ការលក់សំបុត្រថ្ងៃសុក្រ របស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាប សម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

Date:

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet រីករាយក្នុងការប្រកាសប្រូម៉ូសិនពិសេស សម្រាប់សំបុត្រយន្តហោះអន្តរជាតិរៀងរាល់ថ្ងៃសុក្រ! នេះគឺជាឱកាសដ៏អស្ចារ្យ សម្រាប់អ្នកដែលចូលចិត្ត ធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដំណើរកម្សាន្ត ក្នុងក្តីស្រមៃរបស់ពួកគេនៅឆ្នាំនេះ ជាមួយការបញ្ចុះតម្លៃបន្ថែម។

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវអាចកក់សំបុត្រយន្តហោះអន្តរជាតិដោយតម្លៃចាប់ពី 65 ដុល្លារក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវា) តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់គ្រប់ ជើងហោះហើរអន្តរជាតិ រវាងប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀត រួមទាំងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ជាមួយនឹងការហោះហើរ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ( លើកលែងតែថ្ងៃឈប់សម្រាក រដូវកាលមមាញឹក)។

ស្វែងរកគោលដៅដ៏អស្ចារ្យជាមួយនឹង ពេលវេលាហោះហើរដ៏ងាយស្រួល និងរីករាយជាមួយការសន្សំសំចៃ លើថ្លៃសំបុត្រមិនគួរឱ្យជឿ។ មិនថាអ្នកចង់ទទួលបានបទពិសោធន៍ កម្សាន្តដ៏រីករាយជាមួយរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ឬនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅ ភូកុក, ដាណាង, ញ៉ាត្រាង, បាលី, ភូកេត ជាដើម ស្វែ​ងយល់ពីទីក្រុងល្បីៗរបស់អូស្ត្រាលីក្នុងរដូវស្លឹកឈើជ្រុះ ដូចជា ស៊ីដនី, មែលប៊ន, ប្រ៊ីសបេន ឬរីករាយនឹងដំណើរកម្សាន្តដ៏អស្ចារ្យនៅទីក្រុងតូក្យូ អូសាកា សេអ៊ូល។ ទីក្រុងប៊ូសាន សៀងហៃ និង ឆេងឌូ ឬរីករាយក្នុងពិធីបុណ្យនៅប្រទេសឥណ្ឌា និងប្រទេសនានាជាច្រើនទៀត ដែល Vietjet ផ្តល់ជូនអ្នក!

ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ឱកាសសម្រាប់អ្នកដំណើរ ឱ្យទទួលបានសំបុត្រដែលមានតម្លៃទាបជាងធម្មតា ក្នុងការធ្វើដំណើររវាងប្រទេសវៀតណាម និងកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីផ្លូវរវាងខេត្តសៀមរាប (SAI) និងហាណូយ (HAN) ដែលបានបានបើកដំណើរការកាលពីចុងឆ្នាំមុន ជាមួយនឹងជើងហោះហើរត្រឡប់មកវិញជារៀងរាល់ថ្ងៃ និងចំណាយពេលត្រឹមតែ 1 ម៉ោង 45 នាទីក្នុងមួយជើង។

ចាប់ផ្តើមការធ្វើដំណើររបស់អ្នក និងអបអររដូវកាលបុណ្យនានាជុំវិញ ពិភពលោកជាមួយនឹងការ ផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញរបស់យើង។ ទទួលបានបទពិសោធន៍ដំណើរកម្សាន្ត នៅលើយន្តហោះដ៏ទំនើប និងប៉ះពាល់បរិស្ថានតិចតួច អមដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងខិតខំប្រឹងប្រែងរបស់យើង។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ផ្តល់ជូននូវអាហារឆ្ងាញ់ៗដែលមានម្ហូបវៀតណាម រួមទាំងម្ហូបពិសេស ដូចជា គុយទាវហ្វឺ និង Banh Mi ជាដើម។

ដើម្បីសុវត្ថិភាពនៃការធ្វើដំណើររបស់អ្នក ក្រុមហ៊ុន Vietjet ផ្តល់ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់។ សមាជិកនៃ Vietjet SkyJoy អាចទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា អាហារ ភេសជ្ជៈ និងផលិតផលម៉ាកល្បីៗផ្សេងៗជាច្រើនទៀត។

តោះ! កុំអោយឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ! ធ្វើដំណើរទូទាំងពិភពលោកជាមួយក្រុមហ៊ុន Vietjet ដែលធានាប្រាកដបាន និងទទួលយកបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន ៕

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...