ឆ្នាំថ្មី ២០២២ បុរី KP ម៉ន ដានី ប្រគល់រង្វាន់វីឡា១០ ជូនអតិថិជនមហាសំណាង

Date:

ភ្នំពេញ៖ ក្រុមហ៊ុន KP ម៉ន ដានី បានធ្វើពិធីប្រគល់រង្វាន់លំនៅដ្ឋានវីឡាចំនួន ១០ ជូនអតិថិជនមហាសំណាងរបស់បុរី KP ម៉ន ដានី នាឱកាសឆ្នាំថ្មីឆ្នាំសកល២០២២ នៅគម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣។

ក្នុងឱកាសដ៏វិសេសនេះ KP ម៉ន ដានី ដាក់លក់វីឡាថ្មីគ្រប់ប្រភេទក្នុងតម្លៃមហាពិសេស ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ ៤៤.០០០$ (បួនម៉ឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។

លោកស្រី ម៉ន ដានី ម្ចាស់គម្រោង KP ម៉ន ដានី ថ្លែងថា «ក្រៅពីតម្លៃដ៏ពិសេស ការផ្តល់ជូនកាន់តែពិសេសគឺ បន្ថែមសម្ភារៈបំពាក់ ទំនើបៗជាច្រើនទៀត។»

លោក ឃុនថាវង្ស បានថ្លែងថា «ចក្ខុវិស័យរបស់ KP ម៉ន ដានី គឺមិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រ KP ម៉ន ដានី»។

«ភាពជោគជ័យនៃការចាក់វ៉ាក់សាំង និងការបើកប្រទេសបានលឿនរបស់កម្ពុជានឹងជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ ក្នុងនោះក៏រួមបញ្ចូលទាំងវិស័យសំណង់ និងអចលនទ្រព្យ ដែលនឹងធ្វើឱ្យអំណាចទិញ (purchasing power) នៅក្នុងវិស័យនេះស្ទុះឡើងកាន់តែខ្លាំងដែលនឹងនាំប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីជូនអតិថិជន» នេះបើតាម លោក ឃុនថាវង្ស។

លោក បន្តថា «ផ្លូវជាតិលេខ ៣ គឺជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំណើនប្រជាជន បណ្តុំរោងចក្រសហគ្រាស និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗដូចជាខេត្តព្រះសីហនុ កំពត កែប និងទៅកាន់ប្រទេសវៀតណាម ជាពិសេសជាផ្លូវសម្រាប់ទេសចរឆ្លងកាត់ដ៏មមាញឹក។»

លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ជាផ្ទះវីឡាទំនើបអមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣។

រាប់ចាប់ពីថ្ងៃលក់ជាផ្លូវការនៅទី២០ ខែមករា ឆ្នាំ២០២១ គម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣ ដែលមាន ៥ ០០០ផ្ទះ បានលក់អស់ជាង ៨០ភាគរយហើយ។

សូមទស្សនាផ្ទះគម្រូ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
https://goo.gl/maps/TFNi41zY3p6C6WaR7

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 995 (Metfone) 077 994 990 (Cellcard) 0879 94990 (Smart)

This image has an empty alt attribute; its file name is DSCF7756-1024x576.jpg
This image has an empty alt attribute; its file name is DSCF7772-1024x576.jpg
This image has an empty alt attribute; its file name is DSCF7778-1024x576.jpg
This image has an empty alt attribute; its file name is DSCF7795-1024x576.jpg
This image has an empty alt attribute; its file name is DSCF7800-1024x576.jpg
This image has an empty alt attribute; its file name is DSCF7805-1024x576.jpg
This image has an empty alt attribute; its file name is DJI_0237-1024x683.jpg
This image has an empty alt attribute; its file name is DJI_0253-1024x683.jpg
This image has an empty alt attribute; its file name is DJI_0259-1024x683.jpg

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...

រដ្ឋបាលខេត្តកោះកុង ថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភថវិកា និងស្បៀង ដល់កងកម្លាំងជើងជួរមុខ និងពលរដ្ឋភៀសសឹក

កោះកុង៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ...

