Talentnet – របាយការណ៍​ស្ទង់មតិធនធានមនុស្ស​បង្ហាញថា ជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និង​ច្បាប់​ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ

Date:

តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់​យកជំនាញ​វិស្វកម្ម​មេកានិក វិស្វកម្មអេឡិច​ត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ ។ នេះជា​សារ​ណែនាំពី Talentnet ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់ផ្នែក​ធនធានមនុស្សឈានមុខគេ​នៅក្នុងតំបន់ដែលបច្ចុប្បន្នកំពុង​ចាប់ផ្ដើម​ដំណើរការនៅក្នុង​ប្រទេស​កម្ពុជា។​ការដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាគឺដើម្បីផ្ដល់សេវា​ធនធានមនុស្សតាម​តម្រូវការ​​ និង​វិធីសាស្ត្រដែលមានវិញ្ញាបនបត្រ​ពីអន្តរជាតិសម្រាប់​សេវា​​គ្រប់គ្រងធនធានមនុស្ស​ដល់​​បណ្ដាក្រុមហ៊ុន​ក្នុង​ស្រុក ។

ការពង្រីក​វត្តមានរបស់ក្រុមហ៊ុនមកដល់ទីផ្សារ​កម្ពុជា​ជាការគាំទ្រ​ចំពោះការ​បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់​កម្ពុជា ។

យោងតាមការស្ទង់មតិ​ប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ដែលបានធ្វើឡើងកាលពីឆ្នាំ ២០២៣ ទិន្នន័យប្រមូលនៅក្នុងទីផ្សារ​កម្ពុជា​បង្ហាញថា អាជីពការងារ​ក្នុងជំនាញវិស្វកម្ម​អេឡិចត្រូនិក​ ច្បាប់​ វិស្វកម្ម​មេកានិក​ និងវិទ្យាសាស្ត្រ​ ទាមទារ​ប្រាក់បៀវត្សខ្ពស់ជាង​ជំនាញផ្សេងទៀត ។ ប្រាក់បៀវត្ស​សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​ ច្បាប់​ វិស្វកម្ម​មេកានិក​ និងវិទ្យាសាស្ត្រ ឈរ​ក្នុងលេខរៀង​ខ្ពស់ជាង​ជំនាញ​គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ វិស្វកម្មគីមី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រទៅទៀត ។

បន្ថែមពីនេះទៅទៀត ការងារ​ទាក់ទង​នឹង​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​ ច្បាប់​ វិស្វកម្ម​មេកានិក​ និង វិទ្យាសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មានការ​កើនឡើង​ផងដែរ​នៅឆ្នាំ ២០២៣ ធៀបនឹង​មួយឆ្នាំមុន​ដោយ​ក្នុងនោះ ជំនាញ​វិស្វកម្មអេឡិចត្រូនិកមានកំណើនប្រាក់បៀវត្ស​ ១៤% ជំនាញច្បាប់កើនប្រាក់ បៀវត្ស ១២% ហើយ​វិស្វកម្មមេកានិក និង​វិទ្យាសាស្ត្រ​កើនប្រាក់បៀវត្ស ១០% ។

របាយការណ៍ស្ទង់មតិ​នេះ ត្រូវ​បានបង្ហាញដល់​ប្រធាន​ផ្នែកធនធានមនុស្ស និង​មេដឹកនាំអាជីវកម្ម​ជាង ១៥០ រូបនៅក្នុង​កម្មវិធីដែលរៀប​ចំ​កាលពីពេលថ្មីៗនៅទីក្រុងភ្នំពេញ ។ របាយការណ៍នេះក៏បានបង្ហាញ ផងដែរថា ​ប្រាកបៀវត្សរបស់និស្សិត​ទើបបញ្ចប់ការ​សិក្សា​នៅកម្ពុជាក៏មានការ​កើនឡើងផងដែរក្នុងឆ្នាំ ២០២៣ ក្នុង​កម្រិត ១០% បើធៀបនឹង​ឆ្នាំ ២០២២ ដែលជាកម្រិតមួយខ្ពស់ជាង​កម្រិត​អតិផរណាប្រចាំ ឆ្នាំ ។

