Genki Sushi បើកសាខាថ្មីនៅផ្សារទំនើបអ៊ីអន ម៉លទី ១ និងនាំអាហារស៊ូស៊ី Kaiten ដ៏ល្បី របស់ជប៉ុនសម្រាប់ ប្រជាជនកម្ពុជា

Date:

ភ្នំពេញ៖​ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ – Genki Sushi បានប្រកាសបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉លទី ១ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារស៊ូស៊ី ដ៏ពេញនិយម ពី ភោជនីយដ្ឋាន Genki Sushi នេះ ។

ភោជនីយដ្ឋាន Genki Sushi សាខាថ្មីទី ៥ ដែលស្ថិតនៅជាន់ទីពីរនៃផ្សារទំនើបអ៊ីអនម៉លទី ១ នេះ ជាទីតាំង ងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានទទួលទានអាហារជប៉ុនដ៏មានឱជារស  ក្នុងបរិយាកាសជាទី មនោរម្យ និងសប្បាយ រីករាយ ។ ការបើកសាខាថ្មីនៃភោជនីយដ្ឋាន Genki Sushiគឺជាការឆ្លុះបញ្ចាំងពីស្មារតីនៃការបង្កើតបរិយាកាសរីករាយ និងបង្កើនភាពកក់ក្តៅពីភោជនីដ្ឋាននេះ  សម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋ ខ្មែរ និង អ្នកធ្វើការ  ក៏ដូចជាយុវជននានា  ដែលនិយមចូលចិត្តពិសារអាហារជប៉ុនជាប្រចាំ និងការជួបជុំ។ ផ្សារទំនើបអ៊ីអនម៉លទី ១ ជាទី កន្លែងពេញនិយមរបស់បងប្អូននៅរាជធានីភ្នំពេញ និងអ្នកនិយមចូលចិត្តដើរទិញទំនិញនានាដូច្នេះ ភោជនីយដ្ឋាន  Genki Sushi រំពឹងថានឹងទាក់ទាញអតិថិជនច្រើន មកទទួលទានអាហារក្នុងភោជនីយដ្ឋាន។

ភោជនីយដ្ឋាន Genki Sushi បង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៦៨ហើយបានពង្រីកខ្លួនក្លាយ ជាម៉ាកយីហោលំដាប់ពិភពលោក ដោយ មានហាងចំនួន ៤២៣ ទីតាំង កំពុង បម្រើអតិថិជននៅតំបន់ អាស៊ី មជ្ឈិមបូព៌ា អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ម៉ាកយីហោភោជនីយដ្ឋាន Genki Sushiនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើគុណតម្លៃស្នូល ដែលផ្តល់ជូននូវអាហារស្រស់ៗដែល មានគុណភាពល្អ ភាពស្និទ្ធស្នាលសម្រាប់ក្រុមគ្រួសារ និងតម្លៃសមរម្យ ដែលធានាថាប្រជាជនខ្មែរគ្រប់ៗគ្នា អាចទទួលទានអាហារស៊ូស៊ីដ៏ឈ្ងុយឆ្ងាញ់បាន ។

ម្ហូបអាហារនៅភោជនីយដ្ឋាន Genki Sushi ចម្អិ នឡើងដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពគ្រឿងផ្សំ និងស្តង់ដារម្ហូបអាហារជប៉ុនពិតៗ ស្របតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវម្ហូបអាហារប្រកបដោយគុណភាពខ្ពស់ និង បង្កើនទំនុកចិត្តរបស់អតិថិជន។ គ្រឿងផ្សំសំខាន់ៗត្រូវបាននាំចូលពីប្រទេសជប៉ុន រួមមាន៖ ទឹកខ្មេះអង្ករស៊ូស៊ី ដើម្បីរក្សារសជាតិដើម របស់គ្រប់មុខ ម្ហូប អាហារ។ នៅភោជនីយដ្ឋានGenki Sushi មានផ្ដល់នូវ មុខម្ហូបចម្រុះ ជាពិសេសសម្រាប់ អតិថិជន ដែល កាន់តែ គិតគូរពីសុខភាព ហើយ ចង់ទទួលទានអាហារ ឲ្យបានច្រើនមុខផង និងទទួលបានទាំងភាពរីករាយ ផង ។

