ក្រុមសហគ្រិនសន្តិភាព រួមគ្នាអភិវឌ្ឍន៍ គម្រោង លំនៅឋានធម្មជាតិ នៅស្រុកឧត្តុងខេត្តកំពង់ស្ពឺ

Date:

ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រុមសហគ្រិនសន្តិភាព មួយក្រុមកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២១ បានរួមគ្នាប្រកាសសម្ភោធ គម្រោងដីឡូតិ៍លំនៅឋានធម្មជាតិ «ថម មី វីសា» ដែលមានទីតាំងស្ថិតនៅភូមិទំពួង ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

លោក ដេត វណ្ណៈ សហស្ថាបនិកសហគ្រិនសន្តិភាព និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ P.E Investment បានលើកឡើងថា ការវិនិយោគតំបន់នេះគឺ ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យ នឹងជួយដល់ប្រជាពលរដ្ឋអាចមានលំនៅឋានទទួលបានប្រាក់ចំនិញភ្លាមៗពីការវិនិយោគនេះ។

លោកបានមានប្រសាសន៍ថា ក្រុមសហគ្រិនសន្តិភាពត្រឹមតែវិនិយោគលើអចលនទ្រព្យទេ គឺ មានផែនការជាច្រើន ក្នុងការអភិវឌ្ឍន៍ ហើយក្រៅពីប្រាក់ចំនេញពួកយើងនឹងចូលរួមការងារមនុស្សធម៌ទៀត សព្វថ្ងៃនេះការបើកប្រទេសឡើងវិញមិនត្រឹមតែអ្នកវិនិយោគខ្មែរទេ សូម្បីតែបរទេសក៏គេចាប់អារម្មណ៍ប្រទេសកម្ពុជាផងដែរ។

លោកបន្ថែមថា «យើងផ្សារភ្ជាប់និងអតិថិជនមួយចំនួនចង់បានការរស់នៅបែបធម្មជាតិ ដូចនៅក្នុងបុរីដែរ ហើយគម្រោងយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីធ្លាធំទូលាយ ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យជម្រើសច្រើន អាចទទួលបានដី សម្រាប់សង់លំនៅស្ថានដែលជាការវិនិយោគពិតប្រាកដនៅកម្ពុជា »។

សម្រាប់ លោក ថម មី ប្រធានសហគ្រិនសន្តិភាព បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបពួកយើងជាសហគ្រិនសន្តិភាព រួមគ្នាមកអភិវឌ្ឍន៍តំបន់នេះ ក្រោមពាក្យស្លោក សន្តិភាព អភិវឌ្ឍន៍ ចែករំលែក ដល់ប្រជាពលរដ្ឋ ហើយរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។

លោកបានបន្តទៀតថា« ក្រុមសហគ្រិនរបស់យើងគឺបានគិតគូរដល់ប្រជាពលរដ្ឋច្បាស់លាស់ មុនមកវិនិយោគតំបន់នេះ ពោល ជាការិនិយោគច្បាស់ មិនមានតែលើក្រដាសនោះទេ ហើយគម្រោងយើងមានជម្រើស ការ បង់ រំលោះ ១០០ភាគរយ បង់ផ្តាច់ និងបង់ពាក់កណ្តាល ដោយគ្មានការប្រាក់ ដែលនេះបង្ហាញឲ្យឃើញពីការគិតគួរពីលទ្ធភាពរបស់ប្រជាជនយើង គម្រោងយើងសន្សំទ្រព្យ គឺមិនសន្សរឿងនោះទេ» ។

លោកបានបន្ថែមថា នៅឆ្នាំ២០២២ខាងមុខនេះ ក្រុមសហគ្រិនសន្តិភាព នឹងបន្តវិនិយោគគម្រោងទី២មួយទៀតនៅរាជធានីភ្នំពេញ ដែលនឹងរួមចំណែកយ៉ាងធំធេង ជាមួយនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ។

គម្រោងដីឡូតិ៍ធម្មជាតិ ថម មី វីសា ដែលមានទីតាំងស្ថិតនៅភូមិទំពួង ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺនេះ នឹងរំលេចជាសួនច្បារដ៏ស្រស់ស្អាត មានផាសុខភាព ជាតំបន់មានសក្តានុពលមានរោងចក្រឧស្សាហកម្មច្រើន មានសាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ ៕

This image has an empty alt attribute; its file name is photo_2021-11-29_15-31-37-1024x820.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-31-40.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-31-55-1024x767.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-31-58-1024x767.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-02-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-06-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-11-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-14-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-17-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-20-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-32-24-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-31-48-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-11-29_15-31-53.jpg

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...