ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុត នៅកម្ពុជា ប្រចាំឆ្នាំ2023ដោយពានរង្វាន់ អន្តរជាតិដ៏មានកិត្យានុភាពចំនួនបី

Date:

[រាជធានីភ្នំពេញ ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2023] ធនាគារ ព្រីនស៍ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបីសម្រាប់អភិបាលកិច្ចសាជីវកម្មដ៏តឹងរឹងរបស់ខ្លួន ដែលត្រូវបានប្រសិទ្ធនាមជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2023 ដោយទស្សនាវដ្តីGlobal Finance & Banking ទស្សនាវដ្តីInternational Finance និងទស្សនាវដ្តីWorld Economic។

ពានរង្វាន់ទាំងបីនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចសាជីវកម្មក្នុងគណនេយ្យភាព តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និងការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងរក្សា និងធានានូវស្តង់ដារខ្ពស់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីសម្រេចបាននូវការគ្រប់គ្រងហានិភ័យ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព ដែលសម្របសម្រួលដោយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពខ្លាំង និងមានតុល្យភាព។ រួមជាមួយនឹងគណៈគ្រប់គ្រងដែលខ្លាំងក្នុងការអនុវត្ត រួមទាំងគោលការណ៍ប្រកបដោយការទទួលខុសត្រូវ និងយុទ្ធសាស្ត្រជាក់ស្តែង បានផ្តល់ឱ្យធនាគារ ព្រីនស៍ នូវការបោះជំហានទៅមុខដ៏មុតមាំសម្រាប់ការរីកចម្រើនរបស់ខ្លួន។

ថ្លែងអំពីពានរង្វាន់នេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “យើងមានកិត្តិយសជាអនេក ដែលបានទទួលពានរង្វាន់ទាំងបីនេះ ដែលជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងចំពោះឧត្តមភាពលើគ្រប់វិស័យនៃអាជីវកម្មរបស់យើង។ ក្រុមការងារគណៈគ្រប់គ្រងរបស់យើងបានធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីសម្រេចបាននូវការអនុវត្តដ៏ល្អបំផុតនៅក្នុងអភិបាលកិច្ចសាជីវកម្មដែលដឹកនាំដោយគណៈកម្មាធិការក្រុមប្រឹក្សាឯករាជ្យ ដើម្បីធានាថា ប្រតិបត្តិការរបស់ធនាគារ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ នៅធនាគារ ព្រីនស៍ យើងខិតខំប្រឹងប្រែងរក្សានូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចសាជីវកម្ម ហើយពានរង្វាន់ទាំងនេះគឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងក្នុងការក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងជាពលរដ្ឋសាជីវកម្មដ៏ល្អមួយ»។

គោលការណ៍អភិបាលកិច្ចសាជីវកម្មដ៏ល្អសម្រាប់ធនាគារ គឺសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការត្រួតពិនិត្យ និងតុល្យភាពប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាព។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ល្អនៅក្នុងគណៈកម្មាធិការគោលរបស់ធនាគារ ព្រីនស៍ ដូចជាគណៈកម្មាធិការសវនកម្ម និងគណៈកម្មធិការគ្រប់គ្រងហានិភ័យ ដែលគណៈកម្មាធិការសវនកម្មត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុ និងធានានូវភាពសុក្រិត និងភាពជឿជាក់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ខណៈដែលគណៈកម្មាធិការគ្រប់គ្រងហានិភ័យគ្រប់គ្រងហានិភ័យផ្សេងៗរបស់ធនាគារ។ គណៈកម្មាធិការទាំងនេះមានតួនាទីជាស្ថាប័នត្រួតពិនិត្យដ៏សំខាន់ ដើម្បីធានាថា ធនាគារ ព្រីនស៍ ធ្វើប្រតិបត្តិការប្របកដោយសុចរិតភាព និងគណនេយ្យភាពបំផុត ដោយផ្តល់នូវប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពដ៏រឹងមាំ ដែលធានាបាននូវការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងការអនុវត្តល្អបំផុត។ ជាលទ្ធផលនៃការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះការអនុវត្តដ៏ល្អបំផុត ធនាគារ ព្រីនស៍ ទទួលបានភាពល្បីល្បាញសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ទាំងនេះ។

លោក Tan Sri Muhammad Bin Ibrahim អតីតទេសាភិបាលធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី បច្ចុប្បន្នមានតួនាទីជាអភិបាលឯករាជ្យមិនប្រតិបត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលហានិភ័យ និងគណៈកម្មាធិការផលិតផលថ្មីនៃធនាគារ ព្រីនស៍ បានគូសបញ្ជាក់ថា “តម្លៃស្នូលរបស់យើង ស្ថិតលើការមានជំនឿថា អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ និងរក្សាស្ថាប័នហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ និងឋិតឋេរ។ ដូច្នេះហើយ យើងប្តេជ្ញាធានាថា ប្រតិបត្តិការរបស់យើងទាំងអស់ត្រូវបានគ្រប់គ្រងដោយការអនុវត្តល្អបំផុត ចាប់ពីការអភិវឌ្ឍន៍ផលិតផល រហូតដល់ការគ្រប់គ្រងហានិភ័យ។ ក្រោមគោលការណ៍អភិបាលកិច្ចសាជីវកម្មដ៏ល្អសម្រាប់ធនាគារ ធនាគារ ព្រីនស៍ បានសង្កត់ធ្ងន់យ៉ាងខ្លាំងអំពីតម្លាភាព និងការលាតត្រដាង ដោយយើងយល់ច្បាស់ថាកត្តាទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតក្របខ័ណ្ឌអភិបាលកិច្ចជាក់ស្តែង។​ យើងនឹងបន្តខិតខំបង្កើន និងរក្សានូវទំនុកចិត្តសម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង ខណៈពេលដែលផ្តល់នូវតម្លៃប្រកបដោយនិរន្តរភាពដល់អតិថិជន និងសហគមន៍របស់យើងកាន់តែទូលំទូលាយ។”

ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ទាំងនេះ​ ស្របពេលដែលធនាគារកំពុងពង្រីកប្រតិបត្តិការ និងពង្រឹងជំហររបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ជាការអបអរសាទរខួបលើកទី8 របស់ខ្លួននៅឆ្នាំនេះ ធនាគារ ព្រីនស៍ បានប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មលំដាប់ពិភពលោក ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

ស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ តាមរយៈគេហទំព័រ www.princebank.com.kh ឬទំនាក់ទំនងទៅកាន់សេវាទំនាក់ទំនងអតិថិជនតាមរយៈលេខ 1800 20 8888 (មិនគិតថ្លៃ) ដើម្បីប្រឹក្សាជាមួយបុគ្គលិកដែលមានវិជ្ជាជីវៈរបស់ធនាគារ ព្រីនស៍។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...