ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត

Date:

ភ្នំពេញ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវធ្វើដំណើរក្សម្រាប់ការធ្វើដំណើរដែលមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់ការកក់សំបុត្រសម្រាប់ដំណើរធុរកិច្ច (Business) និង SkyBoss (*)។

ការផ្តល់ជូនពិសេសនេះ ត្រូវបានអនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet ដែលកក់សំបុត្រតាម www.vietjetair.com, កម្មវិធីទូរស័ព្ទ Vietjet Air, ការិយាល័យកក់សំបុត្រ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។ សំបុត្រត្រូវតែទិញមុនថ្ងៃទី 11 ខែសីហា ឆ្នាំ 2024 សម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី 19 ខែសីហា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024។

សម្រាប់ភ្ញៀវវដែលចូលចិត្តធ្វើដំណើរច្រើន ហើយចង់សន្សំប្រាក់បានកាន់តែច្រើននោះ ការលក់សំបុត្រ Double Day របស់ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 88% នៃតម្លៃសំបុត្រអេកូ (economic) (*)។ ការលក់សំបុត្របញ្ចុះតម្លៃនេះ អាចប្រើបានតែ 24 ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង 00:00 ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 (GMT+7)។ ភ្ញៀវអាចប្រើលេខកូដប្រូម៉ូសិន “VJ88” សម្រាប់ការកក់សំបុត្រនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។

ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss ពីសៀមរាបទៅហាណូយ អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសក្នុងអំឡុងពេលនេះបាន។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ កាលពីឆ្នាំមុន ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់អាស៊ី ដូចជា ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម។

សេវាកម្មធុរកិច្ចរបស់ Vietjet គឺជាជម្រើសចម្បងសម្រាប់អ្នកធ្វើដំណើរតាមជើងហោះហើរឆ្ងាយទៅមកពីប្រទេសឥណ្ឌា អូស្ត្រាលី និងផ្លូវហោះហើរជាច្រើនផ្សេងទៀត ដែលផ្តល់សេវាដឹកអ្នកដំណើរតាមយន្តហោះទំនើប A330 មានតួធំទូលាយ បំពាក់ដោយកាប៊ីន និងកៅអីរាបស្មើល្អ។ អ្នកដំណើរអាចភ្លក់រសជាតិអាហារឆ្ងាញ់ៗជាច្រើនមុខ រួមមាន ហ្វឺ បុងបរវេរ  បាញ់មីវៀតណាម មាន់ដុតទឹកជ្រលក់ ប្រហិតបាសា បាយមាន់ បាយត្រី និងនំបុ័ងប៉ារ៉ាតា ហើយថែមទាំងមានស្រា តែ កាហ្វេ និងស្រាក្រឡុកជាច្រើ​នមុខទៀតផង។

ភ្ញៀវធ្វើដំណើរ ក៏អាចរីករាយជាមួយនឹងអត្ថប្រយោជន៍នៃសេវាកម្ម SkyBoss របស់ Vietjet ដែលមាននៅគ្រប់ជើងហោះហើរទាំងអស់របស់ Vietjet ទៀតផង។ កញ្ចប់សេវា SkyBoss ផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់ជាមួយនឹងកញ្ចប់សេវារួមបញ្ចូលទាំងអស់ដែលអាចបត់បែនបាន កន្លែងសម្រាកដ៏ប្រណិត ដាក់ឥវ៉ាន់បានរហូតដល់ 50 គីឡូក្រាម ទទួលទានអាហារក្នុងយន្តហោះប្រកបដោយផាសុកភាព និងមានសេវាអាទិភាពផ្សេងជាច្រើនទៀត។ កញ្ចប់សេវា SkyBoss របស់ Vietjet ផ្តល់ជូននូវភាពងាយស្រួល និងផាសុខភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសដំល្អបំផុតសម្រាប់អ្នកធ្វើដំណើរ។

ខ្សែទូរស័ព្ទអាទិភាព (+84) 1900 6896 និងអ៊ីមែល 19006896@vietjetair.com សម្រាប់ទាក់ទងបន្ទាន់ ជួយសម្រួលដល់ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss ដោយធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូនតាមផ្លូវហោះហើរជាង 168+ របស់ Vietjet។

ការផ្តល់ជូនប្រូម៉ូសិនទាំងនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ភ្ញៀវធ្វើដំណើរ ដើម្បីទទួលបានភាពរីករាយជាមួយបទពិសោធន៍ធ្វើដំណើរដោយមិនមានការរំខានជាមួយនឹងតម្លៃសំបុត្រសមរម្យ ដែលអាចធ្វើដំណើរទៅដល់គោលដៅសំខាន់ៗក្នុងប្រទេសវៀតណាមជាច្រើន ដូចជា ទីក្រុងហូជីមិញ ហាណូយ ហ៊ូ ដាណាង ញ៉ាត្រាង និងកោះភូកុក (មិនត្រូវឱ្យមានទិដ្ឋាការ) ជាដើម។ ការតភ្ជាប់ផ្លូវហោះហើរទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងផ្លូវហោះហើរផ្សេងទៀតត្រូវបានដំណើរការ ដោយសារការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិនានារបស់ក្រុមហ៊ុន Vietjet។

Vietjet ផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ពិសេសជាមួយនឹងយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយមានបុគ្គលិកចាំផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ។ ភ្ញៀវធំដំណើរទាំងអស់ ក៏អាចទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងពី Sky Care ដោយឥតគិតថ្លៃ និងអាចមានឱកាសទទួលបានរង្វាន់ជាច្រើន តាមរយៈកម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy ផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា។ លក្ខខណ្ឌតម្រូវ

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (ATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...