អបអរកម្ពុជាបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក»

Date:

ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដែលធ្វើឡើងកាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកដែលមានក្រុមហ៊ុន ជីប ម៉ុង ជាដៃគូសហការផ្ដាច់មុខរបស់ Gumball 3000 Rally In Cambodia ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា និងដឹកនាំការរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ដែលធ្វើឲ្យកម្ពុជាទទួលបានជោគជ័យដ៏ធំមួយ។ ជីប ម៉ុង ដែលជាក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម បានចូលរួមជាចំណែកដ៏ធំមួយក្នុងលើកមុខមាត់ប្រទេសជាតិ វិស័យទេសចរណ៍ និងកៀរគរថវិកាសម្រាប់មូលនិធិសប្បុរសធម៌។
នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រគល់ទទួលវិញ្ញាបនបត្រដ៏មហាកិត្តិយស Guinness World Records បញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជាជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង, ស្ថាប័ន និងភាគីពាក់ព័ន្ធនានា នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប រូមជាមូយការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា GUMBALL 3000 បានសម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុន ជីប ម៉ុង ដោយបានយល់ច្បាស់ និងជឿជាក់លើកេរ្តិ៍ឈ្មោះ និងកិត្តិសព្ទរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងទីផ្សារកម្ពុជា ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រិះរឹងមាំ មានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ អាចធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យកាន់តែបានទូលំទូលាយផងដែរ និងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
ទាំងនេះបានសបញ្ជាក់​ពីការរូមគ្នារវាងរាជរដ្ធាភិបាល ស្ថាប័ន និងប្រជាពលរដ្ធ ក្នុងការនាំ ពិភពលោកបានស្គាល់ពីកម្ពុជា និងយល់ដឹងពីវប្បធម៌ ការអភិវឌ្ឍ ក៏ដូចបង្ហាញការតែច្បាស់ នូវសុខសន្តិរបស់ប្រទេស។

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...