ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

Date:

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន និងគ្រប់ទំព័រឌីជីថលផ្លូវការរបស់ផលិតកម្មបារមី។

ផលិតកម្មបារមី និងភ្លើងគប់ បានបង្ហាញកម្មវិធីទូរទស្សន៍ប្រកួតរ៉េប THE NEXT LEVEL: RAPSTAR ដែលជាកម្មវិធីប្រកួតរ៉េបថ្មីសន្លាង ដែលជាស្នាដៃខ្មែរ និងមានលក្ខណៈ Original បង្កើតឡើងដើម្បីអ្នកស្នេហាវិស័យហ៊ីបហបទាំងអស់នៅក្នុងស្រុក ក៏ដូចជាជុំវិញពិភពលោក។ ភាពអស្ចារ្យនៃរដូវកាលទី១នេះ អាចសម្រេចទៅបានដោយសារតែមានការគាំទ្រពីម្ចាស់ឧបត្ថម្ភកម្មវិធីធំ Tiger Beer នៃក្រុមហ៊ុន Heineken Group រួមជាមួយអ្នកសហការឧបត្ថម្ភ cellcard និង Peace Petroleum Cambodia។

កម្មវិធីនឹងចាប់ផ្តើមចាក់ផ្សាយដំបូងរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ តទៅ រហូតដល់ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន។

កម្មវិធី THE NEXT LEVEL: RAPSTAR តំណាងឱ្យពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យតន្ត្រីកម្ពុជា។ ផលិតកម្ម បារមី និង ភ្លើងគប់ ធ្លាប់បាននាំមកនូវកម្មវិធីប្រកួតរ៉េបដំបូងគេនៅកម្ពុជាក្នុងឆ្នាំ ២០២៣ តាមរយៈ ការទិញសិទ្ធិផ្តាច់មុខពីបរទេស ហើយពេលនេះពួកគេបានឈានទៅមុខ ជាមួយនឹងស្នាដៃដ៏ថ្មីស្រឡាងដែលបង្កើតដោយខ្មែរសុទ្ធសាធ ជាកម្មវិធីដែលកសាងឡើងដើម្បីបង្ហាញពីអត្តសញ្ញាណ ស្នាដៃច្នៃប្រឌិត និងមោទនភាពរបស់ខ្មែរ។

យុគសម័យថ្មីនៃវិស័យរ៉េបខ្មែរ
THE NEXT LEVEL: RAPSTAR មិនត្រឹមតែស្វែងរកអ្នករ៉េបដែលពូកែជាងគេនោះទេ តែជាការស្វែងរក កំពូលតារារ៉េបដែលអាចតំណាងឱ្យកម្ពុជានៅលើទីផ្សារសកល។ បេសកកម្មចម្បងរបស់កម្មវិធីគឺស្វែងរក និងលើកកម្ពស់អ្នកមានសមត្ថភាពពិតប្រាកដដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ឆាកអន្តរជាតិ។
បេក្ខជន និងបេក្ខនារីសរុប ៣០ រូបមកពីទូទាំងប្រទេសនឹងចាប់ផ្តើមដំណើររបស់ពួកគេក្នុង វគ្គទី ១ ដោយបង្ហាញសមត្ថភាពប្រលងតាមចង្វាក់ភ្លេង Original ដែលផលិតដោយ ផលិតកម្មបារមី។

ប្រាក់រង្វាន់សរុបដ៏អស្ចារ្យរួមមានជ័យលាភីរដូវកាលទី ១ នឹងទទួលបាន៖
● ទឹកប្រាក់រង្វាន់សរុប ៨០ លានរៀល
● កិច្ចសន្យាក្លាយជាសិល្បករពេញសិទ្ធិជាមួយផលិតកម្មបារមី
● ការធ្វើដំណើរទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដើម្បីទទួលបានការបណ្តុះបណ្តាលកម្រិតខ្ពស់ ដោយការចំណាយ ត្រូវបានរ៉ាប់រងជូនទាំងស្រុង។
● ទទួលបានវគ្គបណ្តុះបណ្តាល ការណែនាំ និងពេលវេលាថតនៅស្ទូឌីយោ ជាមួយ Empire Distribution ដែលជាដៃគូយុទ្ធសាស្ត្រផ្នែកតន្ត្រីរបស់ផលិតកម្មបារមី។

