event

៣០ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាព

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់​ចំនួនបីភាគ​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជន​កម្ពុជា​អំពីសកម្មភាពនៃ​និរន្តរភាព​របស់​ក្រុមហ៊ុន​ ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ។

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើ​ឱ្យពិភពលោកកាន់​តែ​ប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»។

និរន្តរភាពសង្គម

សសរស្តម្ភនៃនិរន្តរភាពសង្គមរបស់ក្រុមហ៊ុនផ្តោតលើផ្នែកសំខាន់ៗចំនួនបីមានដូចជា ទី ១ ការទទួលយកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល (DEI) ទី ២ ការបង្កើតកន្លែងធ្វើការដែលមានតម្លាភាព និងសុវត្ថិភាព និងទី ៣ ការធ្វើអោយសហគមន៍រីកចម្រើន ។

ជាមួយនឹងសមតុល្យភាពនៃភាពចម្រុះប្រកបដោយសុខមាលភាព ក្រុមហ៊ុននេះបានកើនឡើងចំនួននៃក្រុមគណៈគ្រប់គ្រងដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានជម្រុញការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងជាបន្តបន្ទាប់ ដើម្បីកសាងក្រុមហ៊ុនមួយដែលត្រៀមរួចជាស្រេចនាពេលអនាគត ក្នុងការជំរុញកំណើនអាជីវកម្មប្រកបដោយចីរភាព។ គិតត្រឹមឆ្នាំ ២០២៣ ថ្នាក់គ្រប់គ្រង ត្រូវបានបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ពួកគេក្នុងការជំរុញបរិយាកាសរួមបញ្ចូល និងការកសាងវប្បធម៌នៃការរួបរួមគ្នាជាធ្លុងមួយសម្រាប់បុគ្គលិកទាំងអស់គ្នា។

កម្មវិធីរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការធ្វើអោយប្រសើរឡើងនូវទំនាកទំនងរបស់បុគ្គលិក និងសុខុមាលភាពរបស់និយោជិត បានធ្វើឲ្យក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ Great Place to Work® កាលពីឆ្នាំ ២០២៣ ដែលធ្វើឲ្យក្រុមហ៊ុននេះបានក្លាយជាឧស្សាហកម្មផលិតស្រាបៀរដំបូងគេរបស់ប្រទេសកម្ពុជាដែលសម្រេចបាននូវការទទួលស្គាល់ជាសកល។ ការទទួលស្គាល់នេះចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដែលមានតាំងពីដើមរបស់និយោជិតរបស់ក្រុមហ៊ុន ក្នុងការរៀបចំក្រុមហ៊ុនដែលផ្តល់អាទិភាពដល់បុគ្គលិកមុនគេ និងយន្តការរបស់ក្រុមហ៊ុនដែលជម្រុញអោយបុគ្គលិកគ្រប់គ្នាអាចឈានដល់សក្តានុពលពេញលេញរបស់ពួកគេ និងគូសបញ្ជាក់អំពីភាពខ្លាំងរបស់ក្រុមហ៊ុនផលិតស្រាបៀរក្នុងការបណ្តុះវប្បធម៌ដែលផ្តល់អាទិភាពដល់ការជឿទុកចិត្ត ភាពចម្រុះ និងវឌ្ឍនភាព។ គំនិតផ្តួចផ្តើមមួយដែលគួរឱ្យកត់សម្គាល់នោះគឺកម្មវិធីមជ្ឈមណ្ឌលថែទាំកុមារដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយសហការជាមួយមជ្ឍមណ្ឌលថែទាំ និងមត្តេយ្យសិក្សា ខែរីងហាតអន្តរជាតិ។ កម្មវិធីនេះផ្តល់ការគាំទ្រត្រឹមត្រូវមួយដើម្បីជួយអាណាព្យាបាលដែលធ្វើការពេញម៉ោងរបស់យើងអោយមានអារម្មណ៍ជឿជាក់ ផ្តោតអារម្មណ៍ និងទទួលបានគាំទ្រនៅកន្លែងធ្វើការ។

