Vietjet ទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

Date:

ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjetទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានក្រុមការងារកាប៊ីនល្អបំផុត» នៅក្នុងកម្មវិធីពានរង្វាន់ Flyers’ Choice Awards ឆ្នាំ២០២៦ ដែលរៀបចំដោយស្ថាប័ន AirlineRatings។ តាមរយៈការគាំទ្រដ៏ច្រើនសន្ធឹកសន្ទាប់ពីសំណាក់អ្នកធ្វើដំណើរអន្តរជាតិ រហូតដល់ធ្វើឱ្យ Vietjetទទួលបានពានរង្វាន់ទាំងពីរនេះ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏ទំនើប ផ្តល់សេវាដោយក្រុមការងារវ័យក្មេងដ៏ស្វាហាប់ និងប្លែកពីគេរបស់ Vietjet។

សម្លេងឆ្នោតដែលបានផ្តល់ជូនពីសំណាក់អ្នកធ្វើដំណើរនូវទូទាំងពិភពលោក បង្ហាញថាពានរង្វាន់ទាំងពីរនេះ មិនត្រឹមតែទទួលស្គាល់អត្តសញ្ញាណម៉ាកយីហោដ៏មានកិត្យានុភាពនិងថ្មីប្លែកពីគេរបស់ Vietjetប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់គុណតម្លៃជាច្រើនសម្រាប់អ្នកធ្វើដំណើរជារៀងរាល់ថ្ងៃ តាមរយៈបណ្តាញដ៏ទូលំទូលាយ កងនាវាអាកាសចរទំនើប តម្លៃសំបុត្រសមរម្យ និងបទពិសោធន៍ធ្វើដំណើរដ៏ប្រកបដោយភាពច្នៃប្រឌិតផងដែរ។

លោកស្រី Sharon Petersen នាយកប្រតិបត្តិនៃស្ថាប័នAirlineRatings បានមានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់ទាំងពីរប្រភេទនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ហើយឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjetត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ ថាជាក្រុមហ៊ុនដែលមានឯកសណ្ឋានបុគ្គលិកល្អប្លែក។ ឯកសណ្ឋានបុគ្គលិកកាប៊ីនល្អប្លែក មើលទៅស្រស់ស្អាតនិងទាក់ទាញ ដែលមើលទៅអាចសម្គាល់អត្ថសញ្ញាណពីស្ថាប័នបានភ្លាមៗ បន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់អ្នកធ្វើដំណើរគ្រប់ៗគ្នានៅរាល់គ្រប់ការធ្វើដំណើរតាមយន្តហោះ Vietjet។ ការឈ្នះពានរង្វាន់ពី Flyers’ Choice សម្រាប់ឯកសណ្ឋានបុគ្គលិកកាប៊ីនល្អបំផុត គឺជាការទទួលស្គាល់ដ៏មានអត្ថន័យបំផុត»។

យន្តហោះដែលមានពណ៌ក្រហមរបស់ Vietjet – ជាសញ្ញាសម្គាល់នៅលើមេឃដ៏ល្អប្លែក

រចនាឡើងដោយអ្នករចនាជនជាតិអឺរ៉ុប ឯកសណ្ឋានក្រុមនាវិកកាប៊ីននៅលើយន្តហោះរបស់ Vietjet មានពណ៌ក្រហមពិសេសឆ្អិនឆ្អៅរបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់សេវាដោយក្រុមការងារវ័យក្មេងដ៏មានថាមពល ទទួលបានការបំផុសគំនិតពីឯកសណ្ឋានបែបយុវជនសិស្សហាត់វិន័យយោធា។ ពាក់ក្រវ៉ាត់ក មួកយោធា លំនាំក្រឡាចត្រង្គ និងរចនាបថសហសម័យបង្កើតរូបរាងប្លែកដែលរម្លេចចេញភាពលេចធ្លោរបំផុតពីឯកសណ្ឋានក្រុមហ៊ុនអាកាសចរណ៍ធម្មតា។

លើសពីសម្លៀកបំពាក់ការងារ ពណ៌ក្រហមពិសេសរបស់ Vietjet បានក្លាយជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណរបស់ក្រុមហ៊ុនអាកាសចរណ៍នៅលើមេឃ ដែលតំណាងឱ្យស្មារតីបុគ្គលិកវ័យក្មេងដ៏ស្វាហាប់ រួសរាយរាក់ទាក់ មានទំនុកចិត្ត និងឆ្ពោះទៅមុខជានិច្ច។

