សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រប់រូបក្នុងចន្លោះនៃអាយុដែលបានលើកឡើង។ យើងបានកសាងទំនុកចិត្ដជាមួយមហាជនជាច្រើនប្រភេទទាំងនោះដោយកំណត់មុខងារមាតិកាទៅតាមអាយុអ្នកប្រើប្រាស់ ផ្ដល់សិទ្ធិអំណាចដល់សហគមន៍របស់យើងជាមួយមុខងារគ្រប់គ្រងមាតិកា និងគាំទ្រដល់ក្រុមគ្រួសារជាមួយ មុខងារគ្រប់គ្រងរបស់ឪពុកម្ដាយ។ ថ្ងៃនេះ យើងនឹងប្រកាសមុខងារពិសេស និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយដល់អ្នកទស្សនាក្នុងការកែសម្រួលនូវជម្រើសនៃវីដេអូតាមចំណូលចិត្ដ ដោយបន្ដរក្សាសុវត្ថិភាព និងទទួលបានបទពិសោធកម្សាន្ដនៅលើ TikTok។ មុខងារថ្មីសម្រាប់កែសម្រួលមាតិកាតាមចំណូលចិត្ដ ផ្នែកមួយដែលធ្វើឱ្យបទពិសោធនៃការប្រើប្រាស់ TikTok មានភាពអស្ចារ្យនោះ គឺសមត្ថភាពអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកចំណាប់អារម្មណ៍ថ្មីៗ ក្រុមអ្នកបង្កើតមាតិកាល្អៗ និងគំនិតថ្មី...
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំផុត នៅលើបណ្តាញសង្គមFacebookពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ ក្នុងប្រទេសកម្ពុជានោះ គឺរូប បេះដូងពណ៌ក្រហម ។ ចំណែកឯ Emoji ដែលទាក់ទងនឹងសកម្មភាពកម្សាន្តដែលពេញនិយមបំផុតនោះ...
ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពថ្នៃប្រឌិត និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីថែរក្សាសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok ក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។ ការបង្ហោះសារនាពេលថ្មីៗនេះរបស់ TikTok បានពន្យល់អំពីមុខងារចុងក្រោយបំផុតរបស់ភ្លែតហ្វមនេះ៖ «នៅ TikTok យើងជឿថា បទពិសោធន៍ឌីជីថលរបស់យើងគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ការតភ្ជាប់ទំនាក់ទំនង និងការធ្វើឱ្យមានភាពប្រសើរឡើង។ ការមានទំនាក់ទំនងជាវិជ្ជមានជាមួយឧបករណ៍ឌីជីថល និងអ៊ែប មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងពេលវេលាសម្លឹងមើលអេក្រង់សរុបក្នុងកម្រិតមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីការគ្រប់គ្រងបទពិសោធអនឡាញរបស់អ្នកប្រើប្រាស់...
ផ្លាស់ប្តូរទៅកាន់ឌីជីថលឥឡូវនេះ បើមិនដូច្នេះទេ ត្រៀមខ្លួនចាញ់គេឱ្យហើយទៅក្នុងពេលអនាគត។ នេះគឺជាសារមួយពីអ្នកជំនាញទីផ្សារអនឡាញនៃក្រុមហ៊ុន Httpool។ យោងតាមតួលេខដែលផ្តល់ដោយក្រុមហ៊ុន Httpool ដែលជាដៃគូលក់ទទួលបានសិទ្ធិប្រចាំប្រទេសកម្ពុជារបស់បណ្តាញទំនាក់ទំនងសង្គម Facebook នៃក្រុមហ៊ុន Meta បានឱ្យដឹងថា ការចំណាយលើប្រតិបត្តិការឌីជីថលមានសរុបជាង ៦០ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខដដែលនេះ ចំនួនប្រតិបត្តិការឌីជីថលបានកើនឡើងទ្វេដងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលបង្ហាញថា ទីផ្សារត្រូវបានរំពឹងថានឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីគោលបំណងក្នុងការអភិវឌ្ឍសហគ្រិនភាពនិងប្រព័ន្ធអេកូឌីជីថលឱ្យក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា...
រាជធានីភ្នំពេញ ថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២២ – នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim...
ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា៖ ប្រជាជនកម្ពុជាជាងមួយពាន់នាក់បានមកចូលរួមយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta ដើម្បីសិក្សា និងបង្កើតផ្ទះនិម្មិតរបស់ពួកគេក្នុងអំឡុងពេល ព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីឯកជនភាពតាមរយៈគេហទំព័រ https://yourhome.fb.com/cambodia/ ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ និងអ្នកដែលបង្កើតផ្ទះឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត បានយល់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta...
ឱកាសអាជីវកម្មតាមអនឡាញនិងប្រព័ន្ធឌីជីថល ត្រូវបានគេរំពឹងថា នឹងនៅតែមាន សម្រាប់អាជីវករនៅកម្ពុជា ពីព្រោះអតិថិជននិងអ្នកលក់រាយ គឺមានការយល់ដឹងកាន់តែខ្ពស់ទៅលើបច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជា របស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook, TikTok និងSpotify។ ជាមួយនឹងទីផ្សារអនឡាញក្នុងស្រុកដែលមានតម្លៃរាប់ពាន់លានដុល្លារ Httpoolកំពុងផ្ដល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយ ឲ្យត្រៀមខ្លួនរួចជាស្រេច ពីព្រោះថា ពាណិជ្ជកម្មអេឡិចត្រូនិច និងអាជីវកម្មតាមអនឡាញ នឹងស្ថិតនៅគង់វង្ស ជាបន្តទៀត។ ការរាតត្បាតនៃវីរុសកូវីដ១៩...
នៅពេលដែលក្រុមហ៊ុននៅកម្ពុជាជាច្រើនបានចាប់ផ្តើមធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេលើអ៊ីនធឺណិត ក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការនៅកម្ពុជាដូចជា Facebook, TikTok និង Spotify កំពុងណែនាំម៉ាកយីហោទាំងនោះឱ្យការពារខ្លួនពីចេតនាព្យាបាទដែលបង្កឡើងដោយអ្នកបង្កើតគណនីក្លែងក្លាយ និងព័ត៌មានមិនពិត។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ Httpoolបានរៀបរាប់ពីអ្វីដែលត្រូវប្រុងប្រយ័ត្ន និងវិធីតបតនៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃ តំណាងឱ្យសក្តានុពលដ៏ធំទូលាយដែលជាប្រយោជន៍សម្រាប់ការធ្វើទីផ្សារ និងការផ្សព្វផ្សាយម៉ាកយីហោ។ ភ្លែតហ្វមអនឡាញមិនត្រឹមតែមានសមត្ថភាពជួយដល់ការពង្រីកទំនាក់ទំនងទៅកាន់អតិថិជនថ្មី និងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនទៀតផង។ ជាអកុសល បញ្ហានៅតែអាចកើតមានក្នុងករណីខ្លះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង និង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី ដែលមានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall)...
ភ្នំពេញ៖លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការ UNDP។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public...