បច្ចេកវិទ្យា

១៥ចំណុច ដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោ លើសគេ!

Ford Ranger Raptor 2020 ជាប្រភេទរថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ ប្រទេសកម្ពុជា ជាផ្លូវការនាពេលថ្មីៗនេះផងដែរ។

រថយន្តនេះ ទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ ពីសំណាក់អតិថិជន ដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមានវត្តមាន នៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger Raptor មានលក្ខណៈស្រដៀង ទៅនឹង Ford F-150 Raptor ព្រោះវាបានបង្កើតឡើង ដោយបានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance ធ្វើឲ្យរថយន្តមានលក្ខណៈ ខុសពីរថយន្ត Pickup ធន់កណ្ដាលទូទៅ ហើយសម្រាប់អតិថិជន ដែលចូលចិត្តបើកបរ លើផ្លូវប្រភេទ Off-road វិញ គឺសក្ដិសមឥតខ្ចោះ តែម្ដង។

Ford Ranger Raptor បានបំពាក់ជាមួយ នឹងបច្ចេកវិទ្យាទំនើប ជាច្រើនរួមមាន៖

1,ម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L មានកម្លាំងសេស 213PS និងកម្លាំង Torque 500Nm ខ្លាំងជាម៉ាស៊ីនធម្មតា និងសន្សំសំចៃប្រេងទៀតផង ។

2,ប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខ មានភាពរលូន និងងាយស្រួល ។

3,ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់ នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថា អ្នកបើកបរលើផ្លូវរលាក់ ក្នុងល្បឿនលឿនក៏ដោយ ។

4,ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode)
• ស្ថានភាពផ្លូវធម្មតា (Normal mode) ផ្ដល់ផាសុកភាព មិនស៊ីប្រេងងាយស្រួល ក្នុងការបើកបរ
• ការបើកបរបែបស្ព័រ (sport mode) ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នក ដែលចូលចិត្តបើកបរល្បឿនលឿន
• ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរ លើផ្លូវដែលងាយនឹងរអិល
• ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់
• ផ្លូវថ្ម (Rock mode) សម្រួលការបើកបរ ឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម
• Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរ ក្នុងល្បឿនលឿននៅលើផ្លូវ Off-road

• អាចចុះទឹក បានដល់ទៅ 850 mm ឯណោះ​។

5,Ranger Raptor ក៏មានភ្ជាប់មកជាមួយ នូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស
• 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច
• 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road
• 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ ពេលបើកបរនៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន ។

6,ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ។

7,ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញ ពីគន្លង (Lane Keeping System) ។

8,ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរ ឈប់សំរាកពេលមានអារម្មណ៍ ងងុយគេង (Driver Alert System) ។

9,ប្រព័ន្ធបញ្ឆេះរថយន្ត ដោយពុំចាំបាច់ប្រសោរ (Smart Key)

10,បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា

11,កាមេរ៉ាក្រោយជំនួយចូលចត

12,ប្រព័ន្ធទប់លំនឹងពេលបើកបរ លើផ្លូវកោង និងរអិល (Electronic Stability Program)

13,ប្រព័ន្ធទប់លំនឹង ពេលឡើងចំណោត (Hill Launch Assist)

14,ប្រព័ន្ធទប់លំនឹង ពេលចុះចំណោត (Hill Descent Control)

15ប្រព័ន្ធទប់លំនឹង រថយន្តមិនឲ្យរេ ពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)៕

Most Popular

To Top