Metfone ជាស្លាកយីហោ ក្រុមហ៊ុនទូរស័ព្ទដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលទទួលបាន Gold Play Button​ ពី YouTube

Date:

បន្ទាប់ពីបង្កើតបានរយៈពេល ៩ឆ្នាំ ឆានល YouTube របស់ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ទទួលបាន Subscriber កើនឡើងដល់ជាង ១ លាននាក់ និងទទួលបាន Gold Play Button ពីក្រុមហ៊ុន YouTube។

នៅក្នុងប្រទេសកម្ពុជា ឆានល YouTube របស់មិត្តហ្វូន គឺជាឆានលមួយក្នុងចំណោមឆានល នៃម៉ាកយីហោផ្សេងទៀត ដែលជាឆានលប្រភេទកម្សាន្តបែបចម្រុះ និងមានចំនួនអ្នកតាមដានច្រើនជាងគេ ។ សមិទ្ធផលនេះគឺបានមកពីការ ខិតខំប្រឹងប្រែងផលិតមាតិកាស៊ីជម្រៅ ដើម្បីទៅដល់ទស្សនិកជន និងជាពិសេសសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។​

ជាពិសេស ពាន​រង្វាន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ សញ្ញា​សម្គាល់​ពិសេស​សម្រាប់​ការ​ទំនាក់ទំនង និង​ការ​ផ្សព្វផ្សាយ​រូបភាពនៃ ម៉ាកយីហោរបស់ក្រុមហ៊ុន​មិត្តហ្វូន ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពី ភាពពេញនិយមនៃឆានល YouTube របស់ក្រុមហ៊ុនមិត្តហ្វូន និងភាពរស់រវើកនៃមាតិកា ដែលមិត្តហ្វូនបានផលិត។

ក្នុង​ចំណោម​នោះ អ្វី​ដែល​ពិសេស​នោះ​គឺ ​ខ្សែ​វីដេអូគំនូរ​ជីវចល​ដ៏​ល្បី​ ក្រោមចំណងជើង «មាគ៌ាព្រះធម៌» ជា​កម្មវិធី​ដែល​មាន​ខ្លឹមសារ​ព្រះពុទ្ធ​សាសនា ដែល​ជួយ​ផ្សព្វផ្សាយ​អំពើ​ល្អ និង​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អំពើ​ល្អ។ សម្រាប់ខ្សែវីដេអូដែលពេញនិយមមួយទៀតនៅលើ YouTube Channel របស់ក្រុមហ៊ុនមិត្តហ្វូននោះគឺវីដេអូគំនូរ​ជីវចល​ដ៏​ «ក្រដាសស» ដែលជាកម្មវិធីអប់រំប្រចាំសប្តាហ៍ ដែលផលិតដោយ ក្រុមហ៊ុនមិត្តហ្វូនដែលមាន អ្នកទស្សនាដ៏ច្រើនលើសលុប។​

ពីសេវាកម្ម និងមាតិកាឌីជីថល នៅឆ្នាំ២០២១ មិត្តហ្វូនបានឈ្នះពានរង្វាន់មាស សម្រាប់ការផលិតខ្សែវីដេអូអប់រំ និងមានការបណ្តុះបណ្តាលល្អបំផុត ប្រចាំឆ្នាំពីកម្មវិធី Globee Awards សម្រាប់ខ្សែវីដេអូ មាគ៌ាព្រះធម៌។

ដោយឡែកនៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុត ប្រចាំឆ្នាំសម្រាប់កម្មវិធីទូរទស្សន៍ «នេះមិនមែនជាសុបិន» ពីកម្មវិធី Globee Awards ជាកម្មវិធីស្វែងរកសាច់ញាតិ ដែលបាត់បង់ក្នុងសម័យសង្គ្រាម។ យោងតាមការវិភាគរបស់ Channel’s analysis មកទល់ពេលនេះ ចំនួនអ្នកទស្សនាសរុបឈានដល់ជាង 332.6 លានដង និងម៉ោងទស្សនាកើនសរុបបានដល់ 16.6 លានម៉ោង។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្ត ជាច្រើនផ្សេងទៀតនៅលើ YouTube Shorts សម្រាប់ការផលិតវីដេអូខ្លីៗ ដែលជាយុទ្ធសាស្ត្រមួយក្នុងការ ផលិតមាតិកាចម្រុះ និងធ្វើឱ្យឆានលកាន់តែមានភាពទាក់ទាញ និងទទួលបានអ្នកទស្សនាកាន់ច្រើន។

ក្រៅ​ពី​នេះ មិន​ត្រឹម​តែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ មិត្តហ្វូន​ ក៏​ផ្ដោត​លើ​ការ​កសាង បង្កើត​ថ្មី និង​បង្កើត​ ឆានល YouTube របស់​ខ្លួន​ក្នុង​ទិសដៅ​បម្រើ​សង្គម និង​បម្រើ​សហគមន៍ និងព្យាយាមនាំយកខ្លឹមសារសំខាន់ៗ នៃវប្បធម៌ដ៏ល្អរបស់កម្ពុជាផ្សារភ្ជាប់ ជាមួយប្រជាជនដើម្បី ជាប្រយោជន៍វិជ្ជមានពីម្នាក់ទៅម្នាក់ ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...