Emirates​ ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

Date:

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​

ក្រុមហ៊ុន​អាកាសចរណ៍​នឹងដាក់ឱ្យដំណើរការ​ជើងហោះហើរ​ចំនួន​បី​ថ្ងៃក្នុងមួយសប្តាហ៏ពី​ទីក្រុង​ឌូ​បៃ​ទៅ​ខេត្តសៀមរាប​តាមរយៈ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃទី ៣ ខែមិថុនា​។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ** ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នេះ​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង ២០:១០នាទី និង​មក​ដល់​សៀមរាប​នៅ​ម៉ោង ២១:៣០នាទី​។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នឹង​ហោះ​ចេញ​នៅ​ម៉ោង ៣:៤០នាទី ​នឹង​មក​ដល់ Dubai នៅ​ម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់គឺគិតជាម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងរ៉ាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុនEmirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com ។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។

* អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល

** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates ។ ពេលវេលាទាំងអស់ គឺគិតជាពេលវេលាក្នុងស្រុក។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...