Uncategorized

អបអរសាទរ ពិធីបើកជាផ្លូវការកម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន «កីឡានាំមកនូវសន្តិភាពនិងមិត្តភាព»

កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024″ បានមកដល់ហើយ! ជាព្រឹត្តិការណ៍ថ្មី ជាឱកាសថ្មីសម្រាប់អ្នកស្រលាញ់កីឡាវាយសី! ប្រកួតវាយសីបានទាំងរង្វាន់ផង បានទាំងមិត្តភាពផង មានតែមួយគត់ពីសារព័ត៌មាន TNAOT APP។ និរន្តភាព និងភាពជឿនលឿន ដ៏សម្បូរបែបដែលមានចលនាមិនឈប់ឈរក្រោមម្លប់នៃសុខសន្តិភាព គឺជាមូលហេតុតែមួយគត់ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់កិច្ចការកសាងមិត្តភាព និង ភាតរភាព រវាងប្រទេសកម្ពុជា និងមហាមិត្តត្បូងពេជ្រចិន អស់ជាយូរលង់ណាស់មកហើយ។

ថ្ងៃនេះសារព័ត៌មានTNAOT APP មានកិត្តិយសសូមប្រកាសជូនដំណឹងដ៏រីករាយ សម្រាប់មហាជនជាអ្នកចូលរួមចុះឈ្មោះប្រកួតវាយសីដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិនមិនមែនអាជីពទាំងអស់ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ ពិធីបើកជាផ្លូវការកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និង អ្នកតំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រោមប្រធានបទ “People-To- People Exchange Amateur Badminton Championship 2024″ ដែលនឹងមានវត្តមាន ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវតំណាងស្ថាប័នផ្សេងៗទៀត។

ប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនសម្រាប់កីឡាករអាជីព នៅចុងខែមិថុនា ដែលនឹងដំណើរការនាពេលដ៏ខ្លីខាងមុខនេះ គឺទទួលបានការស្វាគមន៍ និងសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS, JMC JiangLing Motors(Cambodia), Zhongtong(ZTO), Midea, HONOR, VICTOR, ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group), ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី), សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន, ទឹករ៉ែធម្មជាតិអូគូលែន, មន្ទីរពហុព្យាបាល ស៊ីន ហុងអិន ជាដើម។

ជាពិសេសកម្មវិធីនេះក៏មានដៃគូផ្នែកប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមមាន៖ 58Cam, EAC News, Dap News, Troryorng, PhnomPenhPost English, PhnomPenhPost Khmer, SR Digital Media, Khmernote ជាដើម។

ទន្ទឹមនឹងនេះដែរ ដើម្បីជាការលើកទឹកចិត្តដល់ដៃគូផ្សព្វផ្សាយរបស់សារព័ត៌មាន TNAOT APP ដែលបានមកចូលរួមកម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន! អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបានរៀបចំរង្វាន់ប្រកួតប្រជែងចំពោះអ្នកមានស្នាដៃផ្នែកថតរូបសន្លឹកស្អាតជាងគេ និងអ្នកថតរូបវីដេអូស្អាតជាងគេរបស់ដៃគូផ្សព្វផ្សាយទាំងអស់ពីក្នុងកម្មវិធីនេះ នឹងទទួលបានរង្វាន់ពិសេសដែលយើងខ្ញុំនឹងប្រកាសជូននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

លោកអ្នកដែលជាដៃគូផ្សព្វផ្សាយ គ្រាន់តែផ្ញើស្នាដៃទាំងនោះមកកាន់ Telegram Link: https://t.me/+ass8FFHuipU4NGNl  ឬ Scan QR code ក្រោយពេលផ្តិតយករូបភាពសន្លឹក ឬ វីដេអូក្រោយកម្មវិធីជាការស្រេច ឬ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023922788 ៕
កីឡាមកនូវសុខភាព មិត្តភាព ហើយកីឡាគឺជាអង្គទូតនៃសន្តិភាព !

តារាងនៃកម្មវិធីបើកជាផ្លូវការ ការប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship2024″

រូបមន្តជម្រុះនៃការប្រកួតកីឡាវាយសី

To Top