ទីបំផុត metfone STARS ច្នៃប្រឌិតអ្នកផលិតមាតិកាវីដេអូ បានជោគជ័យ ឈានដល់វគ្គផ្តាច់ព្រ័ត្រ គួរឱ្យភ្ញាក់ផ្អើល

Date:

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូ លើប្រព័ន្ធបណ្តាញសង្គម ជាមួយនឹងកម្មវិធីប្រកួតទេពកោសល្យ អ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា «metfone STARS» ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅសាលអ៊ីអនម៉លជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីដែលមានការចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោ គាំទ្រ និងផ្តល់កម្លាំងចិត្ត រហូតបានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ គ្រងពាន metfone STARS។ ទន្ទឹមនឹងនេះយើងឃើញថាកម្មវិធីនេះ មានដែគូរសហការផ្តល់ជូនជាទូរស័ព្ទម៉ាក VIVO ដែលមានថ្មកាន់បានយូរ កាមេរ៉ាច្បាស់ល្អ ធន់ស័ក្តសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី « metfone STARS » ផ្តើមពីបេក្ខជនដាក់ពាក្យប្រលងរាប់ពាន់នាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូល មកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសា ៣ជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ និងប្រធានបទការផ្សព្វផ្សាយពីសេវាកម្ម ផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន និងការឆ្លើយសំណួរពីចំណេះដឹងទូទៅ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ជាអគ្គនាយកក្រុមហ៊ុន មិត្តហ្វូន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលកម្មវិធី metfone STARS ជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជាមួយនេះ បង្កើតឡើងក្នុងគោលបំណង ជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នា លើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា អភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយដែលអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ ហើយទីបំផុត មិត្តហ្វូនសម្រេចគោលបំណងបានហើយ ដែលនេះរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គមជាតិ ជាមួយ មិត្តហ្វូន កាន់តែជិតស្និទ្ធ”។

ការប្រកួតប្រព្រឹត្តទៅដោយភាពសុក្រឹត និងយុតិ្តធម៌ក្នុងការវិនិច្ឆ័យដាក់ពិន្ទុពីគណៈកម្មការទាំង ៥ រូប ដែលក្នុងនោះមានគណៈកម្មការគោលទាំង៣ដួង គឺ លោក រៀនថត លោក រ៉េននី ដារ៉ា និងអ្នកនាង ដាដាវ រួមជាមួយគណៈកម្មការពិសេស អ្នកនាង ម៉ៃ ព្រមទាំងគណៈកម្មការកិត្តិយស លោក អ៊ុក ជីបផល អ្នកតំណាងក្រុមហ៊ុន មិត្តហ្វូន ក្រោមលក្ខខណ្ឌដាក់ពិន្ទុផ្តោតលើគុណភាពខ្លឹមសារ បច្ចេកទេស និងភាពច្នៃប្រឌិត ដែលស្នាដៃមាតិកាវីដេអូរបស់បេក្ខជនឆ្នើមទាំង ១០គួរឱ្យសរសើរ។

ទីបំផុតម្ចាស់ពានជ័យលាភីលេខ ១ metfone STARS បានទៅលើបេក្ខជនឈ្មោះ ហារី ប៊យ អាយុ 28 ឆ្នាំរស់នៅរាជធានីភ្នំពេញ ដែលជាយុវជនម្នាក់ពោរពេញដោយសមត្ថភាព និងទេពកោសល្យលេចធ្លោជាងគេ ក្នុងជំនាញផលិតមាតិកាវីដេអូ ហើយក្នុងមួយវគ្គៗ បេក្ខជន ហារី ប៊យ បានខំប្រឹងប្រែងបង្កើតស្នាដៃគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញពិន្ទុច្រើនៗពីគណៈកម្មការជានិច្ច និងទទួលបានការគាំទ្រពីអ្នកចូលរួមយ៉ាងច្រើន ដែលក្នុងពេលប្រកាសពានជ័យលាភី បេក្ខជនហារី ប៊យ ពិតជាបង្ហាញភាពរំភើប និងសប្បាយចិត្តខ្លាំងដែលលោកអាចយកឈ្នះជា Top ១ metfone STARS នារដូវកាលទី១ នេះ។

ក្នុងនោះ ម្ចាស់ជ័យលាភី ហារី ប៊យ ក៏បានផ្តាំផ្ញើដល់យុវវ័យក្មេងៗ ដែលមានក្តីស្រមៃចង់ក្លាយជា អ្នកជំនាញផលិតមាតិកាល្បីៗ ត្រូវតែចាប់ផ្តើមខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍជំនាញ ក្រេបយកបទពិសោធជុំវិញខ្លួន និងបើមានឱកាសសូមដាក់ពាក្យចូលរួមប្រកួតនារដូវកាលថ្មី ព្រោះ metfone STARS បីដូចជាថ្នាលបណ្តុះបណ្តាលជំនាញ និងផ្តល់បទពិសោធដ៏មានតម្លៃ ដល់បេក្ខជនគ្រប់រូប ក៏ដូចជារូបខ្ញុំផងដែរ។

គួរបញ្ជាក់ថា

-ម្ចាស់ពានជ័យលាភីលេខ១ ទទួលបានពានជ័យលាភី metfone STARS និងទឹកប្រាក់រង្វាន់ ២០ លានរៀល ទូរសព្ទដៃ VIVO Y27s មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូន ដែលមានទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេលពេញ១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិត មាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។

-ម្ចាស់ជ័យលាភី លេខ២ ទទួលបាន ទឹកប្រាក់រង្វាន់ ១០ លានរៀល

-ម្ចាស់ជ័យលាភី លេខ៣ ទទួលបាន ទឹកប្រាក់រង្វាន់ ៤ លានរៀល
រួមជាមួយ ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូន ជាមួយទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជា អ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។

-បេក្ខជនឆ្នើមទាំង ៧ រូបផ្សេងទៀត នឹងទទួលបាន ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពី មិត្តហ្វូនជាមួយទិន្នន័យប្រចាំខែ 30GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជា អ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូនផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...