ព័ត៌មានសេដ្ឋកិច្ច

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…

តម្លៃមាសបានធ្លាក់ចុះមកក្រោមដល់ 3891 ដុល្លារក្នុងមួយអោនដោយសារ៖

តម្លៃមាសបានធ្លាក់ចុះមកក្រោមដល់ 3891 ដុល្លារក្នុងមួយអោនដោយសារកត្តារួមផ្សំមួយចំនួន រួមមាន៖ -ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលកើនឡើងខ្ពស់ -ការរំពឹងទុកថាធនាគារកណ្តាលអាមេរិក (Federal Reserve) នឹងដំឡើងអត្រាការប្រាក់ -តម្លៃប្រេងដែលកំពុងកើនឡើងយ៉ាងគំហុក -និងការបង្ខំឱ្យលក់ទ្រព្យសកម្ម forced liquidationsដែលកើតចេញពីការលក់ចេញទ្រង់ទ្រាយធំនៅក្នុងទីផ្សារភាគហ៊ុន និងវិស័យបច្ចេកវិទ្យា។

កក្រើកទីផ្សារគ្រីបតូ៖ Binance រងការវាយប្រហារតាមអ៊ីនធឺណិត ទំហំទឹកប្រាក់ ៦,៣ពាន់លានដុល្លារ

​បរទេស៖ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) Binance កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ខ្លួនបានរងគ្រោះដោយការលួចចូលប្រព័ន្ធ (Hack) ដ៏ធំមួយ ដែលប៉ះពាល់ដល់ទឹកប្រាក់ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក (៥,៥ ពាន់លានអឺរ៉ូ) ក្នុងនោះប្រហែលពាក់កណ្តាលនៃចំនួននេះ ត្រូវបានបង្កកដើម្បីទប់ស្កាត់ការលួចយកទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ក្រុមហ៊ុនជួញដូរគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម X ដែលមានលក្ខណៈផ្ទុយគ្នាបន្តិចបន្តួច ដោយដំបូងបានអះអាងថា "មូលនិធិរបស់អ្នកប្រើប្រាស់មានសុវត្ថិភាពទាំងស្រុង" ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏បានបញ្ជាក់ថាខ្លួននឹង "រ៉ាប់រងរាល់ការខាតបង់ទាំងអស់"។ ​ក្រោយមក គណនី X របស់…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…

សណ្ឋាគារចំនួន ១៤៨កន្លែងនៅថៃ ប្រកាសបិទទ្វារក្នុងរយៈពេល ៩ខែ ដោយសារតម្រូវការទេសចរណ៍ធ្លាក់ចុះ

​បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការបិទទ្វារអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨កន្លែង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាតួលេខកើនឡើងរហូតដល់ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបិទទ្វារជាបន្តបន្ទាប់នេះ គឺបណ្តាលមកពីតម្រូវការទេសចរណ៍មានភាពទន់ខ្សោយ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងការកើនឡើងនៃចំណាយប្រតិបត្តិការ ដែលបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់វិស័យមួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn Research Center (KResearch) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានបង្ហាញថា អត្រាការជួលបន្ទប់ស្នាក់នៅទូទាំងប្រទេស បានកើនឡើងត្រឹមតែ ០,១៨% ប៉ុណ្ណោះ ក្នុងរយៈពេល…

Popular

spot_imgspot_img