អីយ៉ា! ងាកមកមើល ម៉ូតូប្រណីត Royal Enfield Vs ម៉ូតូយីហ៊ោជប៉ុនម្តងមើល

Date:

“ពួកយើងបានធ្វើតាមបែបបទដំណើរការ ដែលម៉ត់ចត់រហូតមក ដោយមិនមានរំលង រឺលេងផ្លូវកាត់អ្វីនោះទេ​ ចំពោះការវិវត្តន៍និងតេស្តសាកល្បង ផលិតផលរបស់យើង. ម៉ូតូរបស់ពួកយើងជាប្រភេទ លំដាប់ពិភពលោក ពួកវាមានគុណភាព ប្រហាក់ប្រហែលនឹងម៉ូតូជប៉ុន ហើយនឹងអាល្លឺម៉ង់,” ពាក្សសម្តីរបស់លោក Siddhartha Lal, នាយកគ្រប់គ្រងរបស់ Eicher Motors Ltd ដែលបាននិយាយ កាលពីខែឧសភា ឆ្នាំ២០២១ (https://auto.economictimes.indiatimes.com/news/two-wheelers/motorcycles/royal-enfield-bikes-are-equivalent-to-japanese-german-offerings-sid-lal/83031176). Royal Enfield ម៉ាកយីហ៊ោ​ ដែលមានអាយុកាលច្រើនឆ្នាំ មកហើយចាប់តាំងពីឆ្នាំ ១៩០១ បានបង្ហាញវត្តមាន ម៉ូឌែលទាំង៦របស់ខ្លួន នៅលើទីផ្សារសព្វថ្ងៃ។

ជាមួយនឹងការបញ្ចេញម៉ូឌែល មានចំនួនយឺតបន្តិច ប៉ុន្តែម៉ាកយីហ៊ោមួយនេះ មានការជឿជាក់ទៅលើគុណភាព យូរអង្វែងច្រើនជាងបរិមាណ (មកយឺតជាមួយគុណភាព ប្រសើរជាងមកច្រើន ជាមួយនឹងគុណភាពទាប)។ ប្រសិនបើយើងប្រៀបធៀប ជាមួយនឹងម៉ាកយីហ៊ោជប៉ុន scoter ដែលបំពាក់ទៅដោយបច្ចេកវិទ្យា updated ជារៀងរាល់ឆ្នាំ ប៉ុន្តែចុងក្រោយទទួលបាន នូវស្ទីលដែលមានកំណត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ វាពិតជារឿងមួយ ដែលមិនសូវចំណេញពិតៗ។ តម្រូវការក្នុងសង្គម ដែលភាគច្រើនទាមទារ នូវស្ទីលនិងម៉ូតថ្មីៗរហូតជាកត្តាមួយជះឥទ្ធិពល ដល់និងជម្រុញអោយម៉ូតូម៉ាកជប៉ុន ដូចជាប្រភេទ Scoter បញ្ចេញនូវម៉ូឌែលថ្មីៗជាច្រើន នៅក្នុងវិស័យម៉ូតូ។

សព្វថ្ងៃនេះយើងសង្កេតឃើញថា មានក្រុមអ្នកជិះហើយ ទិញម៉ូតូពីរប្រភេទ, មួយដែលដឹងច្បាស់ពីខ្លួនឯងថា ពួកគេចង់បានម៉ូតូអ្វីនិងមួយចំនួនទៀត ដែលទិញម៉ូតូតាមទំនោរសង្គម និងការនិយមរបស់ក្រុមអ្នកជិះម៉ូតូដូចគ្នា ដែលជាហេតុធ្វើអោយពួកគេ មិនយល់ច្បាស់ថា តើគួរជ្រើសរើសម៉ូតូបែបណា។ ប្រសិនបើអ្នកជាមនុស្ស ដែលសន្សំសំចៃ និងគិតគូរវែងឆ្ងាយ អ្នកច្បាស់ជាសំលឹងរកយីហ៊ោម៉ូតូ ដែលទាមទារលើគុណភាព ការផលិតហើយអ្នកអាចប្រើវា ពីមួយជំនាន់ទៅមួយជំនាន់។

នេះជាហេតុផល ដែលម៉ូឌែលដូចជា Royal Enfield Bullet 500 ម៉ូតូមួយ ដែលមានកំលាំងម៉ាស៊ីនធន់, បំពង់បញ្ចេញផ្សែង ដែលខ្ពស់ល្អ ហើយជាជម្រើសដ៏ត្រឹមត្រូវ គ្រប់ស្ថានភាពផ្លូវ សាកសមនឹងនៅក្នុងការ សម្រេចចិត្តរបស់អ្នក។ ភាពដែលជាខ្លួនឯង របស់ម៉ូតូមួយនេះ គឺរក្សានូវកេរ្តិ៍ដំណែលរបស់ខ្លួន តាំងពីការគូសរចនាដោយដៃ នៅលើប្រអប់ធុងសាំង, កំលាំងម៉ាស៊ីន បែបក្លាសិកការប៊ុយរ៉ាត័រ (Carburetor) និងការរចនាដ៏ផ្ទិតផ្ទង់។ ប្រណិតភាពនៃការធ្វើឡើង ពីលោហះដែក ដែលកកើតមានឡើង តាំងពីឆ្នាំ ១៩៣២ បានបន្តជានិមិត្តរូប អោយអ្នកជិះម៉ូតូគ្រប់គ្នា បានឃើញរហូតមកដល់សព្វថ្ងៃ។

មនុស្សជាច្រើនបានសម្រេចចិត្ត ទិញម៉ូតូទៅតាមការចង់បានភ្លាមៗ អារម្មណ៍មួយឆាវ រឺក៏ព្រោះតែក្រុមពួកម៉ាក របស់គេមានវាដូចជាប្រភេទ Scoter Suzuki, Honda & Yamaha, ទាំងបីម៉ាកនេះ គឺត្រូវបានទទួលស្គាល់ថា មកពីជប៉ុន។ យ៉ាងណាមិញ សម្រាប់ទីផ្សារសេរី សព្វថ្ងៃនេះជាពិសេសទីផ្សារ ដែលធំទូលាយដូចជាប្រទេសចិន អាចនឹងធ្វើការផលិតប្រភេទម៉ូតូ Scoter នេះច្រើនជាងគេ ហើយបើនិយាយ ពីគុណភាពវិញ គឺមិនសូវជាច្បាស់លាស់ល្អ ហើយម៉ត់ចត់ត្រឹមត្រូវនោះទេ។

អ្នកអាចប្រថុយជាមួយនឹង ម៉ាស៊ីនល្អ រឺម៉ាស៊ីនមិនសូវល្អ ព្រោះម៉ូតូពួកនេះ ច្រើនតែយកមកលក់ ដោយឈ្មួញច្រើនជាង អ្នកចែកចាយផ្លូវការផ្តាច់មុខ។ ជាមួយនឹងប្រព័ន្ធស៊ីឡាំងទាប អ្នកអាចនឹងទទួលបាន ម៉ូតូដែលធ្វើពីជ័រផ្លាស្ទិក Scooter ច្រើនជាងម៉ូតូដែល រចនាឡើងពីដែកលោហះ។ សរុបមកវិញជាមួយនឹង ជម្រើសដ៏វ័យឆ្លាត អតិថិជនអាចធ្វើការជ្រើសរើស រវាងម៉ាកយីហោ Royal Enfield រឺក៏ម៉ាកយីហោ scooter របស់ជប៉ុន៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...

យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន...