សមាគមសហគ្រិនស្រ្តីកម្ពុជា នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោត​ជ្រើសតាំង ​ក្រុមប្រឹក្សាភិបាល ​អាណត្តិ​ទី៥

Date:

ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា នឹងរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី៥ (2024 Annual General Meeting​ & Election for 5th Mandate Board of Directors)” ក្រោមអធិបតីភាព​ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហស្ថាបនិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ទិវា​ដ៏ធំ​អស្ចារ្យ​មួយ​នេះក៏នឹងប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំទី១២ នៃការកកើតសមាគមសហគ្រិនស្ត្រីកម្ពុជា ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងផែនការទិសដៅបន្តឆ្នាំ២០២៤ ដែលនឹងមានការ​ចូលរួម​ពី​បណ្ដា​សមាជិការបស់សមាគមទាំងថ្នាក់ជាតិ និងទាំង៥សាខា មានដូចជាសមាគម​សហគ្រិន​ស្ត្រី​ខេត្តសៀមរៀប សមាគម​សហគ្រិន​ស្ត្រី​​ខេត្តបាត់ដំបង សមាគម​សហគ្រិន​ស្ត្រី​​ខេត្តកំពង់ធំ សមាគម​សហគ្រិន​ស្ត្រី​​ខេត្តរតនគិរី និងសមាគម​សហគ្រិន​ស្ត្រី​ខេត្តកោះកុង។

នៅក្នុងទិវានេះ ក៏នឹងមានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀត ដែលជាស្នាដៃរបស់សហគ្រិន​ស្ត្រីនៃ​ប្រទេសកម្ពុជា។

ចូលរួមចុះឈ្មោះកម្មវិធីតាមរយ:តំណភ្ចាប់​៖ https://forms.gle/uikLR7iWYatmXqjt6

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...