ខ្មែរ ជួយ ខែ្មរ! ក្រុមហ៊ុន ឆេមពានគ្រុប ឧបត្ថម្ភអំបុក ១៥តោនអង្ករ​១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស ជូនវីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក

ភ្នំពេញ: ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក​ ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្តដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។ ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។ លោកស្រីអ្នកឧកញ៉ា សុខ សុភាព បានមានប្រសាសន៍ថា​​ “ក្នុងនាមនាងខ្ញុំជាជនជាតិខ្មែរ យើងទាំងអស់គ្នា ពិតជារំជួលចិត្ត នៅពេលដែលបានឃើញការលះបង់ របស់បងៗវីរកងទ័ព និងទុក្ខលំបាករបស់បងប្អូន ភៀសសឹក ដែលក្នុងនោះមានទាំងមនុស្សចាស់ មានទាំងក្មេងៗតូចៗ​ ដែលកំពុងត្រូវការគ្រឿងឧបភោគបរិភោគជាបន្ទាន់ និងចាំបាច់ក្នុងគ្រាដ៏លំបាកមួយនេះ។ លោកស្រីអ្នកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនបានជួបជុំ គ្នាលីងអំបុក និងវេចខ្ចប់ ដើម្បីយកទៅជូនបងៗវីរកងទ័ព និងបងប្អូនភៀសសឹក របស់យើង ដែលមានទីតាំងនៅកោះពេជ្យរយៈពេល៧ថ្ងៃចាប់ពីថ្អៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ តទៅ។ អំបុក​ ដែលក្រុមហ៊ុនឆេមពានគ្រុបបញ្ជាទិញទាំងអស់មានចំនួន១៥តោន  នឹងត្រូវយកមកចម្អិន លាយជាមួយសាច់ផាត់ប្រកបដោយអនាម័យខ្ពស់ ជំនួយទាំងនេះនឹងផ្ញើរជូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកតាមរយៈ យុវជនគណបក្សថ្នាក់កណ្តាលជាបន្តបន្ទាប់ដែលតំណាងដោយ  លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។ លោកស្រីអ្នកឧកញ៉ាសូមបញ្ជាក់ជូនផងដែរថា ក្រៅពីអំបុក  ក្រុមហ៊ុនឆេមពានគ្រុប ក៏បាននាំយកអង្ករចំនួន១៥តោន និងភេសជ្ជៈហ្រ្គីតចំនួន ១៥០០កេស ទៅប្រគល់ជូនដល់យុវជនថ្នាក់កណ្តាលផងដែរ កាលពី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន ឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ១០០% ក្នុងនោះផលិតផល រួមមាន ភេសជ្ជៈ ប៉ូវកម្លាំង ហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ។ ក្នុងឱកាសនេះផងដែរលោកស្រីអ្នកឧកញ៉ា ក៏បានផ្ញើរសារផ្តាំផ្ញើរដល់បងប្អូន៖ សូមបងប្អូនខ្មែរបរួបរួមគ្នា បង្ហាញ បេះដូង សាមគ្គីជាតិខ្មែរតែមួយ។ បើបងប្អូនខ្មែរសាមគ្គីគ្នា នោះខ្មែរនឹងខ្លាំង  ហើយខ្មែរនឹងឈ្នះគ្រប់សមរភូមិ។ ការលះបង់របស់បងៗវីរកងទ័ព គឺជាវីរភាពដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចនូវមហាគុណូបការ:ដ៏ថ្លៃថ្លានេះ។  ជាកិច្ចបញ្ចប់លោកស្រីអ្នកឧកញ៉ាក៏សូមបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ធក្នុងលោក  បុព្វបុរសខ្មែរគ្រប់ជំនាន់ សូម​តាមបីបាច់ ថែរក្សាវីរកងទ័ព និងបងប្អូនភៀសសឹកទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាព  ជ័យជម្នះបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីរបស់យើង៕