កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត”

Date:

នាថ្ងៃសៅរ៍ ទី២៧​ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី​​ព្រឹក នៅផ្សារទំនើប អ៉ីអនលភ្នំពេញ កម្មវិធី យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤ ដែលជាកម្មវិធីមួយដ៏ប្រពៃ ​រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរូមពីក្រុមប្រឹក្សាភិបាលសភាយុវពាណិជ្ជករកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ព្រមជាមួយនឹងវត្តមានដ៏មានតម្លៃពី ដៃគូរសហការ ម្ចាស់អាជីវកម្ម ​សាធារណៈជន និងតួអង្គពាក់ព័ន្ធដទៃទៀតជាច្រើនរយនាក់។​

យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤ គឺជាគម្រោងចំមួយ ក្នុងចំណោមគម្រោងជាច្រើនទៀតរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៩មក ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍ដ៏មហាសាលនៃ យោគៈ និងសមាធិ ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ​គម្រោងមួយនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយ និងបណ្តុះគំនិតនៃការអនុវត្តយោគៈ និងសមាធិទៅកាន់សាធារណៈជនផងដែរ ដើម្បីជាផ្នែកមួយក្នុងការជម្រុញ សុខុមាលភាពផ្លូវចិត្តល្អ ការប្រាស្រ័យទាក់ទងល្អ ប្រសិទ្ធភាពនិងផលិតភាពការងារខ្ពស់ ក៏ដូចជាបង្កើននូវគុណភាពរស់នៅកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា កម្មវិធី លើកទី៤នេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទដ៏សុីជម្រៅមួយគឺ      «តុល្យភាព ការងារ និងជីវិតរស់នៅ» ដោយផ្តោតសំខាន់ទៅលើ ការថែរក្សាសុខភាពផ្លូវចិត្ត ជាពិសេសក្នុងកំឡុងវិបត្តិសេដ្ធកិច្ចនេះ ដោយសារតែយើងសង្កេតឃើញថា មនុស្សជាច្រើនកំពុងតែចំណាយពេលវេលាស្ទើរតែទាំងអស់របស់ខ្លួនទៅលើការងារ ដោយពុំបានគិតគូរពីសុខុមាលភាពផ្លូវចិត្ត បណ្តាលឱ្យពួកគាត់ជួបប្រទះនូវបញ្ហាសុខភាពផ្លូវចិត្តកាន់តែច្រើនឡើង ជាពិសេសក្នុងខណៈពេលដ៏លំបាកនេះ។

កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យតាមការរំពឹងទុក ក្រោមការអញ្ជើញចូលរួមពី វាគ្មិនកិត្តិយសលោកស្រី ឌីជេ​ ណាណា​, លោក នឹម ឈុន្នី, និងលោក យាន់ វណ្ណៈ ព្រមទាំងសាធារណៈជនជិតឆ្ងាយប្រមាណជិត២០០នាក់ទៀតផងដែរ។ ជាពិសេសជាងនេះទៅទៀត ភាពជោគជ័យនេះក៏មានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់​ ម្ចាស់អាជីវកម្មនិងក្រុនហ៊ុនជាច្រើនរួមមាន Phnom Penh Precast Plants, Three Corner Coffee Roaster, SCPC Automation, Urban Dynamics, កាយា ទឹករ៉ែធម្មជាតិ, Pixel Entertainment, AIA Cambodia និងក្រុមហ៊ុនជាច្រើនទៀតផងដែរ។

សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏មានតម្លៃរបស់អ្នកចូលរួម ម្ចាស់ឧបត្ថម្ភ និងដៃគូរសហការទាំងអស់ ដែលបានរួមចំណែកជាមួយគម្រោងមួយនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

Share post:

spot_imgspot_img

Popular

More like this
Related

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...