event

កម្មវិធីបព្ចាប់គ្រោងអគារ LOFT មជ្ឈមណ្ឌលព្រីន ហ័ន យូ មុនពេលកំណត់ ៦០ថ្ងៃ

ភ្នំពេញ៖ មជ្ឈមណ្ឌល ព្រីន ហ័ន យូ អគារខុនដូ និង Loft កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានបព្ចាប់គ្រោងអគារ LOFT ដោយជោគជ័យ មុនពេលកំណត់ ៦០ថ្ងៃ ។

សូរសំឡេងកាំជ្រួចអបអរសាទរ ជាមួយនឹងការចាក់បេតុងចុងក្រោយនេះ បព្ចាប់គ្រោងអគារ LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ ត្រូវបានបិទយ៉ាងជោគជ័យមុន 60 ថ្ងៃ បន្ទាប់ពីការខំប្រឹងប្រែង ទាំងយប់ទាំថ្ងៃឥតឈប់ឈរ, ការទន្ទឹងរង់ចាំត្រូវបានបព្ចាប់ “ខុនដូប្រណិត 2 ជាន់ ” ត្រូវបានលិចរូបរាងឡើង។

PART1 វគ្គទី 1
提前60天: 品牌力量逆市上行
បព្ចាប់មុន 60ថ្ងៃ:សមត្ថភាពក្រុមហ៊ុន ឈានមុខគេក្នុងទីផ្សារ

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ព្រីនស៌ ហូល ឌីង គ្រុប, ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ប្រកាន់ខ្ជាប់នូវគោលការកសាង ប្រទេសកម្ពុជាអោយកាន់តែ ស្រស់ស្អាត “ជាបេសកកម្មរបស់ខ្លួន ដែលមាននៅ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកន្លែងផ្សេងៗទៀត ដោយសំរេចការលក់ប្រចាំឆ្នាំលើសពី 100 លានដុល្លា ហើយបានក្លាយជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ ឈានមុខគេក្នុងប្រទេសកម្ពុជា ។

ឆ្នាំ2022 គឺជាឆ្នាំដែលក្រុមហ៊ុនទទួលបាន សមិទ្ធផលច្រើនសរបញ្ជាក់ ពីភាពរឹងមាំយ៉ាងពេញលេញនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប។ កន្លងមក ដោយមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបទពិសោធពាណិជ្ជកម្មជាច្រើនឆ្នាំ ធើ្វអោយក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បន្តអភិវឌ្ឈន៌សមិទ្ធផលថ្មីៗបន្តបន្ទាប់។ គម្រោងជាច្រើន ដែលអភិវឌ្ឈន៌ដោយក្រុមហ៊ុន បានចាប់ផើ្តមព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាបន្តបន្ទាប់ដូចជា ការចាប់ផ្តើមដាក់លក់ បព្ចាប់គ្រោងអគារ និងការប្រគល់គេហដ្ឋានជាដើម សូម្បីតែគម្រោង LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ បានចំណាយពេលត្រឹមតែ 10 ខែប៉ុណ្ណោះពីការចាប់ផ្តើម រហូតដល់ការបញ្ចប់ ដែលលឿនជាងការកំណត់ 60 ថ្ងៃ ដើម្បីសម្រេចបាននូវភាពល្បីល្បាញ នៅក្នុងទីផ្សារនិងឈានមុខគេ នៅក្នុងឧស្សាហកម្មនេះ។

នៅក្នុងបរិបទនៃការធ្លាក់ចុះ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការ រីករាលដាលជំងឺកូវិត ១៩ និងសង្រ្គាម ធើ្វអោយទំនុកចិត្តរបស់អ្នកវិនិយោគ អចលនទ្រព្យត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ ទីផ្សារអចលនទ្រព្យកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុងបរិបទពិបាកមួយនេះ នូវតែបន្តបង្កើនការវិនិយោគ ក្នុងគម្រោងផ្សេងៗរបស់ខ្លួន ដាក់ចេញនូវតម្រូវការសម្រាប់ដៃគូ សហការដើម្បីធានាគុណភាពខ្ពស់នៃសំណង់ និងល្បឿននៃកាសាងសង់ ធានានូវរាល់ការសន្យាសំរាប់អតិថិជន នឹងបង្រឹងម៉ាកយីហោរបស់ខ្លួន។

