event

ស្មាតហ្វូតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold5 & Galaxy Z Flip5 បានសម្ពោធជាផ្លូវការហើយ!! ដោយមានវត្តមាន Influencer និងភ្ញៀវកិត្តិយសជាច្រើនរូប អញ្ចើញចូលរួមផងដែរ!

(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។

ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖ អ្នកនាង ដេត ម៉ាលីណា, កញ្ញា ជេននី ស៊ីន និង កញ្ញា សុគា គីមលាង (Kon Ant) ដើម្បីធ្វើការទស្សនាផ្ទាល់…ប៉ះផ្ទាល់…ធ្វើការតេស្តផ្ទាល់…និងចូលរួមអបអរព្រឹត្តិការណ៍ដ៏រំភើបមួយនេះផងដែរ…! អ្វីដែលកាន់តែអ៊ែមទៅទៀតនោះ គឺការបង្ហាញម៉ូត “Fashion Show” ជាមួយទូរស័ព្ទ Galaxy Z ស៊េរីថ្មីថែមទៀត គឺកាន់តែឡូយធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់កាន់តែមានអារម្មណ៏រំភើបសប្បាយរីករាយខ្លាំងមែនទែន!!

ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព ផលិតផល និងអភិវឌ្ឍន៍ពីជំនាន់ចាស់មកជំនាន់ថ្មីឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកទទួលបាននូវកំពូលបទពិសោធន៍ថ្មីៗដ៏សម្បូរបែបពីសាមសុង!

ស្របពេលនៃព្រឹតិ្តការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) នេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា ឆ្នាំ2023 នៅតាមហាងនានា និងអាចទទួលបានផលិតផលចាប់ពីថ្ងៃទី 17 សីហា 2023 អាស្រ័យតាមទីតាំងដែលបានកក់ (ឬស្ថានភាពស្តុកជាក់ស្តែង)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

Galaxy Z Fold5

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)

– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case)

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែលមានតម្លៃ $150

– Protection Film សម្រាប់អេក្រង់ខាងមុខ

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

Galaxy Z Flip5

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ទទួលបាន Flipsuit Case + Travel Adapter 25W

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែលមានតម្លៃ $100

– Protection Film សម្រាប់អេក្រង់ខាងមុខ ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។

រីឯលក្ខណៈសម្បត្តិពិសេសៗរបស់កំពូលស្មាតហ្វូនអេក្រង់បត់ទាំងពីរដួងនេះ គឺអ៊ែមខ្លាំងមែនទែន៖

*សម្រាប់ Galaxy Z Fold5

– បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

– អង្គផ្ទុក/ Storage: 1TB + Ram 12GB

– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 2 for Galaxy 4nm

– អេក្រង់គោលធំ 7.6 អ៊ីញ និងថាមពលថ្មរហូតដល់ 4,400mAh Super-Fast Charging

*ចំណែក Galaxy Z Flip5

– បំពាក់នូវកាមេរ៉ាក្រោយ 12MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

– អង្គផ្ទុក/ Storage: 512GB + Ram 8GB

– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 2 for Galaxy 4nm

– អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ FHD+ និងថាមពលថ្មរហូតដល់ 3,700mAh Super-Fast Charging

សូមរំលឹកបន្ថែមផងដែរថា ក្រុមហ៊ុន សាមសុង នៅតែបន្តធ្វើគ្រប់សកម្មភាពទាំងអស់មិនថាការជួយសង្គម, សប្បុរសធម៌, កម្មវិធីកម្សាន្តផ្សេងៗទៀត។ល។ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

Most Popular

To Top