Vietjet​ ផ្តល់ជូនជើងហោះហើរកាន់តែច្រើនពីខេត្តសៀមរាប និងទូទាំងអាស៊ី

Date:

ភ្នំពេញ៖ ថ្ងៃទី  ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។

ឥឡូវនេះ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នក​ធ្វើ​ដំណើរ​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់​ជើង​ហោះហើរ​នៅ​ពេល​នេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ (*) ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ លើសពីនេះ សំបុត្រតម្លៃ ០ ដុល្លាររាប់លាន (*) សំបុត្រនៅទូទាំងបណ្តាញទាំងអស់របស់ Vietjet អាចរកទិញបានរៀងរាល់ថ្ងៃសុក្រ។

សម្រាប់អ្នកដំណើរដែលស្វែងរកបទពិសោធន៍ល្អៗរាល់ពេលធ្វើដំណើរម្តងៗ Vietjet ក៏កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% លើថ្លៃសំបុត្រយន្តហោះពិសេស (*) សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០២៤។ សំបុត្រទាំងនេះ ត្រូវបានផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ចំនួន ៣ ទៀត គឺដាក់ឥវ៉ាន់បានទម្ងន់រហូតដល់ ៤០ គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគហោះហើរដោយឥតគិតថ្លៃ (**)។

Flower basket on bike of street vendor on Hanoi street. Yellow leaf trees. Autumn or winter season; Shutterstock ID 1665397495; Purchase Order: purchase_order

អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងហាណូយអាចបន្សាំខ្លួនទៅនឹងបរិយាកាសដ៏រស់រវើក និងជាប្រវត្តិសាស្ត្រនៃរដ្ឋធានីរបស់ប្រទេសវៀតណាម ដែលជាកន្លែងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប លាយឡំជាមួយនឹងភាពទាក់ទាញទំនើបៗ។ ភ្ញៀវទេសចរណ៍នឹងស្វែងរកបទពិសោធន៍ដ៏គួរឱ្យទាក់ទាញដែលកំពុងរង់ចាំនៅទីនោះ ដូចជា បឹង Hoan Kiem ដ៏ល្បីល្បាញ អាចដើរលើស្ពានពណ៌ក្រហមដ៏គួរឱ្យទាក់ទាញទៅកាន់ប្រាសាទ Ngoc Son និងដើរកម្សាន្តតាមផ្លូវតូចៗដ៏មមាញឹកក្នុងសង្កាត់ចាស់ Old Quarter របស់ទីក្រុងហាណូយ។ លើសពីនេះ អ្នកធ្វើដំណើរអាចទៅទស្សនាទីតាំងសំខាន់ៗ ដូចជា វិមានហូជីមិញ និងប្រាសាទអក្សរសាស្ត្រជាដើម។

អ្នកដំណើរពីកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ជើងហោះហើរដ៏ទូលំទូលាយរបស់ Vietjet ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈទីក្រុងហាណូយបានដោយងាយស្រួលផងដែរ។ ការធ្វើឱ្យប្រសើរឡើងនៅលើផ្លូវសៀមរាប-ហាណូយ គឺជាផ្នែកមួយនៃការបង្កើនប្រេកង់ជើងហោះហើរសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងការបន្ថែមសេវាកម្មថ្មីៗបន្ថែមទៀតរវាងប្រទេសវៀតណាម និងគោលដៅសំខាន់ៗនៅអាស៊ីសម្រាប់ការធ្វើដំណើរចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។

ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមផ្តល់សេវាកម្មអន្តរជាតិថ្មីរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅទីក្រុងគូឡាឡាំពួ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងចាប់ផ្តើមឡើងវិញនូវផ្លូវហោះហើរទីក្រុងហូជីមិញ-តៃណាន ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ដោយភ្ជាប់ទីក្រុង និងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ជាមួយទីក្រុងប្រវត្តិសាស្ត្ររបស់តៃវ៉ាន់។ លើសពីនេះ Vietjet កំពុងបង្កើនសេវាកម្មរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅណាហ្គោយ៉ា និងប៊ូសាន ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ និងកោះបាលីផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សែងៗ

(**) លក្ខខណ្ឌនានាត្រូវបានអនុវត្តន៍

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។​ ព័ត៌មានបន្ថែមនៅ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...