Uncategorized

Emirates មានសុទិដ្ឋិនិយមចំពោះការតភ្ជាប់ជើង​ហោះហើរ​ថ្មី​រវាង​សៀមរាប-ឌូបៃ​

ភ្នំពេញ៖ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥  Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការបន្ថែមផ្លូវហោះហើរថ្មីរវាង ​អេមីរ៉េត អារ៉ាប់រួម​ និងខេត្តសៀមរាប នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា​។

យោងតាមលោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បាន​ឱ្យដឹងថា ការបន្ថែម​​ចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបាន​រំពឹងថានឹងមាន​​ការកើនឡើងនៃចំនួនអ្នកដំណើរពី​អេមីរ៉េត អារ៉ាប់រួម ​ (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និង​​អេមីរ៉េត អារ៉ាប់រួម​។

ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី ៣ ខែមីនា ដោយបាន​បង្ហាញ​ថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការ​ជើងហោះហើរចំនួន ៣ ថ្ងៃក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា*។

លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមានប្រសាសន៍ថា៖ «ការបន្ថែមផ្លូវហោះហើរថ្មីរបស់ Emirates រវាងទីក្រុងឌូបៃ​ និងខេត្តសៀមរាប នឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេស ស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds​។ យើង​​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​អ្នក​ដំណើរ​ទូទាំង​ពិភពលោកហើយ ​Emirates ​ចង់ឲ្យមានការ​ផ្សព្វផ្សាយ និង​សម្រួលដល់​និន្នាការ​នេះ»។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។  ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នេះ​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង ២០:១០នាទី និង​មក​ដល់​សៀមរាប​នៅ​ម៉ោង ២១:៣០នាទី​។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នឹង​ហោះ​ចេញ​នៅ​ម៉ោង ៣:៤០នាទី ​នឹង​មក​ដល់ក្រុង​ឌូបៃ​ នៅ​ម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ ​គិតតាម​ម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីចំនួនពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។ 

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់រាជធានី​ភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងភាពរួសរាយរាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។

អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល

** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates។ ពេលវេលាទាំងអស់ គឺគិតតាម​ម៉ោង​ក្នុងស្រុក។

To Top