កំពង់ដេវ៉ា​ បើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដើម្បីជំរុញចក្ខុវិស័យរបស់រមណីយដ្ឋានរួមបញ្ចូលគ្នា​ នៅក្នុងខេត្តព្រះសីហនុ

Date:

ព្រះសីហនុ៖​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ រមណីយដ្ឋាន កំពង់ដេវ៉ា បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដែលជាកីឡដ្ឋានបាល់ទាត់ដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានរចនាឡើងឲ្យក្លាយជាទីតាំងកីឡាឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ផ្ទះនាពេលអនាគតសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ មានដូចជា​ ខេមបូឌានព្រីមៀរលីគ (Cambodian National League) និងការប្រកួតប្រចាំតំបន់ដូចជា អាស៊ានលីគ (ASEAN League) ជាដើម។

ការអភិវឌ្ឍនេះបង្ហាញពីការបោះជំហានដ៏ធំមួយនៅក្នុងចក្ខុវិស័យរយៈពេលវែងរបស់កំពង់ដេវ៉ាក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាគោលដៅឈានមុខគេសម្រាប់វិស័យកីឡា ទេសចរណ៍ និងជាទីតាំងកម្សាន្តរួមបញ្ចូលគ្នាតែមួយ។ 

បច្ចុប្បន្ន កំពង់ដេវ៉ា មានសណ្ឋាគារចំនួនពីរ ដែលកំពុងដំណើរការ គឺសណ្ឋាគារ អជ៌ុណា សូលីទែរ (Arjuna Solitaire Hotel) និងសណ្ឋាគារ ហឺលូម ហូតែល និងរ៉េស៊ីដិន (Herloom Hotel & Residence) ដែលបម្រើជូន ទាំងភ្ញៀវទេសចរ និងភ្ញៀវដែលធ្វើដំណើរធុរកិច្ច។ សណ្ឋាគារទីបីកំពុងស្ថិតក្នុងការសាងសង់ ដោយគ្រោងនឹងរួមបញ្ចូលនូវហាងលក់រាយ ជាន់មួយទាំងមូលដែលផ្តោតលើបទពិសោធន៍សុខុមាលភាព និងសាលប្រជុំ ឬសាលជប់លៀងខ្នាតធំ (MICE) ដ៏ទំនើបៗ ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញសន្និសីទ ការតាំងពិព័រណ៍ និងការប្រជុំធុរកិច្ចប្រចាំតំបន់។ 

ក្រៅពីសេវាកម្មបដិសណ្ឋារកិច្ច ផែនការមេរបស់កំពង់ដេវ៉ា ក៏មានរួមបញ្ចូលនូវសេវាកម្មផ្នែកកម្សាន្ត និងសម្រាប់ ជីវិតបែបទំនើប មួយចំនួនផងដែរ។​ គម្រោងទាំងនេះរួមមាន សួនកម្សាន្តលក្ខណៈគ្រួសារ ភោជនីយដ្ឋាន Wang Long – Royal Chinese Cuisine និង Khayangan Beach Resort ដែលជាគោលដៅឆ្នេរសមុទ្រ រចនាឡើងដើម្បីលើកកម្ពស់ខេត្តព្រះសីហនុ។ 

ការអភិវឌ្ឍនេះក៏នឹងមានមជ្ឍមណ្ឌលកម្សាន្ត Nirvana ដែលជាអគារកម្សាន្តលំដាប់ថ្នាក់ពិភពលោក ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការសម្តែងលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នានា និងផ្តល់បទពិសោធន៍កម្សាន្តពេលរាត្រី។ 

លើសពីនេះ កំពង់ដេវ៉ាក៏កំពុងរៀបចំផែនការសាងសង់សង្វៀន MMA ផ្តាច់មុខមួយ ដែលបង្ហាញនូវមហិច្ឆតារបស់ខ្លួនបន្ថែមទៀតក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្តប្រចាំតំបន់។

តាមរយៈការអភិវឌ្ឍទាំងនេះ កំពង់ដេវ៉ា មានគោលបំណងរំលេចនូវទិដ្ឋភាពផ្សេងមួយទៀតសម្រាប់ខេត្តព្រះសីហនុ — នោះគឺការផ្តោតលើវិស័យទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច កីឡា និងបទពិសោធន៍នៃរបៀបរស់បែបទំនើប។ គម្រោងនេះឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើសក្តានុពលរយៈពេលវែងរបស់ទីក្រុងនេះ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏រស់រវើកសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ 

ការចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena គឺជាការបោះជំហានដំបូងនៃការផ្លាស់ប្តូរដ៏ធំមួយ ដែលនឹងចូលរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធកីឡារបស់ប្រទេសកម្ពុជា និងពង្រឹងតួនាទីរបស់ខេត្តព្រះសីហនុក្នុងនាមជាទីក្រុងឆ្នេរសមុទ្រដ៏រស់រវើក ដែលមានផ្តល់ជូននូវបរិក្ខារលំដាប់ពិភពលោក។

Share post:

spot_imgspot_img

Popular

More like this
Related

𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 បន្ថែមសម្រស់របស់ខ្លួន ត្រៀមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព្រះសីហនុ៖ ដើម្បីឆ្ពោះទៅអបអរសាទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរនាពេលខាងមុខឆាប់ៗនេះ ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚'𝐬 𝐑𝐞𝐬𝐨𝐫𝐭 ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...