event

One70 ខុនដូប្រណីត​ ៣៧ជាន់​ ​លំដាប់ផ្កាយប្រាំ​លេចជា​រូប​រាង​នៅ​ចំកណ្ដាល​រាជធានីភ្នំពេញ​

វិស័យ​សំណង់​ប្រទេស​កម្ពុជា​កំពុង​មានការ​រីកចម្រើន មិន​ថា​មានការ​រំខានពី​ជំងឺឆ្លង​ជា​សកល​កូវីដ ១៩ ក៏​ដោយ​។ ការ​អភិ​វឌ្ឍ និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ហាក់​នៅ​មានដំណើរ​ការ​ល្អ ការ​សាង​សង់​នូវរាល់​សំណង់​អគារនានាក៏​មិន​បង្អង់​ដៃ ដូចជា​អគារ​ខុន​ដូប្រណីត One70 នេះស្រាប់​។

នាព្រឹក​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ ២០២២ ​ខុន​ដូ One70 បាន​រៀបចំ​ពិធី​សម្ពោធ​ និង​បើក​ការ​លក់​ជា​ផ្លូវ​ការ​នូវ​គម្រោង​ខុន​ដូរ​របស់​ខ្លួន​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មានការ​ចូល​រួមពីឯកឧត្តម បេង ដាណារ៉ា ស្នងការរងទទួលបន្ទុកផែនផុសភារនៃស្នងការក្រុងភ្នំពេញ និងភ្ញៀវ​កិត្តិ​យស​ជាតិ អន្តរជាតិជា​ច្រើន​រូប​ទៀត​។ ស្ថិត​នៅ​តាម​បណ្ដោយផ្លូវ​ឧកញ៉ាឃ្លាំង​មឿង ក្នុ​ងខណ្ឌដូនពេញ​ជាបេះ​ដូង​នៃ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​អតិថិជន​សម័យ​ថ្មី នូវ​បទពិសោធន៍ជី​វិត​បែប​ទំនើប​ស៊ី​វិល័យ​ ការ​រស់ប្រកប​ដោយ​ផាសុកភាព និង​ភាពថ្លៃ​ថ្នូរ។ សំណង់​អគារ​សាង​សង់​ឡើង​ទៅ​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​ គិតគូរ​ដល់​សុវត្ថិភាពនិង​ស្ដង់​ដារ​សំណង់ជាចំបង ធានាបាននូ​វ​ភាព​រឹង​មាំ បំពាក់​នូ​វ​គ្រឿង​បរិក្ខារ​ល្អៗ រចនា​បទបែបទាន់​សម័យ។

លោក Yang Qi នាយកប្រត្តិបត្តក្រុមហ៊ុន​ New Moment បានថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុនយើងសម្រេចចិត្តមកវិនិយោគវិស័យខុនដូនៅកម្ពុជា​ក្នុងឆ្នាំ២០១៩កន្លងទៅ ដោយយើងសង្កេតឃើញថាកម្ពុជាជាប្រទេសដែលកំពុងរីកលូតលាស់ខ្លាំងលើវិស័យសំណង់ និងមានតម្រូវការខ្លាំងក្នុងរស់នៅ ជាមួយគ្នានេះ ដោយយោងតាមអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road) ជាពិសេសបានទទួលការលើកស្ទួយខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគវិស័យមួយនេះ ។ លោកក៏បានបន្ថែមថា ខុនដូ One70 នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុនយើងនឹងក្លាយជាផ្នែកមួយនៃការជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាផ្នែកមួយជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែទំនើប ស៊ីវិល័យ ងាយស្រួល ស្តង់ដារ និង មានផាសុខភាពបំផុត។

បន្ថែមពីនេះផងដែរ លោក តាំង ម៉េងហ៊ុយ ជា Channel Director នៃក្រុមហ៊ុន​ New Moment បានបញ្ជាក់ថា ខុនដូរ One70 បង្កើតឡើងដោយមានលក្ខណៈពិសេស​ដែល​គួរ​ជាទី​ចាប់​អារម្មណ៍ ដូចជា​ទីតាំង​នៅចំតំបន់ដែល​ប្រជុំ​ទៅ​ដោយការ​តភ្ជាប់​នៃ​​ច្រវ៉ាក់សេដ្ឋ​កិច្ច​ដែល​នៅជិត​អគារពាណិជ្ជកម្ម​ ភោជនីយដ្ឋាន​ សាលារៀន សកល​វិទ្យា​ល័យ ហាង​កាហ្វេ មជ្ឍមណ្ឌលកម្សាន្ត អគារ Vatanak Capital ស្ថាន​ទូត មន្ទីរ​ពេទ្យ​កាល់ម៉ែត តំបន់​ពាណិជ្ជកម្ម​បឹងកក់​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ក្រុមហ៊ុន​ជាច្រើនដែលជា​សរសៃឈាម​សេដ្ឋ​កិច្ច​​។  ​

