UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

Date:

ភ្នំពេញ ៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃនេះ បានប្រកាសថា គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំ វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ថា «វិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើន ទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ»។

សំណុំ វិធានការពេញលេញនេះ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំង ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។

ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នានេះ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ គណៈ កម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្ត ដែលនឹងជួយបង្កើតបរិយាកាសអំណោយផល សម្រាប់ការចរចាប្រកបដោយស្ថាបនាក្នុងដំណើរការផ្សះផ្សានេះ។

ក្នុងបរិបទនេះ គណៈកម្មការផ្សះផ្សាលើក ទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំ នៅរាជធានីរបស់ភាគីម្ខាងទៀត។

កម្ពុជា បានថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានជួយរហូតឈានទៅដល់កិច្ចព្រមព្រៀងស្តីពីវិធានការកសាងទំនុកចិត្តទាំងនេះ។

កម្ពុជា សូមបញ្ជាក់ ជាថ្មីនូវការគាំទ្រពេញលេញចំពោះដំណើរការផ្សះផ្សា ដែលខ្លួនបានផ្តួចផ្តើម និងមានជំនឿថា ច្បាប់អន្តរជាតិ ផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី៕

Share post:

spot_imgspot_img

Popular

More like this
Related

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

ភ្នំពេញ ៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃនេះ បានប្រកាសថា គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំ វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ថា «វិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើន ទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ»។ សំណុំ វិធានការពេញលេញនេះ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំង ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។…