ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១១ ដើម្បីពិភាក្សា អំពីយុទ្ធសាស្រ្តថ្មីៗ របស់សហគ្រិនខ្មែរ ស្របនឹងបរិបទសង្គម

Date:

នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១១” នៅសហគ្រិនខ្មែរ។

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យនិងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរសហគ្រិនខ្មែរ បានបង្ហាញពីគ្រោងការណ៍ថ្មីៗជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងបរិបថនៃការបើកទូលាយ ក្រោយវិបត្តិកូវីដ-១៩ក៏ដូចជាផ្តើមប្រតិបត្តិការឡើងវិញទៅលើកម្មវិធីមួយចំនួនដែលបានទទួលការប្រឈមនិងបង្អាក់ក្នុង អំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិ។សហគ្រិនខ្មែរបានគូសបញ្ជាក់អំពីគម្រោងការងារដែលស្របនឹងគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីជម្រុញវិស័យសហគ្រិនភាពនៅកម្ពុ​ជាឲ្យដំណើរការកាន់តែរលូនដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ សេវាកម្ម កសិកម្ម បច្ចេកវិទ្យា និង កម្មន្តសាល។

ទន្ទឹមនឹងនេះក្រុមប្រឹក្សាបរធនបាលក៏បាន ផ្ដល់អនុសាសន៏មកសហគ្រិនខ្មែរដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំ  ២០២២ដែលរួមបញ្ចូលការបន្ដពង្រីកកម្មវិធីគាំទ្រសហគ្រិនភាពការជម្រុញឱ្យ សហគ្រាសធុនតូចនិងមធ្យម ប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម និងបន្ដលើកកម្ពស់ វប្បធម៌សហគ្រិនភាពនៅកម្ពុជា ឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស។

ជាចុងក្រោយ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សាបរធន បាលព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែល បានខិតខំបំពេញការងារទទួលបានវឌ្ឍនភាពល្អប្រសើរក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...