ខុន​ដូប្រណីត One70 នឹង​ផ្តល់ជូន​លោកអ្នក​នូវ​ភាពងាយ​ស្រួល​ និង​​ សំបូរ​បែប​ក្នុងការ​រស់​នៅជាមួយ​នឹង Skybar នៅជាន់​ទី ៣៧ អមមកដោយ​​សួរ​ច្បារធម្មជាតិ​​ដ៏​ស្រស់​ស្អាតគ្រប់ជាន់ទាំងអស់ អាច​ឲ្យ​លោកអ្នក​លម្ហែអារម្មណ៍​បាន​ពីការ​នឿយ​ហត់។ នៅទីនេះ​ក៏​មានភោជនីយដ្ឋាន​លំដាប់​ផ្កាយ​ ៥ ដែល​បម្រើជូននូវ​ម្ហូបអាហារ​ដ៏​ឆ្ងាញ់​ពិសា លោកអ្នក​អាច​មកទទួល​ទានជា​លក្ខណៈគ្រួសារ​បង្កើន​បរិយាកាស​ដ៏​ស្និត​ស្នាលជាមួយ​គ្នា ឬសម្រាប់​ការ​ណាត់ជួបពិសេស​របស់​លោកអ្នក​ ដែល​នឹង​ផ្តល់​នូវ​បរិយាកាស​ដ៏​រ៉ូមែនទិក​។ កាន់​តែអស់​ក្ដី​បារម្ភ​ទៅលើ​បញ្ហា​សន្តិសុខ អនាម័យ​ និង​ការ​ថែទាំនានា ព្រោះ​នៅទីនេះមានផ្តល់នូវ​សេវាកម្មអនាម័យ ​​​សម្អាត​បន្ទប់ សំលៀកបំពាក់​ ការ​បញ្ជាទិញទំនិញ កក់​សំបុត្រ​រថយន្ត​ ឡាន​ក្រុង​ តាក់​ស៊ីន សំបុត្រយន្ត​ហោះ​ និង​សេវាកម្ម​ផ្សេងៗទៀត​ ដែល​បង្ក​ភាពងាយ​ស្រួល​ជូន​លោក​អ្នក​យ៉ាងពិត​ប្រាកដ។

ជាមួយឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន​ New Moment ក៏បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិជាភ្នាក់ងារលក់ទៅឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យចំនួន៣ធំៗ ដូចជា ក្រុមហ៊ុន Vin Grow Realty, ក្រុមហ៊ុន GC Realty និង ក្រុមហ៊ុន Ipin Realty ដើម្បីធ្វើការផ្សព្វផ្សាយ និង លក់គម្រោងខុនដូ 0ne70 ជាសាធារណៈ ចាប់ពីពេលនេះតទៅ។ 

លោក​អ្នក​ក៏អាច​មានជម្រើស​ ៣ ប្រភេទ​ពី One 70 ដែលជា​ប្រភេទខុនដូបន្ទប់គេង​ ១ ខុនដូបន្ទប់គេង​ ៣ និង​ខុនដូបន្ទប់គេង​ ៣ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​។ លើ​សពី​នេះ ​លោកអ្នកក៏​នៅ​អាច​ហាត់​ប្រាណ ហែលទឹក​ គយ​គន់​មើល​ទេស​ភាពទីក្រុង​ទាំង​មូល​ដ៏​ស្រស់​ស្អាត​ពីលើ​អាកាស​បានផងដែរ។

សម្រាប់ថ្ងៃសម្ពោធជាផ្លូវការនេះ ខុនដូ One70 នឹងមានការបូកបន្ថែមចំនួន 1,000$ ដល់អតិថិជនដែលធ្វើការកក់ចំនួន 2000$ និង មានការបូកបន្ថែមជូន 2% ផងដែរ តម្លៃមានចាប់ពី 55,xxx$ ឡើងទៅ រំលស់រយៈពេល2ឆ្នាំ​ ដោយឥតការប្រាក់។

ខុនដូ One70 គ្រប់​យ៉ាង​ត្រូវ​បានគិត​គូរ​រួចជាស្រេច​សម្រាប់​សុភមង្គល​របស់លោក​អ្នក​!​ 

សម្រាប់ព័ត៌មានបន្ថែម និងទំនាក់​ទំនង​សាកសួរ​ព័ត៌មានបន្ថែម​ពី​ One70៖

លេខទូរសព្ទ៖ 069 456 234 / 015 86 8666

Official Facebook Page: https://www.facebook.com/ONE70Condos

To Top