រង្វាន់ធំ $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយ ទាំងស្រុងក្នុងពេលលំបាក នាសម័យកូវីដ 19

Date:

កំពង់ឆ្នាំង: ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។”

អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា “ខ្ញុំនិងប្តីរបស់ខ្ញុំបានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញដើម្បីបើកកន្លែងលក់ចាប់ហួយ ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំនិងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” អ្នកនាងបន្ថែមទៀតថា “​នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ 19 នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូបយើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។

 ខ្ញុំនិងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នាដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page: Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឱ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថាយើងពិតជាឈ្នះរង្វាន់ធំបំផុត $10,000 ពីគោជល់លេខសំណាងពិតប្រាកដមែន។

យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើង។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ 19 នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត។”

គោជល់ (ក្រុមហ៊ុនថៃ) បានយល់យ៉ាងច្បាស់ពីភាពលំបាករបស់អតិថិជនទាំងអស់ក្នុងងសម័យកូវីដ 19 នេះ។ លោក មាន សំអុល នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនគោជល់ បានមានប្រសាសន៍ថា​ “នៅឆ្នាំ 2021 យើងបានបង្កើតប្រូម៉ូសិនថ្មីដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន យើងហៅប្រូម៉ូសិននេះថា គោជល់ លេខសំណាង 2021។” រាល់ក្រវិលកំប៉ុងគោជល់ទាំងអស់សុទ្ធតែមានតម្លៃ។ ប្រសិនបើលោកអ្នកមិនបានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នកនៅតែមានឱកាសឈ្នះrរង្វាន់ទៀតពីប្រូម៉ូសិនគោជល់លេខសំណាង 2021។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ 077 599 859 ឬគ្រាន់តែចូលទៅកាន់ https://www.rbluckynumber.com/។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›រង្វាន់ធំ $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយ ទាំងស្រុងក្នុងពេលលំបាក នាសម័យកូវីដ 19 កំពង់ឆ្នាំង: ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…