បច្ចេកវិទ្យា

ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសពី ការចុះឈ្មោះជាមុន ក្នុងផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade

CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (​e-commerce marketplace) ដែលប្រតិបត្តិការតាម​រយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផល តាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។

ផ្សារនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សហគ្រាសធុនតូច និងមធ្យម។ បច្ចុប្បន្ននេះ ផ្សារត្រូវបានបើកសម្រាប់ការចុះឈ្មោះ ជាមុនទៅដល់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់លក់ផលិតផល នៅលើទីផ្សារ។

ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះបាន សហគ្រាសធុនតូច និងមធ្យមត្រូវតែបំពេញតាមលក្ខន្តិកៈដូចខាងក្រោម៖
១. ជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះ ជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម
២. មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព
៣. លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា៕

Most Popular

To Top