ក្រុមហ៊ុន Vietjet ឈ្នះពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួន៣ ប្រភេទឧត្តមភាពធនធានមនុស្ស និងសមាហរណកម្មបច្ចេកវិទ្យា

Date:

ភ្នំពេញ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួនបី រួមមាន “ក្រុមហ៊ុនដែលជាទីកន្លែងធ្វើការដ៏ល្អ” “ការអនុវត្តទំនួលខុសត្រូវសង្គមល្អបំផុត” និង “ម៉ាកយីហោនិយោជកល្អបំផុតជាសកល” នៅក្នុងមហាសន្និបាត HRD ពិភពលោកលើកទី ៣៣ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet ត្រូវបានគេទទួលស្គាល់ថាមានប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្តល់ជូនអត្ថប្រយោជន៍បុគ្គលិកដែលមានការប្រកួតប្រជែង និងបរិយាកាសការងារប្រកបដោយថាមពល។ ដោយប្រតិបត្តិការកងនាវាអាកាសចរថ្មី និងសន្សំសំចៃប្រេង ក្រុមហ៊ុនអាកាសចរណ៍បន្តនូវកំណើនប្រកបដោយនិរន្តរភាព ដែលអនុលោមតាមគោលដៅ ESG របស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏វិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិដ៏ទូលំទូលាយនៅបណ្ឌិត្យសភាអាកាសចរណ៍ Vietjet (VJAA)។

មហាសន្និបាតឆ្នាំនេះ ស្វែងយល់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការគ្រប់គ្រងធនធានមនុស្ស ដែល AI (Artificial Intelligence) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំងពលកម្ម និងត្រៀមរៀបចំធនធានមនុស្សទាំងនោះសម្រាប់ពេលអនាគត។ ក្រុមហ៊ុន Vietjet ដែលជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា កំពុងបង្កើតស្តង់ដារឧស្សាហកម្មថ្មី ដោយរួមបញ្ចូល AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការគ្រប់គ្រងធនធានមនុស្ស និងនិរន្តរភាពសាជីវកម្ម។

បច្ចុប្បន្ន Vietjet មានកម្លាំងពលកម្មពហុវប្បធម៌ ដែលមានបុគ្គលិកជាង ៦,០០០ នាក់ មកពីជាង ៥០ ប្រទេស និងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើន រួមទាំង “ម៉ាកយីហោនិយោជកល្អបំផុតរបស់អាស៊ី” និង “ម៉ាកយីហោនាំមុខគេនៅអាស៊ីទាំង ៥០០”។ នៅដើមឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានផ្តល់កិត្តិយសជាថ្មីម្តងទៀតដោយក្រុមហ៊ុនអាកាសចរណ៍ Airline Ratings ថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសំបុត្រទាបបំផុតរបស់ពិភពលោក” ខណៈពេលដែលរក្សាបាននូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៧ លើ ៧ ដែលជាខ្ពស់បំផុតនៅទូទាំងពិភពលោក។ Vietjet ក៏ជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុត និងសុវត្ថិភាពបំផុតនៅទូទាំងពិភពលោក។

មហាសន្និបាតពិភពលោក HRD (World HRD Congress)​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ គឺជាព្រឹត្តិការណ៍ពិភពលោកដ៏ធំបំផុតមួយនៅក្នុងវិស័យការងារ និងធនធានមនុស្ស។ ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំនូវនាយកប្រតិបត្តិធុរកិច្ច និងអ្នកជំនាញធនធានមនុស្សមកពីជាង ១៣៣ប្រទេស ដោយធ្វើជាម្ចាស់ផ្ទះទទួលពានរង្វាន់ “Global HR Excellence Awards”។ ហើយដំណើរការវាយតម្លៃពានរង្វាន់ មានការចូលរួមពីក្រុមអ្នកជំនាញល្បីៗអន្តរជាតិ។

ស្របពេលនៃការប្រកាសពានរង្វាន់នេះ Vietjet ផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 20% (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ថ្លៃសំបុត្រយន្តហោះ SkyBoss និង Business ដែលការផ្តល់ជូននេះសម្រាប់តែនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ តែប៉ុណ្ណោះ។ ប្រូម៉ូសិនពិសេសនេះ ផ្តល់ជូនសម្រាប់ជើងហោះហើរទូទាំងបណ្តាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ រួមទាំងសេវាកម្មជើងហោះហើរប្រចាំថ្ងៃ សៀមរាប-ហាណូយ សម្រាប់ការធ្វើដំណើរពីថ្ងៃទី ៥ ខែមីនា ដល់ថ្ងៃទី ២០ ឧសភា និងថ្ងៃទី ២៩ ខែឧសភា។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីដែលមានវប្បធម៌ចំរុះរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ការហោះហើយដោយផ្ទាល់របស់ Vietjet ពីទីក្រុងហាណូយ អ្នកដំណើរនឹងមានជម្រើសធ្វើដំណើរតាមជើងហោះហើរជាច្រើន ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងធំៗ និងតំបន់ទេសចរណ៍នានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...