ប្រូម៉ូសិនពិសេសពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ

Date:

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ​ ព្រះរាជពិធីបុណ្យអុំទូក​ បណ្ដែតប្រទីប​ និង​ អកអំបុក សំពះព្រះខែ​ នៅពេលខាងមុខនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន(Orkide Development) បានប្រកាសប្រូម៉ូសិនដ៏ពិសេស ចំណេញលើសពីចំណេញជាទឹកប្រាក់រហូតដល់ $75,00 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ 2024។


ជាការពិតណាស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែខិតខំប្រឹងប្រែងផ្តល់ជូននូវទំនុកចិត្ត និង ប្រូម៉ូសិនដ៏ពិសេសជាច្រើនជូនចំពោះអតិថិជនទាំងអស់ដែលមានបំណងចង់បាននូវគេហដ្ឋានដែលរស់នៅជាមួយទំនុកចិត្ត និងភាពជឿជាក់ ពោរពេញដោយសុភមង្គល។ ក្នុងនោះដែរ ក្រុមហ៊ុនសូមចូលរួមអបអរសាទរ​ ព្រះរាជពិធីបុណ្យអុំទូក ដែលផ្តល់ជូននូវប្រូម៉ូសិនជាមួយនឹងតម្លៃពិសេស និងភាពងាយស្រួលជូនទៅដល់អតិថិជន បង់ត្រឹមតែ10% ប៉ុណ្ណោះ ទិញភ្លាម​ចូលនៅភ្លាម។


ការផ្តល់ជូននេះ គឺចំពោះគ្រប់គម្រោងទាំងអស់នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលមានដូចជា គម្រោងអ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ដែលមានក្លឹបហាត់ប្រាណដ៏ប្រណិត សួនបៃតងធម្មជាតិក្បែរផ្ទះ ទីធ្លាធំទូលាយ លាយឡំដោយធម្មជាតិស្រស់បៃតង បន្ថែមនូវបរិយាកាសដ៏ល្អសម្រាប់ការរស់នៅ មានទីតាំងសិ្ថតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ជាតំបន់ទីប្រជុំជនហ៊ុមព័ទ្ធដោយគម្រោងអភិវឌ្ឍន៍បុរីធំៗ ទីក្រុងរណប អាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន ផ្សារម៉ាក្រូថី្ម វិមានឈ្នះៗ និងមានចំងាយត្រឹមតែ ៧នាទីពីស្ពានជ្រោយចង្វារ។


គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង មានទីតាំងទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានជម្រើសផ្ទះជាច្រើនប្រភេទ សួនធំទូលាយ តាមបណ្តោយផ្លូវ 105k ដែលហ៊ុមព័ន្ធដោយតំបន់សក្តានុពលស្រាប់។ គម្រោងខុនដូអ័រគីដេ ដែលមានទីតាំងស្ថិតនៅលើផ្លូវ 2004 ទល់សាលាអន្តរជាតិ CIA។ ជាចុងក្រោយ ក្រុមហ៊ុន សូមជូនពរអតិថិជនទាំងអស់ជួបតែភាពរីករាយ និង មានសុខសុវិត្ថិភាព ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ។
សម្រាប់ពត៌មានបន្ថែម៖
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
​​ 098 733 333

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...