សម្រង់ពាក្យពេចន៍ពីផលិតករ និងអ្នកឧបត្ថម្ភកម្មវិធី
កញ្ញា ម៉ម ឡរា ជាផលិតករប្រតិបត្តិរបស់កម្មវិធី The Next Level: RapStar និងជានាយិកាប្រតិបត្តិនៃផលិតកម្មបារមី
“ប្រទេសកម្ពុជាកំពុងបោះជំហានចូលយុគសម័យថ្មី ដែលអាចបង្ហាញពីសក្តានុពលរបស់ខ្លួនឱ្យពិភពលោក និងខ្លួនឯងផ្ទាល់ឃើញថា យើងពិតជាអាចបង្កើតអ្វីដែលថ្មី មានភាពច្នៃប្រឌិត ហើយកម្មវិធីអាចផលិតបានដោយផ្អែក លើចក្ខុវិស័យរបស់អ្នកជំនាញក្នុងស្រុក និងការរចនារបស់យើងផ្ទាល់។ កម្មវិធី THE NEXT LEVEL: RAPSTAR គឺជាការបញ្ជាក់យ៉ាងមុតមាំថា សមត្ថភាពនិងគំនិតច្នៃប្រឌិតរបស់កូនខ្មែរ នឹងលេចធ្លោលើឆាកអន្តរជាតិ។ តាមរយៈកម្មវិធីនេះ យើងអាចឃើញច្បាស់ពីភាពជោគជ័យនៅពេលយើងទុកចិត្តខ្លួនឯង ហើយហ៊ានប្រើប្រាស់សំឡេង បង្ហាញវប្បធម៌ និងបញ្ចេញសមត្ថភាពយើង។”

កញ្ញា Yoki ជាផលិតករប្រតិបត្តិរបស់កម្មវិធី The Next Level: RapStar និងនាយិកាប្រតិបត្តិក្រុមហ៊ុន ភ្លើងគប់
“ទេពកោសល្យរបស់បេក្ខជន បេក្ខនារីក្នុងរដូវកាលនេះគឺពិតជាមានកម្រិតខ្លាំងក្លាបំផុតដែលយើងមិនធ្លាប់ឃើញពីមុន។ ភាពសម្បូរបែបនៃទេពកោសល្យ គំនិតច្នៃប្រឌិតថ្មី និងមហិច្ឆតាដ៏មុតមាំរបស់សិល្បករថ្មីៗទាំងនេះ បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ហ៊ីបហបខ្មែរថាបានរីកចម្រើនកម្រិតណា។ នេះពិតជាកិត្តិយសដ៏ធំធេងរបស់នាងខ្ញុំ ដែលបានធ្វើជាអ្នកជួយត្រួសត្រាយសម្រាប់តារារ៉េបជំនាន់ក្រោយ និងអ្នកជំនាញតន្ត្រីដ៏អស្ចារ្យ ហើយសមត្ថភាពរបស់បេក្ខជនឆ្នាំនេះពិតជាអស្ចារ្យ និងលើកកម្ពស់ស្តង់ដារនៃវិស័យហ៊ីបហបក្នុងស្រុកយ៉ាងពិតប្រាកដ។”

លោក ម៉ម អានដ្រូ ជាផលិតករប្រតិបត្តិកម្មវិធី The Next Level: RapStar និងជាប្រធានផ្នែកគ្រប់គ្រងការផលិតចម្រៀង នៃផលិតកម្មបារមី
“តារារ៉េបខ្មែរវ័យក្មេងជាច្រើននាក់សុទ្ធតែមានក្តីស្រមៃចង់ទៅបរទេស ដើម្បីធ្វើការ និងទទួលបទពិសោធពីអ្នកជំនាញតន្ត្រីដែលមានសមត្ថភាពក្នុងកម្រិតខ្ពស់បំផុត។ ភាពជាដៃគូរបស់យើងជាមួយ Empire Distribution បង្កើតបានជាឱកាសមួយដើម្បីឱ្យពួកគេសម្រេចក្តីស្រមៃនោះ។ តាមរយៈការសហការនេះ យើងបើកផ្លូវឱ្យសិល្បករទទួលបានការបង្វឹកជំនាញលំដាប់សកល និងមានចក្ខុវិស័យថាអាជីពរបស់ពួកគេអាចឡើងទៅដល់កម្រិតណា។”