ការស្ទង់មតិប្រាក់ឈ្នួលសរុប Talentnet Mercer ក៏មានរៀបរាប់​អំពី​និន្នាការ​ការងារដែលទទួលបាន ទិន្នន័យពី​ស្ថាប័នចំនួន ១០៦ ក្នុងវិស័យ​ចំនួន ១១ ផ្សេងគ្នា ដែលគ្របដណ្ដប់​លើ​ការងារ​ចំនួន ៣០៣៤ ​និង​សាកសួរ​​អ្នកកាន់ការងារ​ចំនួន ៥៦៨៤៨ នាក់ ។ ការអង្កេត​ប្រាក់ឈ្នួល​ប្រចាំឆ្នាំ​នេះ គឺជា​សេវា​មួយ​ក្នុងចំណោមសេវាគោលដៅជា​ច្រើនដែលក្រុមហ៊ុន​នឹង​ផ្ដល់ទៅឲ្យអតិថិជនរបស់ខ្លួន ព្រមជាមួយនឹង សេវា​ស្វែងរក​បុគ្គលិក ​ សេវា​គ្រប់គ្រងធនធានមនុស្ស សេវា​ពិគ្រោះយោបល់ធនធានមនុស្ស និង​រៀបចំ បញ្ជី​បៀវត្សជាដើម។

លោក​ស្រី ផលឡា នីកូឡាស នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Talentnet មានប្រសាសន៍ថា៖ «កម្ពុជា​ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច​គួរ​ឲ្យស្ញប់ស្ញែង​ដែលធ្វើឲ្យ Talentnet មានបំណង ចង់ក្លាយជាចំណែកមួយនៃ​កំណើននេះ។ គោលបំណង​របស់យើង​គឺ​ក្លាយជា​ក្រុមហ៊ុនមួយ​ដែល​ផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយ​ផ្នែកធនធានមនុស្ស​ដល់ទីផ្សារ​ការងារនៅទីនេះដើម្បីឲ្យអតិថិជន​អាចពង្រឹង​ដំណើរការ​ផ្នែកធនធានមនុស្ស​ប្រចាំថ្ងៃផង និង​ការ​ត្រៀមកម្លាំងពលកម្ម​សម្រាប់ការ​រីក ចម្រើនលូតលាស់របស់ខ្លួនផងដែលការងារទាំងអស់នេះ​យើងបាន​​ធ្វើរួចមកហើយនៅ​ក្នុងប្រទេស​ផ្សេងក្នុងតំបន់»។​

អំពី Talentnet

ក្រុមហ៊ុន Talentnet មាន​ការិយាល័យចំនួន ៦ នៅ​ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយ​មានបទពិសោធន៍ ជិត ២០ ឆ្នាំ​​នៅ​ក្នុងទីផ្សារ​ការងារ​របស់វៀតណាម គួបផ្សំនឹង​ការ​ប្រើប្រាស់​​វិធីសាស្ត្រ​អន្តរជាតិគាំទ្រ​​ពីដៃគូលំដាប់ពិភពលោក​ចំនួនពីរ​ (Mercer និង ADP Streamline) ។ Talentnet ផ្ដល់វិធីសាស្ត្រ​ដែលអាច​តម្រូវតាមគោលដៅ និងលក្ខខណ្ឌ​ផ្សេងៗរបស់​​អាជីវកម្ម ។ ដំណោះស្រាយពី Talentnet រួមមាន សេវា​ក្រុមហ៊ុន សេវា​ស្វែងរកនិងជ្រើស​រើស​​បុគ្គលិកជាន់ខ្ពស់ សេវាពិគ្រោះយោបល់ផ្នែកធនធានមនុស្ស សេវា​គ្រប់គ្រងធនធានមនុស្ស​ វគ្គបណ្ដុះបណ្ដាលធនធានមនុស្ស សេវា​រៀបចំបញ្ជីប្រាក់បៀវត្ស និង​ការ​ស្ទង់មតិ​ប្រាក់បៀវត្ស Talentnet Mercer ។

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...