PART 2 វគ្គទី 2
金边CBD:寰宇打造城市封面
តំបន់ CBD ភំ្នពេញ: មជ្ឈមណ្ឌលព្រីន ហ័ន យូបានធើ្វអោយមុខមាត់ ទីក្រុងកាន់តែប្រសើរ
ទីតាំងគឺជាចំនុតសំខាន់នៃគម្រោង ក៏ដូចជាចំនុចចាប់ផ្តើមនៃការរៀបចំគម្រោង ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បានយកចិត្តទុកដាក់បំផុតក្នុងការជ្រើសរើស “ទីតាំងកណ្តាលក្រុង” ដែលស្ថិតនៅជិតតំបន់បឹងកេងកង១ នៅខណ្ឌចំការមន ។មជ្ឈមណ្ឌលព្រីន ហ័ន យូស្ថិតក្នុងតំបន់ CBD ដែលហ៊ុំព័ទ្ធដោយស្ថានទូតប្រមាណ 31 ប្រទេស រួមមាន រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម ក៏ដូចជានៅជិតទីតាំងសំខាន់ៗ របស់រដ្ឋភិបាលដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ សភា និងក្រសួងការបរទេស ហើយស្ថិតនៅជិតទីប្រជុំជន និងហាងល្បីៗ អគារពាណិជ្ជកម្មដូចជា ហាងទំនិញគ្មានពន្ធ CDF ផ្សារទំនើប AEON ភ្នំពេញ និងទីក្រុងកោះពេជ្រ ដែលជាធនធានទេសចរណ៍កំពូល និងជាតំបន់ឥស្សរជនអន្តរជាតិ និងការវិនិយោគខ្ពស់។

គម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូ ស្ថិតនៅជាប់នឹង អគារ Naga World ដែលមជ្ឈមណ្ឌលកម្សាន្តចម្រុះ ដ៏ធំក្នុងទីក្រុងភំ្នពេញដែររួមមាន Naga1 និង Naga2 ដែលបាន កំពុងបើកដំណើរការ ហើយបានក្លាយជាទីតាំ ដ៏ល្អក្នុងរាជធានីភ្នំពេញ។ Naga3 បានចាប់ផើ្តមដំណើរការសាងសង់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2025 ដែលជាតំបន់អភិវឌ្ឍន៍ ដ៏ទាក់ទាញបំផុត នៅក្នុងរាជធានីភ្នំពេញ នាពេលអនាគត ដែលនឹងជួយលើកតម្លៃ អចលនទ្រព្យនៃមជ្ឈមណ្ឌលព្រីន ហ័ន យូ។

PART 3 វគ្គទី 3
产品赋能:自持时尚潮流商业
ចំនុចពិសេសនៃផលិតផល: គម្រោងដែលមានផ្សារទំនើប
ដោយមានបទពិសោធន៍ ប្រតិបត្តិការដ៏ជោគជ័យរបស់ PRINCE MALL SHV នៅក្រុងព្រះសីហនុក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អុីស្ទេត គ្រុប នឹងបន្តពង្រីកផ្សារទំនើប ក្នុងគម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូដែលមានទំហំ 17,500 ម៉ែត្រការ៉េ ដែលក្លាយជាផ្សារទំនើបព្រីនស៍ ម៉ល (ភ្នំពេញ) ដំបូងគេ។

ដោយពឹងផ្អែកលើធនធាន និងភាពរឹងមាំរបស់ក្រុមហ៊ុន ព្រីនស៍ ម៉ល (ភ្នំពេញ) នឹងដំណើរការទម្រង់អាជីវកម្ម ជាច្រើនប្រភេទដូចជា អាហារថ្ងៃត្រង់ អាហារអន្តរជាតិ ហាងទំនើប កន្លែងកម្សាន្តលំដាប់ខ្ពស់ ជាដើម ជាមួយនឹងការរៀបចំផែនការ ស្ថាបត្យកម្មដ៏ជំនាញ និង អាជីវកម្មជាច្រើន។ ដើម្បីបង្កើតបរិយាកាសស្តង់ដារអន្តរជាតិ បំពេញភាពទាន់សម័យ និងផ្ពល់នូវបទពិសោធន៍ថ្មីនិងអស្ចារ្យ ក្នុងទីក្រុងភ្នំពេញ ។

