អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គាំទ្រសហគមន៍មូលដ្ឋាននៅសង្កាត់ព្រែកឯង ដោយផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើពន្លឺព្រះអាទិត្យ និងកញ្ចប់អំណោយ

Date:

ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងខួបលើកទី ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។

ដោយជាការអរគុណសម្រាប់ ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន៨០ ដើម្បីដំឡើងគ្របដណ្តប់លើផ្លូវប្រវែង ៤គីឡូម៉ែត្រ នៅក្នុងភូមិរបោះអង្គាញ់ និងភូមិរបោះអង្គាញ់១។ បន្ថែមពីនេះ ក្រុមហ៊ុនបានបរិច្ចាគកញ្ចប់អំណោយចំនួន១៣២ សម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតនៅទីនោះ។ កម្មវិធីប្រគល់អំពូលភ្លើងបំភ្លឺផ្លូវ និងកញ្ចប់អំណោយដល់សហគមន៍នេះធ្វើឡើងដោយមានការចូលរួមពីអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា និងចៅសង្កាត់ព្រែកឯង លោក សំ សុធារី ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៣២​នាក់។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិចំពោះការប្រគល់អំពូលភ្លើងតាមដងផ្លូវ និងកញ្ចប់អំណោយនេះ ដោយពួកគេបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនលើការគាំទ្រនេះ។ បន្ថែមពីនេះ បុគ្គលិកក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាចំនួន ៣០ នាក់ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ និងបង្ហាញពីការ «អរគុណ» ទៅកាន់អ្នកភូមិទីនោះផង ដែរ។ ក្នុងពិធីប្រគល់នេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយ និង អរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានជួយដល់សហគមន៏ក្នុងមូលដ្ឋាន មិនមែនតែថ្ងៃនេះប៉ុណ្ណោះទេ តែអស់រយៈពេល ៣០ឆ្នាំ កន្លងមកហើយ។ ក្រុមហ៊ុនក៏បានជួយបង្កើតការងារ ក៏ដូចជាបានជួយដល់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ សូមជូនពរអោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រីកចម្រើនទៅមុខ និងជួយអោយប្រទេសកម្ពុជាយើងកាន់តែប្រសើរជាងមុន។» ។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ ថា៖ «យើងគឺជាអ្នកវិនិយោគអន្តរជាតិដំបូងគេម្នាក់នៅក្នុងប្រទេសកម្ពុជាកាលពី ៣០ឆ្នាំមុន ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ប្រទេសកម្ពុជា និងរីកចម្រើនជាមួយសហគមន៍មូលដ្ឋានរបស់យើង។ យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកដែលនៅជុំវិញយើងក៏រីកចម្រើនដូចគ្នា។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់អ្នកដែលនៅជុំវិញរោងចក្ររបស់យើង ហើយយើងពិតជាចង់បង្ហាញឱ្យកាន់តែច្បាស់ថែមទៀត ខណៈដែលយើងអបអរដល់ឆ្នាំដ៏ពិសេសនេះ អរគុណ!» អ្នកស្រុកម្នាក់ដែលបានទទួលកញ្ចប់អំណោយបាននិយាយថា៖ «យើងពិតជាអរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ អំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនឹងធ្វើអោយសុវត្ថិភាពភូមិរបស់យើងប្រសើរឡើង។ ការចែកជូនកញ្ចប់អំណោយនេះបង្ហាញពីការគិតគូរមកដល់ពួកយើង ហើយអំណោយនេះនឹងជួយដល់គ្រួសារជាច្រើនដែលកំពុងខ្វះខាត»។ មេភូមិព្រែកឯងបានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ការចូលរួមចំណែកជួយសហគមន៍មូលដ្ឋានរបស់យើង។ យើងមានអំណរគុណក្រៃលែងដែលមានក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាអ្នកជិតខាងដែលតែងតែចូលរួមចំណែកដល់សុខុមាលភាពអ្នកស្រុករបស់យើង»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមយ៉ាងខ្ជាប់ខ្ជួន និងគាំទ្រសហគមន៍មូលដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គំនិតផ្តួចផ្តើមរបស់ពួកគេរួមមានការដាំដើមឈើជាង ១០.០០០ដើម នៅទូទាំងសហគមន៍ចំនួន៥ ផ្សេងៗគ្នា ការបរិច្ចាកអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន៨០០ និងជួយដល់គ្រួសារចំនួន១.៨០០ នៅជិតរោងចក្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃជំងឺ កូវីដ-១៩។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងរយៈពេលជាង ៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងក្នុងការផ្តល់ជូននូវភាពវិជ្ជមានលើការរស់នៅរបស់មនុស្សជាច្រើនដោយជំរុញឱ្យមានការយល់ដឹងអំពីសហគមន៍ និងការថែរក្សាបរិស្ថាន។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០*នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKENដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុបជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ...

Vietjet និងសាកលវិទ្យាល័យ Oxford បានចែករំលែកលទ្ធផលដំបូងនៃការសិក្សា​អំពីដំណោះស្រាយអព្យាក្រឹតកាបូននៃឧស្សាហកម្មអាកាសចរណ៍សកល

ភ្នំពេញ៖​ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ – ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការច្នៃប្រឌិត...