សណ្ឋាគារចំនួន ១៤៨កន្លែងនៅថៃ ប្រកាសបិទទ្វារក្នុងរយៈពេល ៩ខែ ដោយសារតម្រូវការទេសចរណ៍ធ្លាក់ចុះ

Date:

​បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការបិទទ្វារអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨កន្លែង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាតួលេខកើនឡើងរហូតដល់ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបិទទ្វារជាបន្តបន្ទាប់នេះ គឺបណ្តាលមកពីតម្រូវការទេសចរណ៍មានភាពទន់ខ្សោយ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងការកើនឡើងនៃចំណាយប្រតិបត្តិការ ដែលបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់វិស័យមួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn Research Center (KResearch) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានបង្ហាញថា អត្រាការជួលបន្ទប់ស្នាក់នៅទូទាំងប្រទេស បានកើនឡើងត្រឹមតែ ០,១៨% ប៉ុណ្ណោះ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ បើធៀបនឹងឆ្នាំមុន។

​ទន្ទឹមនឹងនេះ ការចុះបញ្ជីអាជីវកម្មថ្មីក៏មានការថយចុះផងដែរ ដោយមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅថ្មីត្រឹមតែ ៧៧៩កន្លែង ប៉ុណ្ណោះដែលត្រូវបានបង្កើតឡើងចន្លោះពីខែមករាដល់ខែកញ្ញា ដែលតួលេខនេះបានធ្លាក់ចុះ ៣១,២% បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដដែល។

​ទោះបីជាជួបប្រទះនឹងការលំបាកក៏ដោយ ទីផ្សារសណ្ឋាគារ និងកន្លែងស្នាក់នៅរបស់ប្រទេសថៃ ត្រូវបានគេព្យាករណ៍ថានឹងអាចរកចំណូលបានរហូតដល់ ១,១ទ្រីលានបាត (ប្រមាណ ៣៤ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ ២០២៦ នេះ ដែលកើនឡើង ២,៦% ធៀបនឹងឆ្នាំ ២០២៥។

​យោងតាមការចុះផ្សាយរបស់កាសែត The Nation Thailand អ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បានលើកឡើងថា វិស័យសណ្ឋាគារកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង ដោយសារតែតម្រូវការទេសចរណ៍នៅមានកម្រិតទាប ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ និងថ្លៃដើមប្រតិបត្តិការខ្ពស់។

​មជ្ឈមណ្ឌល KResearch បានព្យាករណ៍ថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៣១,៤ លាននាក់ក្នុងឆ្នាំ ២០២៦ នេះ ដែលនឹងធ្លាក់ចុះ ៤% បើធៀបនឹងឆ្នាំ ២០២៥ ហើយតួលេខនេះស្មើនឹងប្រហែល ៧៩% នៃកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០១៩ ប៉ុណ្ណោះ។

​ក្រុមហ៊ុនស្រាវជ្រាវដដែលនេះ បានបញ្ជាក់ពីមូលហេតុនៃការងើបឡើងវិញយឺតយ៉ាវនេះថា បណ្តាលមកពីការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីគោលដៅទេសចរណ៍ផ្សេងទៀត ភាពទន់ខ្សោយនៃសេដ្ឋកិច្ចនៅក្នុងប្រទេសប្រភពភ្ញៀវទេសចរ ក្តីបារម្ភអំពីសុវត្ថិភាព និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម។

​ជាក់ស្តែង ស្ថានទូតចិនប្រចាំប្រទេសថៃ ថ្មីៗនេះបានចេញសេចក្តីណែនាំសុវត្ថិភាពបន្ទាន់មួយសម្រាប់ប្រជាពលរដ្ឋខ្លួនដែលធ្វើដំណើរ ឬរស់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានការកើនឡើងនៃករណីពលកម្មបង្ខិតបង្ខំ ការជួញដូរមនុស្ស និងការបោកប្រាស់ផ្តល់ការងារក្លែងក្លាយ។

​ស្របពេលជាមួយគ្នានេះដែរ ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី និងវៀតណាម កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបើកជើងហោះហើរត្រង់ទៅកាន់តំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការផងដែរ។

​សូមរំលឹកថា ប្រទេសថៃ ដែលជាប្រទេសមានអ្នកទៅទស្សនាច្រើនជាងគេទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ២៣,៤ លាននាក់ប៉ុណ្ណោះក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ ៣,៨៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យបានដល់ ៣៣លាននាក់ នៅចុងឆ្នាំនេះ៕

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›សណ្ឋាគារចំនួន ១៤៨កន្លែងនៅថៃ ប្រកាសបិទទ្វារក្នុងរយៈពេល ៩ខែ ដោយសារតម្រូវការទេសចរណ៍ធ្លាក់ចុះ​បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការបិទទ្វារអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨កន្លែង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាតួលេ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…