Vietjet បញ្ចុះតម្លៃសំបុត្រ Deluxe 30% សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមពេញមួយឆ្នាំ២០២៦

Date:

ភ្នំពេញ៖​ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ – Vietjet កំពុងបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់សំបុត្រ Deluxe ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ហើយអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាឱ្យចាប់ផ្តើមដំណើរកម្សាន្តនៅប្រទេសវៀតណាមឆ្នាំ ២០២៦  នេះ។ 

តាមរយៈជើងហោះហើរត្រង់រវាងសៀមរាប និងហាណូយ និងបណ្តាញជើងហោះហើរដែលកំពុងពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក Vietjet ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសដែលរយៈពេលកំណត់នេះ ផ្តល់នូវឱកាសឱ្យអ្នកដំណើរអាចរៀបចំផែនការធ្វើដំណើរបានទុកជាមុន និងរីករាយជាមួយការធ្វើដំណើរពេញមួយឆ្នាំ ២០២៦។

ចាប់ពីម៉ោង 00:00 ថ្ងៃទី ២៧ ខែមករា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៩ខែមករា ឆ្នាំ ២០២៦ (GMT+7) អ្នកធ្វើដំណើរដែលកក់សំបុត្រ Deluxe សូមបញ្ចូលលេខកូដប្រូមូសិនបញ្ចុះតម្លៃ DLXVJ តាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air នឹងទទួលបានការបញ្ចុះតម្លៃ 30% លើតម្លៃមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ប្រូម៉ូសិននេះ ផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ 

កញ្ចប់តម្លៃសំបុត្រ Deluxe របស់ Vietjet ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងភាពបត់បែន រួមទាំងដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាម ជ្រើសរើសកៅអីអង្គុយ និងផ្លាស់ប្តូកាលបរិច្ឆេទធ្វើដំណើររដោយឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។ 

រដូវផ្ការីកគឺជាពេលវេលាដ៏ទាក់ទាញបំផុតសម្រាប់ដំណើរកម្សាន្តនៅប្រទេសវៀតណាម ព្រោះមានអាកាសធាតុត្រជាក់ស្រស់ស្រាយ និងអមដោយពិធីបុណ្យនានាបង្កើតបានបរិយាកាសដ៏រីករាយនៅទូទាំងប្រទេស។ 

រដូវកាលនេះផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់បទពិសោធន៍ធ្វើដំណើរដែលមិនអាចបំភ្លេចបាន ដែលអ្នកដំណើរអាចទស្សនាការប្រារព្ធពិធីវប្បធម៌ក្នុងអំឡុងខែបុណ្យចូលឆ្នាំចិន ធ្វើដំណើរកម្សាន្តគយគន់ទេសភាពចម្រុះនៃទីក្រុងដ៏រស់រវើក បេតិកភណ្ឌដ៏សម្បូរបែប និងម្ហូបអាហារដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម។

ក្រុមហ៊ុន Vietjet ផ្តល់ជូននូវជម្រើសធ្វើដំណើរកាន់តែងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាម មិនថាអ្នកដំណើរចង់ធ្វើដំណើរកម្សាន្តនៅរដូវផ្ការីក ឬដើរទស្សនានៅតំបន់វប្បធម៌នោះទេ ឬបន្តថ្ងៃឈប់សម្រាកនោះទេ។

អ្នកដំណើរអាចរីករាយជាមួយអាហារក្តៅៗជាច្រើនមុខ រួមទាំងម្ហូបដ៏ឆ្ងុយឆ្ងាញ់របស់វៀតណាម និងម្ហូបអន្តរជាតិជាច្រើនមុខ ដែលផ្តល់សេវាដោយក្រុមនាវិកអាកាសចរជំនាញនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេងរបស់ Vietjet។ សមាជិកនៃកម្មវិធីភក្ដីភាព SkyJoyក៏អាចស្វែងរក និងប្តូរយកពិន្ទុពីម៉ាកផលិតផលដៃគូជាង ២៥០ ក្នុងវិស័យទេសចរណ៍ ការទទួលទានអាហារ ការដើរទិញឥវ៉ាន់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។

លក្ខខណ្ឌនានាត្រូវបានអនុវត្ត។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...