នារដូវក្តៅនេះ Vietjet បង្កើនសមត្ថភាពហោះហើររហូតដល់ 30% នៅទូទាំងប្រទេសវៀតណាម ដោយបង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅទេសចរណ៍ល្បីៗជាច្រើន

Date:

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ – នៅខណៈពេលមានតម្រូវការធ្វើដំណើរនារដូវក្តៅកើនឡើងយ៉ាងខ្លាំងនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនសមត្ថភាពហោះហើរក្នុងស្រុករបស់ខ្លួនចំនួន 30% លើផ្លូវសំខាន់ៗដែលតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសវៀតណាម គឺទីក្រុងហូជីមិញ និងទីក្រុងហាណូយ ជាមួយនឹងគោលដៅកម្សាន្តដ៏ពេញនិយមជាច្រើន រួមមាន៖ ញ៉ាត្រាង ដាណាំង ភូគុក ហ៊ុយ គីញ៉ុង និងក្វាងប៊ិញ។ យើងតាមកំណើននៃប្រេកង់ហោះហើរនៅលើផ្លូវអន្តរជាតិដែលមានតម្រូវការខ្ពស់ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការជើងហោះហើរជាង ៥០០ ជើងជារៀងរាល់ថ្ងៃនៅទូទាំងបណ្តាញរបស់ខ្លួន ដោយផ្តល់ជូនកៅអីជាង ៨,៨ លានកៅអី ដើម្បីបំពេញតម្រូវការធ្វើដំណើរដែលកំពុងកើនឡើងក្នុងរដូវក្ដៅនេះ។

កាលវិភាគហោះហើរដែលបានពង្រីកនេះ ត្រូវបានធ្វើឡើងស្របពេលដែលមានតម្រូវការធ្វើដំណើររបស់អ្នកធ្វើដំណើរ ដែលកំពុងស្វែងរកបទពិសោធន៍កម្សាន្តថ្មីៗក្នុងតំបន់ ចូលរួមពិធីបុណ្យវប្បធម៌ ព្រឹត្តិការណ៍តន្ត្រី និងព្រឹត្តិការណ៍កីឡាសំខាន់ៗដែលកំពុងប្រព្រឹត្តទៅនៅទូទាំងអាស៊ី និងនៅតំបន់ជាច្រើនទៀតពេញមួយខែរដូវក្តៅ។ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ដំណើរការជើងហោះហើរត្រង់ពីសៀមរាប-ហាណូយ ដោយផ្តល់នូវការតភ្ជាប់ជើងហោះហើរទៅកាន់រដ្ឋធានីរបស់វៀតណាមយ៉ាងរលូន និងការតភ្ជាប់ទៅកាន់ទីក្រុងធំៗ និងតំបន់ ទេសចរណ៍ដ៏ពេញនិយមនៅទូទាំងប្រទេស អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។

ដើម្បីគាំទ្រដល់ការធ្វើដំណើរនារដូវក្តៅ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់ Eco ដែលមានតម្លៃចាប់ពី 0 ដុល្លារអាមេរិក និងការបញ្ចុះតម្លៃរហូតដល់ 20% លើសំបុត្រថ្នាក់ Deluxe និង SkyBoss (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) នៅទូទាំងបណ្តាញរបស់ខ្លួនរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦​។ តម្លៃសំបុត្របញ្ចុះតម្លៃទាំងនេះ អាចកក់បានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ www.vietjetair.com និងកម្មវិធីទូរស័ព្ទ “Vietjet Air”។

អ្នកដំណើរដែលធ្វើដំណើរជាមួយ Vietjet ក៏អាចទទួលបានវត្ថុ​អនុស្សាវរីយ៍ជាច្រើនអំពីបាល់ទាត់ និងរីករាយជាមួយការផ្តល់ជូនវត្ថុ​អនុស្សាវរីយ៍ពិសេសនានាតាមរដូវកាលនៅលើយន្តហោះ។ អ្នកធ្វើដំណើរដែលបញ្ជាទិញអាហារជាមុនតាមរយៈកញ្ចប់ Hattrick និង Penalty combo របស់ Vietjet អាចសន្សំប្រាក់បានរហូតដល់ 30% ដែលធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែងាយស្រួល និងទទួលបានភាពរីករាយ។

ក្រុមហ៊ុន Vietjet ក៏កំពុងណែនាំការផ្តល់ជូនសេវាកម្មហោះហើរទៅកាន់គោលដៅអន្តរជាតិថ្មីៗដ៏គួរឱ្យទាក់ទាញសជាច្រើនទៀត ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ រួមមាន៖
·         ទីក្រុងហូជីមិញ – កូឡុំបូ (ស្រីលង្កា) ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦
·         ហាណូយ – អាល់ម៉ាទី (កាហ្សាក់ស្ថាន) ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦
·         ហាណូយ – ប្រាក (សាធារណរដ្ឋឆែក) ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ និង
·         ញ៉ាត្រាង – សិង្ហបុរី ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៦។

តាមរយៈបណ្តាញផ្លូវហោះហើរដែលកំពុងពង្រីកខ្លួន កំណើនសមត្ថភាពដឹកអ្នកដំណើរ និងជម្រើសធ្វើដំណើរដែលអាចបត់បែនបាន ក្រុមហ៊ុន Vietjet បន្តបង្កើនការតភ្ជាប់ក្នុងតំបន់ និងធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែងាយស្រួលនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនទៀត។

(*) រយៈពេលធ្វើដំណើរខុសគ្នាទៅតាមផ្លូវហោះហើរ។ កាលបរិច្ឆេទហាមឃាត់ត្រូវបានអនុវត្ត។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...