខ្ពស់សម្រាប់ធ្នកបើកបរ) + ពោងសុវត្ថិភាពចំនួន៦ បច្ចេកវិទ្យាមកពីអាឡឺម៉ង់
៣.ម៉ូតទំនើបអស្ចារ្យ -> ឡូយឆាយទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅជាពិសេសសាកសមជាមួយយិវវ័យគ្រប់រូប
៤.ដាក់អីវ៉ាន់បានច្រើនអស្ចារ្យ -> រថយន្ត SUVស្អាយឃ្យូតដែលមានឃ្លុបដាក់អីវ៉ាន់ធំទូលាយ(កន្លែងដាក់អីវ៉ាន់427L)
៥.សន្សំសំចៃខ្ពស់អស្ចារ្យ -> ម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យាអាល្លឺម៉ង់ដែលសន្សំសំចៃខ្ពស់ ត្រឹមតែ(7.5L/100km)
៦.តំលៃក៏អស្ចារ្យ -> តម្លៃពិសេសសម្រាប់អតិថិជន TIVOLIជាទីស្រឡាញ់ ។

ក្នុងឱកាសនោះដែរ រាល់ការកក់ SsangYong TIVOLI ឥឡូវនេះ នឹងទទួលបានកាដូរ៦ប្រភេទ មានដូចខាងក្រោម៖
១ កាងក្រោយដ៏ស្រស់ស្អាត
២ កម្រាលជើងដ៏ប្រណិត
៣ ស្កុតការពារកម្តៅថ្ងៃ
៤ ស្លាកលេខវែង
៥ កាងខាងមុខ និងខាងក្រោយ
៦ កាតចាក់សាំង 300$

តាមការបញ្ជាក់ ពីក្រុមហ៊ុន បានឲ្យដឹងថា សម្រាប់អតិថិជន TIVOLI មានពីរជម្រើស ក្នុងការជ្រើសរើសរថយន្តនេះ ដោយតម្លៃ TIVOLI Luxury ត្រឹមតែ 29,900$ តែប៉ុណ្ណោះ និង TIVOLI Premium: 33,900$ ជាតម្លៃពិសេស សម្រាប់អតិថិជន ជាទីស្រលាញ់គ្រប់រូបតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីផ្តល់ភាពងាយស្រួល អតិថិជន អាចធ្វើការបង់រំលស់ ប្រចាំខែចាប់ពី 257$ តែប៉ុណ្ណោះ។

ក្រុមហ៊ុន SsangYong មិនត្រឹមតែផ្តល់ប្រូម៉ូសិន​ ជូនអតិថិជនដែលទិញរថយន្ត TIVOLI មួយមុខទេ គឺសម្រាប់រថយន្ត SsangYong REXTON ស៊េរី២០២០ នូវប្រូសិន ក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុន ក៏មានផ្តល់ជូន តម្លៃពិសេសសម្រាប់ REXTON មិនធ្លាប់មានពីមុនមក គឺ 58,500$ ជាមួយនឹងការផ្តល់ជូន៖
១ ស្កុតកាពារកម្តៅថ្ងៃ
២ កម្រាលជើងដ៏ប្រណិត
៣ ស្លាកលេខវែង
៤ ឈ្នាន់ជើងដ៏ស្រស់ស្អាតមួយ។

សូមធ្វើការទាក់ទងមក ដើម្បីទទួលបានព័ត៌មានលំអិត សម្រាប់ការកក់រថយន្តឥឡូវនេះ
ទីតាំងទី១: សាខាផ្លូវសហព័ន្ធរូស៊ី/លេខទូរស័ព្ទ 095 456 888
ផែនទី/Map: https://goo.gl/maps/qn8XRkHyvzLx7LMu9
ទីតាំងទី២: សាខាចោមចៅ/លេខទូរស័ព្ទ 098 456 888
ផែនទី/Map: https://goo.gl/ma៕



Most Popular

To Top