បទពិសោធន៍ Vietjet នៅរយៈកម្ពស់ ១០,០០០ ម៉ែត្រ

ភាពទាក់ទាញរបស់ Vietjet ក៏បានឆ្លុះបញ្ចាំងតាមរយៈការផ្តល់ជូនសេវាដ៏សម្បូរបែបនៅលើយន្តហោះរបស់ខ្លួនដែលរួមមានជម្រើសអាហារក្តៅៗស្រស់ៗចំនួនប្រាំបួនមុខ ភេសជ្ជៈ Vikkafe និងការទិញទំនិញមិនជាប់ពន្ធ វត្ថុ អនុស្សាវរីយ៍ និងសម្ភារៈធ្វើដំណើរចាំបាច់នៅលើយន្តហោះ។

នៅលើយន្តហោះជំនាន់ថ្មីទំនើបរបស់ Vietjet មានការផ្តល់ជូនកម្មវិធីកម្សាន្តតន្ត្រីដ៏រីករាយ ការសម្តែងវប្បធម៌ និងសិល្បៈពិសេសៗ និងសេវាកម្មដ៏កក់ក្តៅរបស់បុគ្គលិកកាប៊ីនវ័យក្មេង និងយកចិត្តទុកដាក់របស់ខ្លួន នាំមកនូវស្នាមញញឹមតាមរយៈពណ៌ដ៏ស្រស់ឆើតឆាយប្រកបដោយថាមពល និងបង្កើនភាពសប្បាយរីករាយដល់ដំណើរកម្សាន្តនីមួយៗរបស់អ្នកធ្វើដំណើរ។

Vietjet បានរក្សាចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំពីរខ្ពស់បំផុតពីស្ថាប័នAirlineRatings ជាបន្តបន្ទាប់ ហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ទទួលបានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នល្បីៗ ដូចជា៖ CAPA, World Travel Awards, Skytrax និងស្ថាប័នជាច្រើផ្សេងទៀតសម្រាប់ លើសុវត្ថិភាព សេវាកម្ម បទពិសោធន៍របស់អតិថិជន និងតម្លៃម៉ាកយីហោដ៏មានគុណតម្លៃរបស់ខ្លួន។

ម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍វៀតណាមលំដាប់ពិភពលោក

ពីប្រទេសវៀតណាម Vietjet បន្តពង្រីកខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងចូលទៅក្នុងទីផ្សារអន្តរជាតិថ្មីៗ ដោយនាំយកម៉ាកយីហោរបស់ខ្លួនទៅកាន់អ្នកធ្វើដំណើរកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោក។

បណ្តាញហោះហើរក្នុងតំបន់ដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បើកឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីធ្វើដំណើរទៅប្រទេសវៀតណាម និងកន្លែងផ្សេងៗជាច្រើនទៀត។ ជាមួយនឹងផ្លូវហោះហើរសៀមរាប-ហាណូយរបស់ខ្លួន អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចស្វែងយល់ពីរដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌របស់ប្រទេសវៀតណាម និងតភ្ជាប់ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក រួមទាំងទីក្រុងធំៗ និងចំណុចក្តៅនៃទេសចរណ៍នៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា ក៏ដូចជាអឺរ៉ុបតាមរយៈផ្លូវហោះហើរថ្មី ហាណូយ-ប្រាក ដែលគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៦។

កម្មវិធីពានរង្វាន់ Flyers’ Choice Awards ប្រចាំឆ្នាំ គឺជាពានរង្វាន់របស់AirlineRatings តែមួយគត់ដែលបោះឆ្នោតផ្តល់សម្លេងគាំទ្រពីសំណាក់អ្នកធ្វើដំណើរជុំវិញវិពភពលោក។ ជាមួយនឹងសម្លេងដែលបានផ្ទៀងផ្ទាត់ប្រហែល ៤០,០០០ សន្លឹកក្នុងឆ្នាំ២០២៦ ពានរង្វាន់នេះ ឆ្លុះបញ្ចាំពីគុណតម្លៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងជំរុញនិងបង្កើនទំនុកចិត្ត និងភាពស្មោះត្រង់ពីសំណាក់អ្នកធ្វើដំណើរកាន់តែច្រើនឡើងថែមទៀត។

ពានរង្វាន់ដ៏មានកិត្តិយសថ្មីទាំងពីរនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុន Vietjet ពីក្រុមហ៊ុនអាកាសចរណ៍វៀតណាមសម័យថ្មី ទៅជាម៉ាកយីហោអាកាសចរណ៍សកលដែលទទួលស្គាល់ថាជាក្រុមហ៊ុនដឹកអ្នកដំណើរប្រកបដោយមានសុវត្ថិភាព ភាពទំនើប ឯកជនភាព និងការតភ្ជាប់ជើងហោះហើរដ៏ទូលំទូលាយ និងកំពុងរីចម្រើនជាមួយអ្នកធ្វើដំណើរទូទាំងពិភពលោក។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...