ទើបដឹងថាស្រ្តី៣រូប ជាភរិយាអ្នកឧកញ៉ា លោកឧកញ៉ា និងមន្ត្រីរាជការ កំពុងជោគជ័យទាំងមុខជំនួញ និងសុភមង្គលគ្រួសារ​​ រហូតអ្នកលេងបណ្តាញសង្គម ស្ងប់ស្ងែងមិនដាច់ពីមាត់ តាមពិតជាអ្នកស្វាយរៀង នឹងជាប់ខ្សែលោហិតនឹងគ្នាសោះ

Date:

ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីឃើញមានវត្តមានរួមគ្នា​​ ក្នុងកម្មវិធីធំៗ និងឧស្សារហ៍ជួបជុំគ្នាជាញឹកញ៉ាប់ និងតាមរយៈការបង្ហោះរូបភាពស្និតស្នាល ជាមួយគ្នាជារឿយៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងស្ងប់ស្ងែងពីភាពឈ្លាសវៃ និងភាពជោគជ័យ​ របស់អ្នកទាំង៣​មិនដាច់ពីមាត់ មិនថាមុខជំនួញ និងសុភមង្គលក្នុងក្រុមគ្រួសារ ហើយតាមពិតទៅ អ្នកទាំង៣​ ជាអ្នកខេត្តស្វាយរៀងជាមួយគ្នា ព្រមទាំងដឹងថា មានជាប់ខ្សែលោហិតនឹងគ្នាទៀតផង ហើយបច្ចុប្បន្នស្រ្តីទាំង៣រូបនេះ សុទ្ធតែកំពុងក្តោបក្តាបអាជីវកម្ម និងទ្រព្យសម្បត្តិជាច្រើន ។

ស្ត្រីទាំង៣រូប​ ដែលទាក់ចិត្តអ្នកលេងបណ្តាញសង្គម ងាកមកសរសើរមិនដាច់ពីមាត់ ពីភាពវៃឆ្លាត និងរូបសម្ភសស្រស់ស្អាត ជាពិសេសដែលមានប្រភព​ មកពីខេត្តស្វាយរៀងរួមគ្នា ដែលយើងនឹងលើកមកនិយាយនាពេលនេះ រួមមាន៖

លោកស្រី ស្រីតូចចំណាន (ឆ្វេងដៃ) លោកស្រី គង់ ពៅផលឡន (កណ្តាល) អ្នកស្រី នុនចាន់ពិសី (ស្តាំដៃ)

អ្នកទី១ លោកស្រី ស្រីតូចចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង៖ លោកស្រី ស្រីតូចចំណាន គ្រប់គ្នាបានដឹងហើយថា លោកស្រីកំពុងទទួលបានភាពជោគជ័យជាច្រើន ក្នុងនោះមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ លោកស្រីថែមទាំងមានអតចរិកស្លូតបូត ទៅណាមកណារួសរាយរាក់ទាក និងមានប្រជាប្រិយភាពមិនតិចឡើយ ហើយតាមពិតទៅលោកស្រី មានដើមកំណើតនៅខេត្តស្វាយរៀង ។

ស្ត្រីទី២ គឺអ្នកស្រី នុន ចាន់ពិសី សច្ចៈសម្បត្តិ អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ ជាភរិយាលោកឧកញ៉ា សូវ សច្ចសម្បត្តិ៖ ថ្មីៗនេះ លោកឧកញ៉ា សូវ សច្ចសម្បត្តិ ទើបតែទទួលបានការបោះឆ្នោត ជាប់ជាសមាជិក​ ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ។ តាមរយៈបណ្តាញសង្គមរបស់លោកឧកញ៉ា និងអ្នកស្រី​ តែងតែបង្ហាញនូវរូបភាពផ្អែមល្អែមនឹងគ្នាជាហូរហែរ ។ បើនិយាយពីមុខជំនួញរបស់អ្នកស្រី និងស្វាមី បច្ចុប្បន្នកំពុងតែរីកចម្រើនយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យអចលនទ្រព្យ។ បន្ទាប់ពីបានឃើញរូបភាពស្និតស្នាល រវាងស្ត្រីទាំង៣នាក់ ទើបយើងដឹងថា អ្នកស្រី នុន ចាន់ពិសី ក៏ជាអ្នកស្វាយរៀងផងដែរ ។

ចំណែកអ្នកទី៣ គឺលោកស្រី គង់ ពៅផលឡន៖ ប្រហែលជាមនុស្សមួយចំនួន សង្ស័យពីទំនាក់ទំនងរវាងលោកស្រី គង់ ពៅផលឡន ជាមួយនិងលោកស្រី ស្រីតូចចំណាន និងអ្នកស្រី នុន ចាន់ពិសី ព្រោះអ្នកទាំង៣ តែងតែចូលរួមកម្មវិធីជាមួយគ្នាជាញឹកញ៉ាប់ និងមានភាពស្និតស្នាលស្អិតរមួតនឹងគ្នាជាងគេ ក្នុងចំណោមអ្នកឯទៀត ដែលចូលរួមក្នុងកម្មវិធីជាមួយគ្នា ហើយតាមរយៈភាពស្និតស្នាលនេះ ទើបធ្វើឲ្យយើងប្រមូលបានព័ត៌មានផ្លូវការថា អ្នកទាំង៣ មកពីខេត្តស្វាយរៀងដូចគ្នានេះឯង។ ​យើងបានដឹងថា ស្វាមីរបស់លោកស្រី គង់ ពៅផលឡន មានឈ្មោះ ប្រាក់ ចាន់ធី មានងារជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយលោកស្រីផ្ទាល់ ក៏ទទួលងារជាលោកជំទាវផងដែរ ដែលធ្វើឲ្យស្ត្រីៗមកពីខេត្តស្វាយរៀង មិនតិចនោះទេ តែងតែប្រាថ្នាមានជីវិត ពោលពេញដោយសុភមង្គល ដូចលោកស្រីដែរ ពោលគឺលោកស្រី អាចចាត់ទុកថាមានសំណាង បើប្រៀបនឹងស្រ្តីជាច្រើន លោកស្រីតែងទទួលបានការថ្នាក់ថ្នម និងទទួលក្តីស្រលាញ់យ៉ាងធំធេងពីស្វាមី ហើយយើងអាចសង្កេតឃើញថា មិនថាជាអ្វី ឬទីកន្លែងណានោះទេ ឲ្យតែលោកស្រីចង់បាននិងចង់ទៅ ស្វាមីរបស់លោកស្រីតែងតែបំពេញជូនជានិច្ច ។

ជារួមក្រោយពីឃើញពីភាពស្និតស្នាលនឹងគ្នារវាងអ្នកទាំង៣ ដែលតែងតែចែកចាយលើបណ្តាញសង្គមនោះ ទើបយើងបានដឹងថា អ្នកទាំង៣ជាអ្នកខេត្តស្វាយរៀង ហើយពិតណាស់ អ្នកស្វាយរៀងប្រាកដជាបានស្គាល់ បើមើលតាមខំមិនភាគច្រើនណាស់ អ្នកនិយមលេងបណ្តាញសង្គមលើកឡើងថា អ្នកស្វាយរៀង មិនចាញ់អ្នកខេត្តដទៃឡើយ ពោលស្ត្រីគំរូ៣រូបខាងលើនេះ បានធ្វើឲ្យស្ត្រីជាច្រើន ជាពិសេសអ្នកស្វាយរៀងមានមោទកភាព៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...