លោក វណ្ណដា ជា Judge មួយរូបក្នុងកម្មវិធី ហើយក៏ជាកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា
“សម្រាប់ខ្ញុំ ការបានចូលរួមដឹកនាំកម្មវិធីដូច THE NEXT LEVEL: RAPSTAR គឺជាមោទនភាពដ៏ធំធេងបំផុត ហើយកាន់តែមានអត្ថន័យ និងពិសេសបន្ទាប់ពីខ្ញុំបានធ្វើការប្រគំតន្ត្រីនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនាំតន្ត្រីខ្មែរទៅឆាកអន្តរជាតិ។ កម្មវិធីនេះគឺផ្តោតលើការជំរុញយុវជនជំនាន់ក្រោយ ឱ្យបានឡើងទៅកាន់កម្រិតបន្ទាប់។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំដឹងថាកម្ពុជាសម្បូរដោយទេពកោសល្យលំដាប់ពិភពលោក ហើយឥឡូវយើងដល់ពេលដែលត្រូវបង្ហាញគ្រប់គ្នាឱ្យបានឃើញហើយ។

ស្រាបៀរ Tiger (Heineken Group) – ម្ចាស់ឧបត្ថម្ភធំ
“Tiger ជឿជាក់លើសក្តានុពលរបស់ទេពកោសល្យកម្ពុជាជំនាន់ថ្មី។ តាមរយៈកម្មវិធី The Next Level: RapStar យើងមានមោទនភាពក្នុងការបើកទ្វារដើម្បីផ្តល់ឱកាស លើកតម្កើងស្នាដៃច្នៃប្រឌិត និងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ស្មារតីក្លាហានរបស់យុវជនកម្ពុជា។ តន្ត្រីគឺជាកម្លាំងដ៏មានឥទ្ធិពល ហើយ Music Time Is Tiger Time។”

ក្រុមហ៊ុន cellcard – អ្នកសហការឧបត្ថម្ភ
“ក្រុមហ៊ុនសែលកាត មានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលលើកតម្កើងអត្តសញ្ញាណខ្មែរ វប្បធម៌យុវជន និងមោទនភាពជាតិ។ ស្របពេលដែលកម្ពុជាកំពុងឈានចូល យុគសម័យថ្មីនៃឌីជីថល 5Gx យើងជឿជាក់យ៉ាងជ្រាលជ្រៅថា ការលើកស្ទួយសិល្បករតាមរយៈបច្ចេកវិទ្យា ការភ្ជាប់ទំនាក់ទំនង និងគំនិតច្នៃប្រឌិត គឺជាបេសកកម្មដែលយើងត្រូវប្រកាន់ខ្ជាប់។ ការចូលរួមនេះក៏បញ្ជាក់ពីស្មារតី និងអត្តសញ្ញាណ មោទនភាពជាខ្មែរ #ProudlyKhmer ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកូនខ្មែរ 100%។”

ក្រុមហ៊ុន Peace Petroleum Cambodia – អ្នកសហការឧបត្ថម្ភ
“ក្នុងនាមជាក្រុមហ៊ុន Peace Petroleum Cambodia នៅកម្ពុជា ក្រុមហ៊ុនពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការចូលរួមជួយគាំទ្រកម្មវិធី The Next Level: RapStar។

យើងជឿជាក់លើអំណាចនៃការបោះជំហានទៅមុខរួមគ្នាគឺ ការរីកចម្រើនទៅមុខជាជាតិសាសន៍មួយប្រកបដោយស្មារតីសាមគ្គីភាព។ កម្មវិធីនេះតំណាងឱ្យឆន្ទៈ និងការរួបរួមរបស់ យុវជនកម្ពុជាហើយយើងមានមោទនភាព ដែលបានចូលរួមជាចំណែកក្នុងការគាំទ្រយ៉ាងសំខាន់។”

Share post:

spot_imgspot_img

Popular

More like this
Related

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

ភ្នំពេញ៖​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព...

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...