ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ទៀ វិចិត្រ និង PATA CambodiaChapter ចុះអនុស្សារៈរួមគ្នា ផ្តោតលើការពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវីសស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) របស់លោកបណ្ឌិត ធួន ស៊ីណាន នាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ។

ក្នុងពិធីចុះអនុស្សារណៈខាងលើនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការអបអរសាទរ ចំពោះកិច្ចសហការរវាងក្រុមហ៊ុនទាំង២ ដែលនឹងជួយជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុនិយាយដោយឡែក និងនិយាយជារួមសម្រាប់វិសយ័ទេសចរណ៍ជាតិ ។

ទាំងក្រសួងទេសចរណ៍ និងទាំងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងនិងថ្នាក់ដឹកនាំខេត្ត ក៏បានបញ្ជាក់ពីការគាំទ្រនិងជួយជ្រោមជ្រែងគ្រប់និតិវិធី ព្រមទាំងបច្ចេកទេស ដើម្បីឲ្យដំណើរនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ ។

អនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទេសចរណ៍ទាំងពីរ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីនាំភ្ញៀវទេសចរទាំងក្នុងប្រទេស និងពីបណ្តាប្រទេសនានា មកកាន់មូលដ្ឋានទេសចរណ៍ ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងប្រតិបត្តិការ នៅក្នុងខេត្តព្រះសីហនុ ។

ក្នុងនោះអ្នកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ាមានផលិតផល និងសេវាកម្មទេសចរណ៍សំខាន់ៗច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ រួមមានវ៉នដឺឡេន រីសត (Wonderland Suites & Resort) ក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ , មានសេវាកម្មទេសចរណ៍នៅលើកោះរ៉ុង និងសេវាកម្មទេសចរណ៍មួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ ហើយជាមួយគ្នានេះក្រុមហ៊ុនក៍បានទទួលសិទ្ធិវិនិយោគ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បង្កើតជាកំពង់ផែទេសចរណ៍លើផ្ទៃដី ប្រមាណ២២០០០ម៉ែត្រការ៉េ មានសមត្ថភាពទទួលអូប័រទេសចរណ៍តូច ធំ ចេញ ចូលម្តង២០គ្រឿងក្នុងពេលតែមួយ ហើយនៅកំពង់ផែទេសចរណ៍នេះ មានគ្រប់ហេដ្ឋារចនាសម្ពន្ធ័សម្រាប់តម្រូវការរបស់អ្នកទេសចរ រាប់ទាំងសេវាសន្តិសុខសុវត្ថិភាពផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...