event

ក្រុមហ៊ុន Vietjet កំណត់គោលដៅអ្នកដំណើរ ២៧ លាននាក់ និងទូទាត់ភាគលាភ ២៥ភាគរយ សម្រាប់ឆ្នាំ២០២៤​ ពី​ប្រាក់​ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ៧០១​​ លានដុល្លារអាមេរិក នៅត្រីមាសទី ១ នៃឆ្នាំ​២០២៤​​

ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HoSE: VJC) បានរៀបចំ​កិច្ចប្រជុំ​ទូទៅ​ជាមួយ​ម្ចាស់​ភាគហ៊ុន (GMS) ឆ្នាំ ២០២៤ របស់ខ្លួន និង​បានអនុម័ត​ផែនការអាជីវកម្ម​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំ ២០២៤។ គោលបំណង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​រួមមាន ​ការរក្សាបាន​នូវ​ចំណែក​​ទីផ្សារ​ឈានមុខ​គេ​ក្នុងស្រុក​ និង​​ពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​របស់ខ្លួន​បន្ថែម​ទៀត​។​

​ក្រុមហ៊ុន Vietjet ក៏បាន​រាយការណ៍​ពី​លទ្ធផល​អាជីវកម្ម​ដ៏​គួរឱ្យកត់សម្គាល់​នៅក្នុង​ត្រីមាស​ទី ១ ​​ឆ្នាំ​២០២៤​ ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​ជោគជ័យ​នា​ឆ្នាំខាងមុខ​។​

​គោលដៅ​បង្កើន​កំណើន​ខ្ពស់​សម្រាប់​ឆ្នាំ ២០២៤

GMS សម្លឹងមើល​ប្រាក់ចំណូលផ្នែក​​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ប្រាក់ចំណូល​រួម​នឹង​លើសពី ៥៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,៣២ ពាន់​លាន​ដុល្លារ​) និង ៦៥,៥​ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,៥៧ ពាន់​លាន​ដុល្លារ​) រៀង​គ្នា កើនឡើង ១០ ភាគរយ និង ១២,៤ ភាគរយ​ពី​ឆ្នាំ​កន្លងមក​​។ ក្រុមហ៊ុន Vietjet ​​រំពឹងថា​នឹងផ្ដល់​សេវាកម្ម​ហោះហើរ​ចំនួន ១៤២​០០០ ជើង​ ដោយ​មាន​​អ្នកដំណើរ​ជាង ២៧,៤​ លាន​នាក់​នៅលើ​យន្តហោះ​។​

​ក្រុមប្រឹក្សាភិបាល​របស់ Vietjet ក៏​អនុម័ត​ផែនការ​ចែកចាយ​ប្រាក់ចំណេញ​ឆ្នាំ ២០២៤​ ផងដែរ ដែល​ភាគលាភ ​ និង​ការ​ទទួល​ភាគលាភជាមុន​នឹងត្រូវ​បង់​ជា​សាច់ប្រាក់ និង​ភាគហ៊ុន​ក្នុង​សមាមាត្រ​អតិបរមា ២៥ ភាគរយ​។​

​ក្រុមហ៊ុន Vietjet ដែលមាន​ចំណែក​ទីផ្សារ​ឈានមុខ​គេ​នៅក្នុង​តំបន់ នឹង​សម្លឹង​រក​ការរក្សា​ស្ថិរភាព​ទីផ្សារ​ក្នុងស្រុក ខណៈកំពុងតែ​បន្ដ​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក ​ទៅកាន់​គោលដៅ​ថ្មី​ៗនៅ​អាស៊ី​ខាងត្បូង អាស៊ី​កណ្តាល អូស្ត្រាលី និង​អឺរ៉ុប​។​ល​។​