លោកស្រី Patricia Tan នាយកប្រតិបត្តិក្រុមហ៊ុន ខេ ខនសិប (ខាមបូឌា)(K CONCEPTS (CAMBODIA) CO., LTD.) មានប្រសាសន៍ថា “ការបើកសាខាថ្មីនៅផ្សារទំនើបអ៊ីអនម៉លទី ១ នេះ  គឺឆ្លុះបញ្ចាំងពីការបន្តយកចិត្តទុកដាក់លើគុណភាព ការជឿទុកចិត្ត  និង អតិថិជន”។ នៅភោជនីយដ្ឋាន “Genki Sushi អតិថិជននឹងបានទទួលអាហារស៊ូស៊ីស្រស់ៗ និងមានគុណភាព ក្នុងបរិយាកាសជាទីមេត្រីសម្រាប់ក្រុមគ្រួសារ។ យើងខ្ញុំ ចង់ ធ្វើឱ្យអតិថិជនទាំងអស់ដែលមកទទួលទានអាហារនៅភោជនីយដ្ឋាន “Genki Sushi ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ រីករាយ និង ការចងចាំ មិនថាអតិថិជន មកទទួលទានអាហារជាមួយក្រុមគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិនោះទេ”។

ភោជនីយដ្ឋាន Genki Sushi នៅប្រទេសកម្ពុជា ត្រូវបានដំណើរការដោយក្រុមហ៊ុន ខេ ខនសិប (ខាមបូឌា) (K CONCEPTS (CAMBODIA) CO., LTD.) ដែលជាដៃគូទទួលសិទ្ធិបន្ត ក្នុងការដំណើការម៉ាកយីហោលំដាប់ពិភពលោកនេះ។ ភោជនីយដ្ឋាន Genki Sushi សាខាអ៊ីអនម៉លទី ១ គឺជាសាខាមួយទៀត របស់ ភោជនីយដ្ឋាន Genki Sushi ដែលកំពុង មានស្រាប់នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ, អ៊ីអនម៉ល មានជ័យ, FUN Mall និងបឹងកេងកងទី ១ ហើយនេះជាការ ពង្រីកវត្តមានរបស់ខ្លួននៅតាមទីតាំង សំខាន់ៗក្នុង រាជធានីភ្នំពេញ។ ភោជនីយដ្ឋានGenki Sushi មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុនដែលផ្តល់ជូនអាហារជប៉ុនដ៏ឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបានរចនាឡើងសម្រាប់ជាទីកន្លែង អបអរសាទរពិធីផ្សេងៗ  ដែលអតិថិជនអាចទទួលទានអាហារឈ្ងុយឆ្ងាញ់មានបរិយាកាសដ៏សែនមនោរម្យ និងទទួលបានបទពិសោធន៍ថ្មីៗដែលមិនអាចបំភ្លេច។ ការដឹកជញ្ជូនអាហារជូនអតិថិជនប្រើដោយប្រព័ន្ធរថភ្លើងអេឡិចត្រូនិច្ចប្រកបដោយភាពច្នៃប្រឌិត ដែលកាន់តែជំរុញបរិយាកាសទទួលទានអាហារកាន់តែរីករាយ អមដោយបទចម្រៀង “រីករាយថ្ងៃខួបកំណើត” នៅពេលកំពុង ដឹកជញ្ជូនអាហារនោះ ។

តាមរយៈការ ផ្តល់ជូនអាហារជប៉ុនរសជាតិដើម របៀបរបប ទទួលទាន អាហារបែបទំនើប បរិយាកាសរស់រវើក និងមានផាសុកភាព ដូច្នេះ ភោជនីយដ្ឋាន Genki Sushi នៅផ្សារទំនើបអ៊ីអនម៉លទី ១ គឺជា ទីតាំង ពេញនិយមថ្មី សម្រាប់ អតិថិជន ដែល ត្រូវការ ម្ហូបអាហារ មានគុណភាព និងទទួលបានភាពរីករាយ ក្នុងពេលទទួលទានអាហារ។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Genki Sushi Cambodia៖

គេហទំព័រ៖ https://www.genkisushi.com.kh/

ហ្វេសប៊ុក៖ https://www.facebook.com/GenkiSushiKH

Share post:

spot_imgspot_img

Popular

More like this
Related

កំពង់ដេវ៉ា​ បើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដើម្បីជំរុញចក្ខុវិស័យរបស់រមណីយដ្ឋានរួមបញ្ចូលគ្នា​ នៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ រមណីយដ្ឋាន កំពង់ដេវ៉ា បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa...

𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 បន្ថែមសម្រស់របស់ខ្លួន ត្រៀមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព្រះសីហនុ៖ ដើម្បីឆ្ពោះទៅអបអរសាទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរនាពេលខាងមុខឆាប់ៗនេះ ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚'𝐬 𝐑𝐞𝐬𝐨𝐫𝐭 ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...