បច្ចេកវិទ្យា

YouTube បិទសិទ្ធិក្រុមហ៊ុន មួយនៅអូស្រ្តាលី មិនឱ្យអាប់ឡូត វីដេអូថ្មីរយៈពេល មួយសប្តាហ៍

វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួន ពីការផ្សព្វផ្សាយវីដេអូថ្មី ជាបណ្ដោះអាសន្ន ដោយសារតែការមិនគោរព តាមលក្ខខណ្ឌ របស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុន ទូរទស្សន៍ដ៏ធំមួយ របស់ប្រទេស អូស្ត្រាលី ដែលរងការចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មាន មិនពិតទាក់ទងទៅ នឹងជំងឺកូវីដ-១៩ ។

មូលហេតុដែល YouTube បានបិទ សិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យធ្វើការផ្សព្វផ្សាយ វីដេអូថ្មីជាបណ្ដោះអាសន្ននោះ ដោយសារតែក្រុមហ៊ុន បានផ្សព្វផ្សាយវីដេអូ មួយចំនួន ដោយបដិសេធ ឬមិនទទួលស្គាល់វត្តមាន របស់ជំងឺកូវីដប្រភេទថ្មី និងថែមទាំងបានអះអាងថា ថ្នាំមួយចំនួន មានប្រសិទ្ធភាពក្នុងការព្យាបាល ជំងឺនេះទៀតផង។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Sky បានបដិសេធថា គ្មានពិធីករណាមួយ របស់ក្រុមហ៊ុនមិនទទួលស្គាល់វត្តមាន របស់ជំងឺកូវីដប្រភេទថ្មី ហើយការបិទរបស់ក្រុមហ៊ុន YouTube វាធ្វើឱ្យប៉ះពាល់ទៅដល់ការវិភាគ ដោយសេរីរបស់អ្នកសារព័ត៌មាន ៕

Most Popular

To Top