អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC​​ ទៅនាំជនរងគ្រោះ២នាក់ មកដីគោកដោយសុវត្ថិភាព​ ក្រោយបើកទូក​រង្វេង​ ហើយបាត់ការទាក់ទង​

Date:

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ​ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ​ នាវេលាម៉ោងជាង ៣រសៀលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានបបញ្ជូនក្រុមការងារ អូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ចេញទៅទទួលយក​ជនរងគ្រោះចំនួន ២នាក់ ដែលបានបើកទូកកន្ទុយវែងមួយគ្រឿង ធ្វើដំណើរពីកោះរ៉ុង មកក្រុងព្រះសីហនុ ហើយវង្វេង​ទិស​ និងបាត់ការទាក់ទងអស់មួយថ្ងៃ ដោយជនរងគ្រោះទាំង២នាក់ រួមនឹងទូក​ បានធ្វេីដំណេីរវង្វេងទៅដល់ម្តុំកោះព្រីង ហួសកោះតាង។

តាមការឱ្យដឹងពីម្ចាស់ទូក ឈ្មោះ ឃាង ភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ បានបញ្ជាក់ថា កាលពីម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤​ ទូកកន្ទុយវែង ០១គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បានចេញដំណើរ ពីភូមិកោះតូច ក្រុងកោះរ៉ុង ឆ្ពោះមកក្រុងព្រះសីហនុ​(ផែទំនប់រលក) លុះដល់វេលាម៉ោង ១៥:៣០នាទីរសៀល ម្ចាស់ទូកមិនទាន់ឃើញ​ មកដល់ក្រុងព្រះសីហនុ ទើបព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ហើយអ្នកបើកបរទូកបានឆ្លើយថា​ ទូកជួបភ្លៀងខ្យល់​ និងរលកខ្លាំងកំពុងវង្វេង​ មិនដឹងដល់គោលដៅណាឡើយ ទើបម្ចាស់ទូកឲ្យទម្លាក់ទីតាំងវង្វេង ឃើញថា ទូកនេះ​ នៅជិតកោះតាង ក្រោយមកក៏ទាក់ទងគ្នាលែងបានបាត់ដំណឹង។

នៅលើទូកមានមនុស្សចំនួន ០២នាក់ ៖ ១.ឈ្មោះ ឆើត ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកបើកបរ លេខទូរស័ព្ទ  0876407434 និងទី២.ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកសុំមកជាមួយ។

សូមរំលឹកថា​ ក្រោយដឹងដំណឹងនេះភ្លាម​ អ្នកឧញ៉ា ទៀ វិចិត្រ​ បានខ្នះខ្នែងអន្តរាគមន៍​ ដោយប្រកាសស្វែងរកទូកកន្ទុយវែងមួយគ្រឿង​ ដែលបានបាត់ការទំនាក់ទំនង​ ទៅកាន់​បងប្អូនប្រជានេសាទ ប្រសិនជួបប្រទះនៅត្រង់ចំណុចណាមួយលើផ្ទៃសមុទ្រ ឱ្យជួយទំនាក់ទំនងមកលេខទូរស័ព្ទ 012 964 893​ ។ 

ជាសំណាងល្អ​ ក្រោយមានការអន្តរាគមន៍​ ពីអ្នកឧកញ៉ា​ បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងារអ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...