មិនមែនលំៗទេ! មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2

Date:

ភ្នំពេញ៖ កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើប សម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 ចូលលេងកម្សាន្ត នៅក្នុងកម្មវិធីសម្ពោធដាក់ ឱ្យប្រើប្រាស់គម្រោងថ្មី និងប្រគល់រង្វាន់ពី Metfone ដែលមានការអញ្ជើញចូលរួម ពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលរៀបចំឡើងរយៈពេល 2 ថ្ងៃពេញ នៅថ្ងៃទី 23 និង 24 ខែធ្នូ ឆ្នាំ 2023 នាឱកាសឆ្លងបុណ្យណូអែលឆ្នាំនេះ។

ក្រោមបរិយាកាសអ៊ូរអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី 24 ក្រុមហ៊ុន Metfone បានប្រកាសនិងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ 3 រូប ដែលមានសំណាង ក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda CX3 ម៉ូតូហុងដា ឃ្លីក និង iPhone 14 Pro Max រួមជាមួយនឹងការបើកសម្ពោធដាក់ ឱ្យប្រើប្រាស់គម្រោងថ្មី អ៊ីនធឺណិត WiFi ល្បឿនជាងមុន 3 ដង និងតម្លៃនៅដដែល។

ពិតណាស់ នាសម័យកាលឌីជីថលនេះ តម្រូវការប្រើប្រាស់អ៊ីនធឺណិត គឺពិតជាចាំបាច់ណាស់ មិនថាក្នុងការងារ ការសិក្សា ការទទួលបានព័ត៌មានពី បណ្តាញផ្សព្វផ្សាយសង្គម ការទំនាក់ទំនងជុំវិញខ្លួន អ៊ីនធឺណិតពិតជាមិនអាចខ្វះបាន ដូចនេះដើម្បីឆ្លើយតបនឹងតម្រូវការអ៊ីនធឺណិត អតិថិជនទាំងចាស់ និងថ្មី របស់ មិត្តហ្វូន នឹងទទួលបានល្បឿន អ៊ីនធឺណិតកាន់តែលឿន ជីវិតកាន់តែប្រសើរ ភ្ជាប់ឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ពី Metfone ។

លោក Ha Minh Bien តួនាទី នាយករងប្រតិបត្តិអាជីវកម្ម បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធថា៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រេីប្រាស់ធំមួយ ពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអុីនធឺណិត ដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង 25 ខេត្ត​ រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ យេីងបានផ្តល់ជូនតម្រូវការ អតិថិជនទូទាំងប្រទេស ដែលនាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសកំឡុងពេលដែល ប្រទេសកម្ពុជាកំពុងវិវត្តន៍ជាខ្លាំងលេី ប្រព័ន្ធឌីជីថល សេវាអុីនធឺណិតនៅក្នុងប្រទេស។ យើងផ្តល់ជូននូវសេវាអ៊ិនធឺណិត ដែលមានស្ថេរភាព ល្បឿនលឿន និងតម្លៃសមរម្យអាចទទួលយកបានដល់អតិថិជនជាច្រើនជឿទុកចិត្ត។ ជាពិសេសចាប់តាំងពីខែវិច្ឆិកានេះមក យើងបានបង្កើនល្បឿនអ៊ិនធឺណិត សម្រាប់អតិថិជនច្រើនជាងមុន 3 ដង ជាមួយតម្លៃនៅតែដដែល ដើម្បីអោយអតិថិជន ទទួលបានបទពិសោធន៍កាន់តែល្អប្រសើរជាមួយនឹងសេវាអ៊ីនធឺណិត FTTH ថ្មីតម្លៃត្រឹមតែ $15 ល្បឿន 50Mbps។

ក្នុងព្រឹត្តិការណ៍ដ៏រំភើបរីករាយ អតិថិជន មិត្តហ្វូន 3 រូប ដែលមានសំណាងឈ្នះរង្វាន់ធំ ក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំង ក្នុងពេលដែលលោកបានឈរនៅលើវេទិកា ទទួលរង្វាន់ធំ ពិតៗ ពី Metfone ។

អ្នកស្រី កុល​ ស្រីមុំ​ រស់នៅ រាជធានីភ្នំពេញ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda CX3 បានមានប្រសាសន៍ថា មិត្តហ្វូន ពិតជាបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏រីករាយបំផុតមួយ សម្រាប់ឆាកជីវិតរបស់អ្នកស្រី ហើយគាត់បានជ្រើសរើសសេវាអ៊ីនធឺណិត WiFi មិត្តហ្វូន ប្រើប្រាស់ពិតជាជួយសម្រួល ឱ្យជីវិតគាត់កាន់តែប្រសើរ មិនថាល្បឿនអ៊ីនធឺណិតលឿន គួរជាទីពេញចិត្ត និងតម្លៃសមរម្យ គាត់មានទំនុកចិត្តលើ មិត្តហ្វូន។

ភាពទាក់ទាញនៃគម្រោងថ្មីនេះ បានធ្វើឱ្យអ្នកចូលរួមជាច្រើន ទាក់ទងក្រុមការងារ​ជាបន្តបន្ទាប់ ដើម្បីសួរព័ត៌មានបន្ថែម និងតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនជាងមុន 3 ដង តម្លៃនៅដដែល ជាមួយគម្រោងដូចជា៖
ល្បឿន 50 Mbps (មេកាបៃ) តម្លៃត្រឹមតែ 15 ដុល្លារ ក្នុង 1ខែ
ល្បឿន 60 Mbps (មេកាបៃ) តម្លៃត្រឹមតែ 18 ដុល្លារ ក្នុង 1ខែ
ល្បឿន 85 Mbps (មេកាបៃ) តម្លៃត្រឹមតែ 25 ដុល្លារ ក្នុង 1ខែ
ល្បឿន 120 Mbps (មេកាបៃ) តម្លៃត្រឹមតែ 35 ដុល្លារ ក្នុង 1ខែ
កាន់តែពិសេស ភ្ជាប់នៅថ្ងៃនេះ អតិថិជននឹងទទួលបានការផ្តល់ជូនដូចជា៖

  • ការដំឡើងឥតគិតថ្លៃ
  • មិនតម្រូវឱ្យកក់ប្រាក់
  • ឱ្យខ្ចីរ៉ោតទ័រ
  • និងបន្ថែមជូនការ ប្រើប្រាស់ឥតគិតលុយ ចាប់ពី 2ខែ រហូតដល់ 4ខែ

ឃើញគម្រោងថ្មីនេះ អតិថិជនដែលមានបំណងចង់ ផ្លាស់ប្តូរមកប្រើប្រាស់ មិត្តហ្វូន អាចសួរព័ត៌មានបន្ថែម តាមរយៈលេខ 097 6 097 097 ។ មិត្តហ្វូន Wifi ល្បឿនកាន់តែលឿន ជីវិតកាន់តែប្រសើរ!

Share post:

spot_imgspot_img

Popular

More like this
Related

TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់...

ក្រុមហ៊ុន Vietjet មានបំណងហោះហើរត្រង់ និងស្វែងរកឱកាសវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតមួយនៅអាស៊ី កំពុងរៀបចំផែនការឆ្ពោះទៅគោលដៅវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក ជាមួយនឹងផែនការចាប់ផ្តើមការហោះហើរត្រង់ និងស្វែងរកការចុះបញ្ជីដ៏មានសក្តានុពលនៅផ្សារភាគហ៊ុន Wall Street។គោលដៅដ៏មានមហិច្ឆតានេះ ត្រូវបានគូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong...

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...