PART 4 វគ្គទី 4
躺赢投资:全能公寓轻松赚
ផលចំណេញពីការវិនិយោគ: ខុនដូដែលងាយស្រួលរកប្រាក់ចំណូល
ជាមួយនឹងផ្នត់គំនិតនៃ “របៀបរស់នៅប្រណីត” មជ្ឈមណ្ឌលព្រីន ហ័ន យូ បានសាងសង់យ៉ាងយកចិត្តទុកដាក់ នូវអគារជាច្រើនប្រភេទដែល មានទំហំចាប់ពី 40-82 ម៉ែត្រការ៉េ កម្ពស់ 5.4 ម៉ែត្រតែមួយគត់ក្នុងរាជធានីភ្នំពេញ ទិញមួយ បានពីរជាន់ សមរម្យសក្តិសមនឹងតម្លៃ។

ឥឡូវយើងបានបញ្ចប់គ្រោងអគារ មុនកាលកំណត់យ៉ាងជោគជ័យ ហើយយើងរំពឹងថានឹងប្រគល់ផ្ទះ ជូនអតិថិជននៅខែកក្កដា ឆ្នាំ 2023ខាងមុខនេះ។ទំហំ 31-105 ម៉ែត្រការ៉េនៃខុនដូប្រណិត ត្រូវបានជ្រើសរើសពីម៉ាកគម្រប រឹងលំដាប់ទីមួយរបស់ពិភពលោក ហើយគ្រឿងប្រើប្រាស់ក្នុងផ្ទះ ត្រូវបានបំពាក់គ្រឿងសង្ហារឹមម៉ាកល្បីៗ ដើម្បីបំពេញតម្រូវការផ្សេងៗ របស់ម្ចាស់ផ្ទះក៏ដូចជា ការធើ្វអាជីវកម្ម ការស្នាក់នៅ ការកាន់កាប់ដោយខ្លួនឯង និងការវិនិយោគ។ កន្លងមកការបព្ចាប់គ្រោងអគារខុនដូ គឺនៅខែធ្នូ ឆ្នាំ 2021 ហើយយើងនឹងរំពឹង ប្រគល់ផ្ទះជូនអតិថិជន នៅខែធ្នូ ឆ្នាំ 2022ខាងមុខនេះ។

តំបន់ស្នូលនេះខ្វះខាតនៅគេហដ្ឋានជាច្រើន, ជាមួយនឹងតម្រូវការគេហដ្ឋានប្រណិត ធ្វើអោយមជ្ឈមណ្ឌលព្រីន ហ័ន យូកំណត់បាននូវអត្រា ជួលត្រឡប់ខ្ពស់ចាប់ពី 8%-10% រួមជាមួយការឡើងថ្លៃប្រចាំឆ្នាំ ជាមធ្យមគឺប្រហែល 10%មួយម៉ែត្រការ៉េ ធើ្វអោយម្ចាស់រីករាយនឹងការ ចំណេញត្រឡប់មកវិញ នៃការវិនិយោគដ៏ល្អ សក្តានុពលខ្ពស់ហើយធើ្វអោយ ក្លាយជាជម្រើសដ៏ពេញនិយមបំផុត សម្រាប់អ្នកវិនិយោគ។

បព្ចាប់គ្រោងអគារគ្រាន់តែ ជាចំនុចចាប់ផ្តើមតែប៉ុណ្ណោះ នៅថ្ងៃខាងមុខនេះ បុគ្គលិកវិស្វករទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងបំពេញការងារផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “សុវត្ថិភាពទីមួយ គុណភាព លើសអ្វីៗទាំងអស់” ដើម្បីធានាការបញ្ចប់មជ្ឈមណ្ឌលព្រីន ហ័ន យូដោយរលូនជោគជ័យ និងធានានូវគុណភាពខុនដូ ដែលអតិថិជនរង់ចាំ យ៉ាងអន្ទះសារនៅចុងឆ្នាំ 2022នេះផងដែរ ៕

To Top