Galaxy S22 Series ជាដៃគូសម្រាប់ការរស់នៅ ដ៏ល្អឥតខ្ចោះ …!

Date:

(ភ្នំពេញ) ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២៖ ចង់ថតរូបដាក់ Blog ហ្អី! ចង់ធ្វើ Vlog ហ្អី! ចង់ថតសកម្មភាពដំណើរកម្សាន្តទាំងយប់ ទាំងថ្ងៃក៏បាន! ចង់ទស្សនា ឬលេងហ្គេមកម្សាន្តយូរប៉ុណ្ណាក៏បាន! ចង់ edit លើឯកសារ និងផ្ញើការងារបន្ទាន់ក៏បាន! ចង់បែបណាក៏អាចធ្វើបានជាមួយ Galaxy S22 Series គឺពិតជាល្អឥតខ្ចោះ និងសក្តិសមគ្រប់ស្ថានភាពក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក។  

សម្រាប់លោកអ្នកដែលចូលចិត្តថតរូប ឬសម្រាប់អ្នក Vloggers គឺមិនចាំបាច់ចំណាយលុយទិញកាមេរ៉ាថ្លៃ កាមេរ៉ាធំ ពិបាកកាន់ ពិបាកស្ពាយ ធ្ងន់ ពិបាកយកតាមខ្លួន  ត្រូវការភ្លើងច្រើន ឬ accessory សំពីង សំពោងច្រើននោះទេ មានតែ Galaxy S22 Series គឺដឹងតែអ៊ែមតែម្តង! 

ចង់ថតរូប ឬ វីដេអូពេលថ្ងៃក៏បាន (Pro-grade Camera+ VDO Pro)…ចង់ថតយប់ក៏បាន (Nightography + OIS + VDIS)! អ៊ីចឹងមានរឿងអីត្រូវបារម្ភទៀត! អ្វីដែលកាន់តែពិសេស Galaxy S22 Series បំពាក់បន្ទះឈីបល្បឿនលឿនបំផុតជំនាន់ចុងក្រោយ (Snapdragon 8 Gen1) ដែលរឹតតែធ្វើឱ្យ Galaxy S22 Series កាន់តែមានអានុភាពខ្លាំងបំផុតក្នុងការផ្តិតយករូបភាព ឬ វីដេអូ បានស្អាត និងល្អឥតខ្ចោះគ្រប់ស្ថាន ភាពទាំងអស់! 

ខ្លាំងប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ! ធម្មតាពេលថតវីដេអូម្តងៗគឺវាប្រាកដជាត្រូវការថាមពលច្រើនដើម្បី Support ប៉ុន្តែជាមួយនឹង Galaxy S22 Ultra មានកម្លាំងថាមពលថ្មធំ 5,000 mAh ដែលអាចប្រើបានរហូតដល់ 2 ថ្ងៃ និងឆ្នាំងសាកល្បឿនលឿន Super-fast charging រហូតដល់ 45W! ដូច្នេះគ្មានបញ្ហារឿងអស់ថ្មកណ្តាលទីនោះទេ!  

ទាយមើលថានៅមានអីទៀត? Galaxy S22 Ultra ដែលភ្ជាប់មកជាមួយនឹងប៊ិកវេទមន្ត S Pen នោះអី! លោកអ្នកដែលត្រូវការថតរូប Selfie ជាក្រុមដែលមានគ្នាច្រើន អាចប្រើប៊ិក S Pen បញ្ជាថតក៏បាន! ដូច្នេះលោកអ្នកអាចទទួលបានរូបថតដ៏ស្អាតឥតខ្ចោះជាមួយស្តាយ៍ស្អាតៗដែលអ្នកចង់ធ្វើ! 

ចុះបើកំពុងតែសប្បាយៗស្រាប់តែចៃដន្យមានការងារសំខាន់ដែលក្រុមហ៊ុន ឬកន្លែងធ្វើការតម្រូវឱ្យធ្វើ ឬត្រួតពិនិត្យមើលបន្ទាន់! ធ្វើម៉េចទៅ! ថាកុំបារម្ភ! ជាមួយនឹង Galaxy S22 Ultra លោកអ្នកអាចធ្វើការ ត្រួតពិនិត្យ (Review, Edit, Drag and Drop) បានយ៉ាងងាយស្រួល និងរហ័សបំផុត!  

មានតែ Galaxy S22 Series មួយកាន់ក្នុងដៃសឹងតែអាចនិយាយបានថាជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែប្រសើរឡើង និងពោរពេញដោយភាពរំភើបភ្ញាក់ផ្អើលគ្រប់ពេល! Galaxy S22 Series (Help You Capture Every Moment)! Galaxy S22 Series Break the rules of Impossible ជូនលោកអ្នកជានិច្ចមិនថា (ការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូបភាព…) គឺល្អឥតខ្ចោះតែម្តង! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...