ត្រីមាសទី ១ ឆ្នាំ២០២៤៖ ជំរុញបង្កើន​សមត្ថភាព​​​រឹងមាំ​ពេញមួយឆ្នាំ

នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ប្រាក់ចំណូលពីសេវា​ដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ត្រូវបានកត់ត្រាតម្លៃ ១៧,៧៦​ ពាន់ពាន់លានដុង (ប្រហែល ៧០១ លានដុល្លារអាមេរិក) ខណៈដែលប្រាក់ចំណេញក្រោយបង់ពន្ធមានចំនួន ៥២០ ពាន់លានដុង (ប្រហែល ២០,៥​ លានដុល្លារអាមេរិក) កើនឡើង ៣៨ ភាគរយ​ និង ២០៩ ភាគរយ​ពីមួយឆ្នាំកន្លងមក​​រៀងៗគ្នា។ ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ និងប្រាក់ចំណេញក្រោយបង់​ពន្ធ មានចំនួន ១៧,៧៩​ ពាន់ពាន់លានដុង (ប្រហែល ៧០២,៤ ​លានដុល្លារអាមេរិក) និង ៥៣៩ ពាន់លានដុង (ប្រហែល ២១,៣​ លានដុល្លារ) រៀងគ្នា បានកើនឡើង ៣៨ ភាគរយ​ និង ២១២ ភាគរយ​ពីឆ្នាំកន្លងមក​​។

ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០២៤​ នេះ ក្រុមហ៊ុន Vietjet បានផ្ដល់​បទពិសោធ​ហោះហើរ​ ៣៤៥០០ ជើង​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ ដោយ​មាន​​អ្នកដំណើរជាង ៦,៣​លាននាក់​។ អត្រា​ផ្ទុកជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ​ឈានដល់ ៨៧ ភាគរយ​​ និងអត្រាដែលអាច​ជឿទុក​ចិត្ដ​ចំពោះ​​ផ្នែកបច្ចេកទេស ៩៩,៦ ភាគរយ​។

ការជំរុញយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការពង្រីកជាអន្តរជាតិ ការដឹកជញ្ជូនអ្នកដំណើរអន្តរជាតិរបស់ Vietjet ក្នុងត្រីមាសទី ១ ឆ្នាំ​២០២៤​ បានឃើញកំណើនច្រើនជាង ៥៣ ភាគរយ​ និង ៦១ ភាគរយ​​​ទាក់ទងនឹងចំនួនជើងហោះហើរ និងអ្នកដំណើរពី​ឆ្នាំ​កន្លងទៅ​។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានបើកដំណើរការផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ១៥​ ក្នុងរយៈពេលបីខែ ដោយបានបង្កើនផ្លូវហោះហើរសរុបរបស់ខ្លួនដល់ ១៤០ គោលដៅ​​។ ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិចុងក្រោយបំផុតដែលត្រូវបានប្រកាស និងដាក់ឱ្យដំណើរការ រួមមាន កោះភូគុក ក្រុង​តៃប៉ិះ – ក្រុង​ហូជីមិញ​ – ក្រុង​ឈិនឌូ/ស៊ីអាន​​ និងវៀងច័ន្ទ បន្ថែមពីលើហាណូយ ទៅហ៊ីរ៉ូស៊ីម៉ា និងស៊ីដនី/មែលប៊ន។

លើសពីនេះ ជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការធ្វើដំណើរ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា (SAI) និងទីក្រុងហាណូយ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗ។ លើសពីនេះ អ្នកដំណើរពីកម្ពុជា អាចធ្វើដំណើរបានយ៉ាងងាយស្រួល និងតម្លៃសមរម្យ ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ក្រុង​ហុងកុង កោះ​តៃវ៉ាន់ និងគោលដៅផ្សេងៗទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤​ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet បានកើនឡើងជាង ៨៥,៨២​ ពាន់ពាន់លានដុង (ប្រហែល ៣,៣៨​ ពាន់លានដុល្លារអាមេរិក)។ សមាមាត្របំណុលធៀប​នឹងភាគហ៊ុនរបស់ក្រុមហ៊ុនគឺនៅ១,៩ ខណៈពេលសមាមាត្រសាច់ប្រាក់ងាយស្រួលនៅកម្រិត ១,៣​ ដែលទិន្នន័យ​ទាំងពីរនេះ​ស្ថិត​ក្នុងកម្រិត​ល្អនៃឧស្សាហកម្មអាកាសចរណ៍។

Vietjet ដែលលើសពីការភ្ជាប់ប្រទេសវៀតណាមទៅកាន់ពិភពលោកតាមរយៈបណ្តាញហោះហើររបស់ខ្លួន ក៏កំពុងខិត​ទៅ​ជិត​វេទិកា​​ពិភពលោក តាមរយៈគម្រោងស្រាវជ្រាវ និងវិនិយោគបច្ចេកវិទ្យាអន្តរជាតិ។

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

To Top