គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារពិភពលោក កើនឡើងជិត១៧%

Date:

ភ្នំពេញ៖លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ របស់ស.អ.ក «សហព័ន្ធស្រូវអង្ករកម្ពុជា និងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ឆ្នាំ២០២០» បានលើកឡើងថា គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការនាំចេញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល១១ខែ បានកើនឡើងជិត១៧% ដែលគិតជាបរិមាណសរុបមានចំនួន ៦០១ ០៤៥ តោន និងគិតជាទឹកប្រាក់ទទួលបាន ៤១៥លានដុល្លារ សហរដ្ឋអាមេរិក។

លោកស្រី គឹម ស្រីរ័ត្ន លើកឡើងបែបនេះ ក្នុងឱកាសចូលរួមផ្តល់បទបង្ហាញអំពី វិស័យស្រូវអង្ករកម្ពុជា នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ដែលធ្វើឡើងតាមរយៈអនឡាញ
ដែលសន្និសីទស្រូវអង្ករពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍ជួបជុំ និងការប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធ នៅក្នុងការធ្វើពាណិជ្ជកម្មស្រូវអង្ករ កម្រិតពិភពលោក ហើយដោយឡែក នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែមានការរីករាលដាលនូវវិបត្តិកូវីដ១៩ សន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ក៏ត្រូវបានរៀបចំឡើងតាមរយៈវេទិកា អនឡាញដំបូងបំផុត។

ជាមួយគ្នានេះដែរលោកស្រី ក៏បានឆ្លៀតរំលេចអំពីលក្ខណៈពិសេសរបស់អង្ករក្រអូបប្រណីតរបស់កម្ពុជា “ម្លិះអង្គរ” និងធ្លាប់បានទទួលពានរង្វាន់អង្ករល្អបំផុត លើពិភពលោកចំនួន៤ដងរួចមកហើយ ពីសន្និសីទស្រូវអង្ករពិភពលោក កាលពីឆ្នាំ២០១២ ២០១៣ ២០១៤ និង ២០១៨។

លោកស្រីអនុប្រធាន ក៏បានលើកបង្ហាញអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយពង្រឹង និងទ្រទ្រង់វិស័យនេះ តាមរយៈការផ្តល់ឥណទានដល់រោងម៉ាស៊ីនស្រូវ ក្នុងអត្រាពិសេស ដើម្បីជាទុនបង្វិលទិញស្រូវ និងទុនរយៈពេលមធ្យម និងវែង សម្រាប់សាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ ដែលកម្មវិធីនេះ បានអនុវត្តដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លើសពីនេះទៀត លោកស្រីក៏បង្ហាញពីភាពប្រកួតប្រជែង និងការលើកទឹកចិត្តដល់ការវិនិយោគលើ វិស័យស្រូវអង្ករកម្ពុជា តាមរយៈការទទួលបានការលើកលែង ពីរាជរដ្ឋាភិបាលកម្ពុជា លើពន្ធដារ និងអាករគ្រប់ប្រភេទ ពន្ធនាំចូល ពន្ធនាំចេញ ដល់វិស័យស្រូវអង្ករ និងអ្នកវិនិយោគលើវិស័យនេះ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានចូលរួមផ្សព្វផ្សាយអំពីម៉ាក “ម្លិះអង្គរ” របស់កម្ពុជា នៅលើទីផ្សារសកលលោក តាមរយៈការចូលរួមសហការឧបត្ថម្ភសន្និសីទស្រូវអង្ករ ពិភពលោកលើកទី១២។ គោលបំណងនៃការចូលរួមឧបត្ថម្ភនេះគឺ ដើម្បីលើកស្ទួយនិងផ្សព្វផ្សាយ អំពីវិស័យវឌ្ឍនភាព និងការអភិវឌ្ឍរបស់វិស័យស្រូវអង្ករកម្ពុជា ក្នុងយុគសម័យថ្មី៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...