ក្រុមហ៊ុន ហ៊ិ​ន​នី​គែន នាំមកជូនកម្មវិធី Star Quality ដើម្បីស្វែងរកជើងខ្លាំងខាង Bartender នៅកម្ពុជា

Date:

ជើងឯកចុងក្រោយ 1 រូបនឹងក្លាយជាអ្នកតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅទីក្រុង Amsterdam

ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ — Heineken® ស្រាបៀរម៉ាកល្បីលំដាប់ពិភពលោក កំពុងនាំមកជូនកម្មវិធីមួយដែលមានឈ្មោះថា Star Quality មកប្រទេសកម្ពុជាជាលើកដំបូងជាមួយគោលបំណងក្នុងការស្វែងរក និងលើកស្ទួយ Bartender នៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងផ្តល់ជូនអ្នកដែលចូលរួមជាមួយនឹងវគ្គបណ្តុះបណ្តាលដើម្បីទទួលបានការទទួលស្គាល់ពីកម្មវិធី Star Quality ដោយចាប់ផ្តើមពីជំនាញចាក់ស្រាបៀររហូតទៅដល់ការលើកស្រាបៀរជូនអតិថិជនប្រកបដោយជំនាញដ៏ឥតខ្ចោះ។

កម្មវិធី Star Quality គឺលើសពីវគ្គបណ្តុះបណ្ដាលធម្មតា ពោលគឺកម្មវិធីនេះនឹងផ្តល់ឱកាសពិសេសដល់អ្នកមានទេពកោសល្យខាង Bartender ក្នុងស្រុកដោយមានវគ្គប្រកួតប្រជែងដើម្បីឈ្នះ និងទទួលបានឱកាសទៅបង្ហាញជំនាញរបស់ខ្លួននៅលើឆាកអន្តរជាតិ។ អ្នកជំនាញក្រឡុកស្រាចំនួន ១០ រូបនៅកម្ពុជានឹងត្រូវបានជ្រើសរើសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាខែកក្កដាខាងមុខនេះ ហើយនឹងត្រូវប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាខែសីហា។ ជើងឯកអ្នកក្រឡុកស្រា ១ រូបនឹងក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធីខ្នាតអន្តរជាតិ Star Quality នៅទីក្រុង Amsterdam ដែលជាទីកន្លែងកំណើតរបស់ស្រាបៀរ Heineken®។

កាលពីខែមុននេះ Bartender ៨០ រូប និងដៃគូសហការចំនួន ១៣ ហាងបានទទួលការបង្ហាត់បង្រៀនវគ្គដំបូងពីរបៀបនៃការចាក់ស្រាដោយលោក Wayne Wong ដែលជា Commercial Quality Lead ពីក្រុមហ៊ុនហ៊ិននីគែនប្រចាំនៅប្រទេសម៉ាឡេស៊ី។ វគ្គបណ្តុះបណ្ដាលនេះនឹងមានជាបន្តបន្ទាប់ទៅដល់ដៃគូសហការសរុបចំនួន ១០០ ហាងដើម្បីជួយបង្កើនសេវាកម្មរបស់ពួកគាត់ឱ្យកាន់តែល្អ។

លោក Sergio Avalos Aldana នាយកផ្នែកលក់បាននិយាយថា៖ «កម្មវិធី Star Quality មិនត្រឹមតែបង្កើនជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាបើកឱកាសឱ្យ Bartender នៅប្រទេសកម្ពុជាទៅប្រឡូកក្នុងឆាកអន្តរជាតិដែលជួយលើកកម្ពស់វិស័យម្ហូបអាហារ-ភេសជ្ជៈ និងវិស័យបដិសណ្ឋារកិច្ចក្នុងស្រុក»។ លោកបានបន្តទៀតថា៖ ‘«ការចាក់ស្រាបៀរ Heineken® ឱ្យបានល្អឥតខ្ចោះគឺជាទម្រង់សិល្បៈមួយដែលទាមទារភាពជាក់លាក់ ហើយការរក្សាគុណភាពស្រាបៀរឱ្យល្អគ្រប់កែវក៏ជាសិល្បៈមួយទៀតដែរ។ ជាមួយកម្មវិធី Star Quality នេះ អតិថិជនរបស់យើងទាំងអស់ នឹងអាចរីករាយជាមួយនឹងគុណភាពដើមដូចៗគ្នារាល់ពេលកុម្ម៉ង់ស្រាបៀរ Heineken® »។

គុណភាព Star Quality ជាចំណុចស្នូលនៃការផលិតស្រាបៀរជាង ១៥០ ឆ្នាំរបស់យើង

ការលើកស្ទួយជំនាញ Bartender គឺជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន ដែល Heineken® អាចពង្រឹងគោលដៅចម្បងរបស់ខ្លួនបាន ពោលគឺការផ្តល់នូវគុណភាពដ៏ឥតខ្ចោះនូវរាល់ការចាក់ស្រាបៀរ Heineken® ។ នេះជារូបមន្តដែលត្រូវបានអនុវត្តនៅជាង ១៩២ ប្រទេសអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។

លោក Willem van Waesberghe ដែលជា Global Master Brewer នៅ Heineken® បាននិយាយថា៖ «ស្រាបៀរហ៊ិននីគែនមានរសជាតិឆ្ងាញ់ស្រស់ស្រាយ និងឆ្ងាញ់ដូចគ្នានៅគ្រប់កន្លែងទូទាំងពិភពលោក ហើយពេលខ្លះវាអាចធ្វើឱ្យអតិថិជនរបស់យើងមិនបានចាប់អារម្មណ៍នូវរសជាតិដដែលនោះដែរ ។​ នេះបានមកពីការផលិតពោរពេញដោយគុណភាពរបស់យើង លាយឡំជាមួយវិទ្យាសាស្រ្តដែលរួមមានជំហានផលិតចំនួន ៥ មានដូចជា ការប្រើប្រាស់ដំបែប្រភេទ A របស់ Heineken® ការប្រើប្រាស់ស្រូវសាលីសុទ្ធ ការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ១០០% ការផ្អាប់ដំបែនិងអាល់កុលក្នុងធុងស្តុករាងផ្តេក រួមទាំងការខិតខំផលិតរបស់អ្នកផលិត Star Brewers របស់យើង។ ចំណុចទាំង ៥ នេះហើយដែលអាចផ្តល់ជូនអតិថិជនយើងនូវការជាប់ចិត្តតាំងពីមួយតំណក់ដំបូងដ៏ស្រស់ស្រាយ។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ ហ៊ិននីគែន ខេមបូឌា មានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាមួយនឹងគោលបំណងក្នុងការធ្វើឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើប នៅភ្នំពេញ​ ក្រុមហ៊ុន ហ៊ិននីគែន ខេបូឌា បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង ៧០០នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង ១២0,000ទៀត ទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេបូឌា មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសា ដោយទំនួលខុសត្រូវ។ ហ៊ិននីគែន ខេបូឌា ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក។

*ប្រភព: 2022 internal sales, 2020 Steward Economic Impact Study – 19’ data, gov’t data

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...