លោកស្រី Anne បាននិយាយបន្ថែមពីលើទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលបន្ថែមពីលើប្រតិបត្តិការ និងនិយោជិតរបស់ខ្លួនថា៖ «យើងអាចរីកចម្រើនបានលុះត្រាតែអ្នកដែលនៅជុំវិញយើងរីកចម្រើនដែរ។ យើងធ្វើការយ៉ាងសកម្មដើម្បីបង្កើតផលវិជ្ជមានសម្រាប់សហគមន៍ក្នុងតំបន់របស់យើង។ ក្រៅពីការស្វែងរកប្រភពអង្ករក្នុងស្រុកក្នុងការធ្វើជាវត្ថុធាតុផ្សំសម្រាប់ស្រាបៀររបស់យើង យើងក៏គាំទ្រអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីផ្តល់ឱ្យកសិករខ្នាតតូចនូវការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្ម និងអាជីវកម្មប្រកបដោយចីរភាពផងដែរ»។

លោកស្រីបានបន្តថា៖​ «យើងចូលរួមជាមួយមនុស្សជំនាន់ក្រោយនៃប្រទេសកម្ពុជាតាមរយៈគម្រោង HEINEKEN Sustainathon ដែលជាកម្មវិធីផ្តួចផ្តើមគំនិត និងការប្រកួតប្រជែងស្តីពីនិរន្តរភាព និងការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមាសម្រាប់និស្សិតសាកលវិទ្យាល័យ។ ដោយមានការចូលរួមជាមួយក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការ WWF កម្ពុជា យើងបានដាំដើមឈើចំនួន ១០.០០០ ដើមនៅក្នុងសហគមន៍ក្នុងតំបន់ចំនួនប្រាំ។ បន្ថែមពីនេះ យើងបានបរិច្ចាគនិងដំឡើងអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យចំនួន ៧៩០ ដើម ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍សម្រាប់សហគមន៍ក្នុងតំបន់ចំនួនប្រាំនោះផងដែរ»។

សង្គម

ការទទួលយកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល

-មហិច្ឆតារួមជាសកលសម្រេចបាននូវការផ្ដល់ប្រាក់បៀរវត្តន៍ស្មើគ្នាសម្រាប់ការងារស្មើគ្នា

ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៃភាពរួមបញ្ចូលសម្រាប់ថ្នាក់គ្រប់គ្រង

ការកសាងវប្បធម៌ប្រកបដោយសុវត្ថិភាពដោយមិនមានគ្រោះថ្នាក់ដល់ជីវិត

កន្លែងធ្វើការប្រកបដោយតម្លាភាព និងសុវត្ថិភាព

វិញ្ញានបនប័ត្រ Great Place to Work®

-១០០% នៃនិយោជិតទទួលបានប្រាក់ឈ្នួលសមរម្យ

-បុគ្គលិកបានទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធីHEINEKEN Life Saving Commitments

ការធ្វើអោយសហគមន៍រីកចម្រើន

កសិករចំនួន ១.៥០០ នាក់បានទទួលការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព

ដើមឈើចំនួន ១០​.០០០ ដើមត្រូវបានដាំដោយការចូលរួមសហការជាមួយអង្គការក្នុងស្រុក

អំពូលបំភ្លឺផ្លូវដោយប្រើពន្លឺព្រះអាទិត្យចំនួន ៧៩០ ត្រូវបានបរិច្ចាគ និងដំឡើងនៅក្នុងសហគមន៍ចំនួនប្រាំ

កម្មវិធី HEINEKEN Sustainathon ដែលជាកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យប្រកួតប្រជែងដើម្បីបំផុសគំនិតលើប្រធានបទនិរន្តរភាព

ការជម្រុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង

សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិត​ជា​លើសពីក្រុមហ៊ុន​ស្រា​បៀរ​ទៅ​ទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​អនាគត​នៃ​ប្រទេស​កម្ពុជាអោយកាន់តែ​ប្រសើរ ដោយរួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទូទាំង​ខ្សែ​សង្វាក់ផលិតកម្ម​របស់​ខ្លួនរួម​មាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។

ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើង​រួម​គ្នា​ធ្វើការ​ឆ្ពោះ​ទៅ​ការធ្វើអោយ​ប្រទេស​កម្ពុជា​​កាន់​តែ​ប្រសើរឡើង»។

សប្តាហ៍ក្រោយ ភាគទី ៣ ៣០ ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

To Top