បច្ចេកវិទ្យា

មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra បានបង្ហាញខ្លួន​ ជាមួយការ កម្ម៉ង់ទុកមុន និងមានកាដូ យ៉ាងច្រើន សន្ធឹកសន្ធាប់!

ភ្នំពេញ៖ បន្ទាប់ពីមហាព្រឹត្តិការណ៍ ដ៏ធំកក្រើកពិភពលោកទាំងមូល របស់ក្រុមហ៊ុន សាមសុង ដែលបានធ្វើការ ដាក់បង្ហាញរូងរាងពិត នៃអធិរាជ មហាអំណាច ស្មាតហ្វូនប៊ិក ដែលមានតែមួយគ្មានពីរ គឺ Samsung Galaxy Note 20 និង Galaxy Note 20 Ultra នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅម៉ោង 21:00 នាទីយប់ រួចមក មួយថ្ងៃបន្ទាប់ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការអញ្ជើញ អ្នកសារព័ត៌មាន និងអ្នកថតរូបអាជីព ជាច្រើនរូប ដើម្បីជាសាក្សី នៃការដាក់បង្ហាញ ជាសកលនៃកំពូល មហាព្រឹត្តិការណ៍ ជាទីមោទនៈបំផុតនេះ ក៏ដូចជាទទួលយក បទពិសោធន៍ដោយផ្ទាល់ នូវរូបរាងពិត, ភាពអស្ចារ្យ, លក្ខណៈពិសេស, តម្លៃលក់ពិតប្រាកដ ក្នុងទីផ្សារ ប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE Commercial Retail Mall។

ពិតប្រាកដណាស់ Samsung Galaxy Note 20 និង Note 20 Ultra ចេញមកលើកនេះ គឺពិតជាមិនធម្មតាឡើយ ដោយមានការអភិវឌ្ឍន៍ កាន់តែទំនើប និងអស្ចារ្យជាងមុនខ្លាំង គួរឱ្យកត់សម្គាល់ដូចជា៖ បន្ថែមកាមេរ៉ាថតច្បាស់ខ្លាំង, អេក្រង់ធំជាងមុន (Refresh Rate), ខ្នងខាងក្រោយរចនាឡើង ដោយមានលក្ខណៈ ជាកញ្ចក់ថ្លា ឆ្លុះចាំង ភ្លឺរលោងស្រស់ស្អាត ឡូយជាងមុន (Limited Edition), អមមកជាមួយនឹងប៊ិក(S-Pen) ដែលមានលក្ខណៈវិវត្តន៍លឿន រលូនជាងមុនខ្លាំង(9ms) អាចផ្តល់ឲ្យលោកអ្នក នូវអារម្មណ៍ដូចជា ការកាន់ប៊ិកពិតៗ។

បើតាម លោកខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “យើងពិតជាមាន មោទនភាពក្រៃលែង ក្នុងការដាក់បង្ហាញ ក៏ដូចជាអបអរសាទរ វត្តមានអធិរាជ មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Note 20 Ultra ក្នុងឆ្នាំ ២០២០ នេះ! យើងមានភាពជឿជាក់ និងសង្ឃឹមយ៉ាងច្បាស់ថា Samsung Galaxy Note 20 និង Note 20 Ultra នឹងទទួលបានការគាំទ្រ យ៉ាងច្រើនលើសលុប ពិតប្រាកដពីសំណាក់អតិថិជន ដែលនិយមប្រើប្រាស់ ស៊េរី Note និងដឹងច្បាស់ ពីភាពអស្ចារ្យរបស់ Galaxy Note!”

អធិរាជមហាអំណាច ស្មាតហ្វូបប៊ិក Samsung Galaxy Note 20 និង Note 20 Ultra នឹងដាក់ឱ្យអតិថិជន ដែលកំពុងរង់ចាំ យ៉ាងអន្ទះសារ ដ៏ច្រើនលើសលុបទាំងអស់ ក្នុងប្រទេសកម្ពុជា ធ្វើការកម្ម៉ង់ទិញទុកមុន (Pre-order) នៅ ថ្ងៃទី៦ ដល់ថ្ងៃទី ១៤ ខែសីហា ២០២០ ជាមួយនឹងការថែមជូន ដ៏សម្បើមអស្ចារ្យ មិនធ្លាប់មានដូចជា៖

  • កម្ម៉ង់ទិញទុកមុន Galaxy Note 20 Ultra ៖
  • តម្លៃ៖ $1,199 (256GB), $1,299 (512GB)
  • ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)
  • ថែមជូនកាសឥតខ្សែ Galaxy Buds Live
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាត ចំនួន 52 សប្តាហ៍!
  • កម្ម៉ង់ទិញទុកមុន Galaxy Note 20 ថែមជូន៖
  • តម្លៃ៖ $949 (256GB)
  • ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រផះ), Mystic Bronze(សំរឹទ្ធ)
  • ថែមជូនកាសឥតខ្សែ Galaxy Buds+
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

តោះ…នៅចាំអីទៀត? ប្រញាប់អញ្ជើញ ទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិត លោកអ្នកបំផុត ឥឡូវនេះភ្លាមទៅ។

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Most Popular

To Top