ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

Date:

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណៈជនថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ ដែលនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។

ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថាក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈលក់ភាគហ៊ុននោះទេ។ ឆ្លៀតឱកាសនេះ សូមជម្រាបជូនអតិជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីទទួលបានអាជ្ញាបណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា CDC នៅឆ្នាំ២០១៣ រោងចក្រត្រូវបានសាងសង់រួចរាល់ និងដំណើរការផលិតផលទឹកដោះគោនៅឆ្នាំ២០១៥។

ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន៖
១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដំណើរការមកដល់ពេលបច្ចុប្បន្ន និងមានដើមទុនវិនិយោគសរុបប្រមាណជា ៥១លានដុល្លារសហរដ្ឋអាមេរិក។

២. បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ៖ អង្គរមីល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ អង្គរមីល បានផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោអង្គរមីល ដោយស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ អង្គរមីលបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបានចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្ត ប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស។ ទាំងនេះបានបង្ហាញអំពីបេសកកម្មរបស់អង្គរមីល ក្នុងគោលដៅអភិវឌ្ឍរួមគ្នាជាមួយប្រជាជនកម្ពុជាទាំង ការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចជាតិ ។

៣. បានអភិវឌ្ឍផលិតផល ស្របតាមតម្រូវការទីផ្សារកម្ពុជា៖ ផលិតផលត្រូវបានស្រាវជ្រាវ និង ផលិតស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបម្រើដល់អ្នកប្រើប្រាស់ ជាពិសេសដល់កុមារជាង ៣លាននាក់ នៅទូទាំងប្រទេស។

គ្រប់ផលិតផលអង្គរមីល ដែលផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដា គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, ជាពិសេសទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក FDA, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដាចំណីអាហារជាច្រើនទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...