ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

Date:

ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia ក្នុងឆ្នាំ២០២៥នេះ នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃចំពោះការធ្វើដំណើរក្នុងទឹកប្រាក់សរុបចំនួន ១៨០ លានរៀល ដែលជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ក្នុងការផ្តល់ជាជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ ការចាប់ផ្តើមភាពជាដៃគូរនេះបានធ្វើឡើងនៅរោងចក្រស្រាបៀរ ហ៊ិននីគែន ខេមបូឌា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ហើយការសហការនេះចាប់បផ្តើមមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ធ្វើដំណើរទៅ និងត្រឡប់មកវិញពីការប្រារព្ធពិធី និងការជួបជុំ នានាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

ថ្លែងនៅក្នុងកម្មវិធីភាពជាដៃគូរនេះ លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវមិនមែនគ្រាន់តែជាសារមួយនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជន និងសហគមន៍របស់យើង។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដែលមានការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងភាពច្នៃប្រឌិតដែលមានដូចជា ការផ្តោតលើការផ្តល់សេវាដឹកជញ្ជូនប្រកបដោយទំនួលខុសត្រូវ និងប្រកបដោយចីរភាព។ ការប្តេជ្ញារបស់ក្រុមហ៊ុននេះស្របនឹងសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» របស់យើង ដែលជំរុញឱ្យមានវប្បធម៌នៃការទទួលខុសត្រូវ និងភាពសប្បាយរីករាយដើរទន្ទឹមគ្នា ដូច្នេះការប្រារព្ធពិធីនានាតែងតែបញ្ចប់ទៅដោយសុវត្ថិភាព»។

តាមរយៈការសហការនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia នឹងនាំយកសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ទៅកាន់អ្នកប្រើប្រាស់តាមរយៈកម្មវិធីចំនួន ៥០ នៅទីតាំងដែលពេញនិយម និងតាមរយៈយុទ្ធនាការអប់រំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពជាដៃគូនេះមានឥទ្ធិពលលើមូលដ្ឋានអតិថិជនដ៏ធំទូលាយរបស់ TADA និងបណ្តាញអ្នកបើកបរនៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TADA Cambodia លោក ទី លីមកុសល បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លើគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះគឺស្របតាមការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពអតិថិជនរបស់យើង។ នៅ TADA Cambodia យើងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅអំពីសុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយយើងធានាថា អតិថិជនគ្រប់គ្នាមានមធ្យោបាយធ្វើដំណើរដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ ការធ្វើការរួមគ្នានេះ ពួកយើងកាន់តែបង្កើតជម្រើសប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់សម្រាប់ប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០២៤ យុទ្ធនាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានអ្នកមើលនិងទទួលបានការយល់ដឹងចំនួន ១០,៤ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យុទ្ធសាស្ត្រ «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុនផ្តោតសំខាន់បីគឺ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន វិនិយោគ ១០% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាក Heineken® លើយុទ្ធនាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវដោយមានគោលបំណងឈានដល់អ្នកប្រើប្រាស់ ១ ពាន់លាននាក់នៅទូទាំងពិភពលោកដើម្បីតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia កំពុងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការប្រើប្រាស់ដោយទំនួលខុសត្រូវ ពីព្រោះការប្រារព្ធពិធីនានាគួរតែបញ្ចប់ដោយការធ្វើដំណើរទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាពជានិច្ច៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...